យុគសម័យ - នារសៀលថ្ងៃទី ៣ មីនា ក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយ ( AWCH) ដឹកនាំដោយឯកអគ្គរដ្ឋទូត Nguyen Nguyet Nga បានអញ្ជើញជួបសំដែងការគួរសមនិងសួរសុខទុក្ខប្រធានគណៈកម្មាធិការចលនាមហាជនមជ្ឈិមវៀតណាម លោកស្រី Truong Thi Mai ។ នេះគឺជាសកម្មភាពផ្លូវការមួយរបស់ក្រុមនារីសហគមន៍អាស៊ាននៅទីក្រុងហាណូយក្នុងឆ្នាំអាស៊ានឆ្នាំ ២០២០ នៅប្រទេសវៀតណាម ដើម្បីអបអរសាទរខួបលើកទី ១១០ នៃទិវានារីអន្តរជាតិ (៨ មីនា)។
តំណាងថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ baoquocte)
ក្នុងជំនួបនេះ លោកស្រីឯកអគ្គរដ្ឋទូត Nguyen Nguyet Nga បានអបអរសាទរក្នុង ឱកាសទិវានារីអន្តរជាតិ ៨ មីនា រួមទាំអថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកស្រី Truong Thi Mai ដែលបានចំណាយពេលវេលាថ្លៃថ្នូរមកទទួលគណៈប្រតិភូ។ ទន្ទឹមនឹងនេះ លោកស្រីក៏បានសង្កត់ធ្ងន់ថានាពេលខាងមុខនេះ ក្រុម AWCH ជួយគាំទ្រយ៉ាងសកម្មដល់សមភាពយេនឌ័រនៅវៀតណាមនិងរួមចំណែកលើកកម្ពស់សមភាពយេនឌ័រនៅក្នុងតំបន់ផងដែរ។
ម្យ៉ាងវិញទៀតក្រុមមានគោលបំណងបន្តទទួលបានការយកចិត្តទុកដាក់ ការគាំទ្រនិងទិសដៅសម្រាប់សកម្មភាពរបស់ក្រុមឱ្យកាន់តែមានភាពជាក់ស្តែងនិងមានប្រសិទ្ធភាពខ្ពស់ ដើម្បីគាំទ្រដល់ឆ្នាំប្រធានអាស៊ាន២០២០របស់វៀតណាម ហើយក្រុម AWCH នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួនដើម្បីស្វែងយល់កាន់តែច្បាស់អំពីវប្បធម៌និងប្រជាជនវៀតណាមជាពិសេសគឺការផ្សព្វផ្សាយ ប្រទេសវៀតណាមដល់ប្រជាជនរបស់ខ្លួន។ នេះគឺជាមនោសញ្ចេតនាយ៉ាងជាក់ស្តែងបំផុតក្នុងការចូលរួមតភ្ជាប់នារីអាស៊ាននៅទីក្រុងហាណូយ និងបង្កើនការយល់ដឹងរបស់ប្រជាជនអំពីសហគមន៍អាស៊ានផងដែរ។
តំណាងថតរូបទុកអនុស្សាវរីយ៍ (រូបថត៖ baoquocte)
សម្តែងនូវសេចក្តីរីករាយនៃការជួបជាមួយសមាជិកក្រុម AWCH នោះ លោកស្រី Truong Thi Mai បានវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមរបស់ក្រសួងការបរទេសនិងស្ថានទូតអាស៊ានប្រចាំនៅទីក្រុងហាណូយ ក្នុងការបង្កើតនិងលើកកម្ពស់សកម្មភាពរបស់ក្រុម AWCH ដោយចាត់ទុកថានេះគឺជាវេទិកាដែលមានប្រយោជន៍ដើម្បីរួមចំណែកដល់ការបង្រួបបង្រួមនៃបណ្តយាប្រទេសសមាជិកអាស៊ាន និងប្រជាជនអាស៊ាន ដើម្បីសហគមន៍អាស៊ានមួយប្រកបដោយសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ។
ទាក់ទងនឹងសកម្មភាពរបស់ក្រុម AWCH ក្នុងឆ្នាំ ២០២០ លោកស្រី Truong Thi Mai បានស្នើថាក្រុម AWCH បន្តរៀបចំសកម្មភាពដ៏មានអត្ថន័យតាមរបៀបជាក់ស្តែងថែមទៀត រួមចំណែកក្នុងការជំរុញការអនុវត្តអាទិភាពរបស់អាស៊ានក្នុងឆ្នាំ ២០២០ ព្រមទាំងពង្រឹងចំណងសាមគ្គីរបស់បងប្អូននារីអាស៊ាន រួមទាំងរបស់មិត្តភក្តិអន្តរជាតិក្នុងការគាំទ្រការកសាងអត្តសញ្ញាណវប្បធម៌រួមរបស់អាស៊ានដើម្បីការអភិវឌ្ឍសហគមន៍ដ៏រឹងមាំផងដែរ៕
(បកប្រែដោយ ហេង វុធ្ធី)
មតិពីមិត្តអ្នកអាន