Trending now

ប្រធានាធិបតីអ៊ុយក្រែនមានចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលរបស់វៀតណាម

10:17 | 08/03/2021 ហេង វុធ្ធី

លោកប្រធានាធិបតី Volodymyr Zelensky បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការផ្លាស់ប្ដូរថ្មីអភិវឌ្ឍន៍សេដ្ឋកិច្ច សមាហរណកម្មតំបន់ និងអន្តរជាតិ ការលើកកម្ពស់សុខមាលភាពប្រជាជន។

លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក លើកកម្ពស់ទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - អាមេរិក
ខេត្ត Dong Thap បានប្រគល់ម៉ាស់និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺ COVID-19 ខេត្ត Dong Thap បានប្រគល់ម៉ាស់និងទឹកលាងដៃសម្លាប់មេរោគ ដើម្បីគាំទ្រប្រជាជនមានដើមកំណើតវៀតណាមនៅកម្ពុជា ក្នុងការប្រឆាំងនឹងជំងឺ COVID-19
ប្រធានាធិបតីអ៊ុយក្រែនមានចំណាប់អារម្មណ៍ចំពោះសមិទ្ធិផលរបស់វៀតណាម
ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអ៊ុយក្រែន លោក Nguyen Hong Thach (ឆ្វេង) និងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបថត៖ VNA)

នារសៀលថ្ងៃទី ៤ ខែមីនា នៅរដ្ឋធានីគៀវ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅអ៊ុយក្រែនលោក Nguyen Hong Thach បានជូនសារតាំងឡើងប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky ។ បន្ទាប់ពីពិធីជូនសារតាំង លោកឯកអគ្គរដ្ឋទូតបានជួបពិភាក្សាជាមួយ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky។

នៅក្នុងជំនួបនេះលោកប្រធានាធិបតី Volodymyr Zelensky បានអញ្ជើញលោកប្រធានរដ្ឋ Nguyen Phu Trong ធ្វើទស្សនកិច្ចនៅអ៊ុយក្រែននាខែសីហាឆ្នាំ ២០២១ ក្នុងឱកាសបុណ្យឯករាជ្យជាតិលើកទី ៣០ របស់អ៊ុយក្រែន។ លោកក៏បានសម្តែងនូវសេចក្ដីសម្បាយរីយរាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងមិត្តភាពជាមួយវៀតណាម ។ លោកប្រធានាធិបតី Volodymyr Zelensky បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងការផ្លាស់ប្ដូរថ្មីអភិវឌ្ឍន៍សេដ្ឋកិច្ច សមាហរណកម្មតំបន់ និងអន្តរជាតិ ការលើកកម្ពស់សុខមាលភាពប្រជាជន។ លោកមានបំណងជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យជាច្រើន ជាពិសេសក្នុងការផលិតវ៉ាក់សាំង ពាណិជ្ជកម្មនិ ងវប្បធម៌ផងដែរ៕

ហេង វុធ្ធី

VOV

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តចំនួន ១១ របស់រដ្ឋាភិបាល និងការរំដោះកម្លាំងច្នៃប្រឌិត
ចំណុចស្នូលទាំងបីនៃសន្និសីទកំពូលរំលឹកខួបលើកទី ៣៥ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី និងអាទិភាពរបស់វៀតណាម
ការបង្កើតរបកគំហើញក្នុងការទាក់ទាញធនធានមនុស្សវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក្រោមស្មារតីនៃសេចក្តីសម្រេចចិត្តលេខ ៥៧
នាយករដ្ឋមន្ត្រី៖ ការប្រឡងប្រណាំងត្រូវតែក្លាយជាកម្លាំងចលករជំរុញសកម្មភាព សម្រាប់គោលដៅកំណើនសេដ្ឋកិច្ចមានតួលេខពីរខ្ទង់