នៅថ្ងៃទី២ ខែមីនា នៅទីស្នាក់ការរដ្ឋាភិបាល នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃសម័យប្រជុំប្រចាំរបស់រដ្ឋាភិបាលក្នុងខែកុម្ភៈ ឆ្នាំ២០២១។
![]() |
លោក Nguyen Xuan Phuc បានធ្វើជាអធិបតីនៃសម័យប្រជុំប្រចាំរបស់រដ្ឋាភិបាលក្នុងខែកុម្ភៈ ឆ្នាំ២០២១។ (រូបថត៖ VGP) |
មានប្រសាសន៍នៅសម័យប្រជុំនេះ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានកោតសរសើរចំពោះក្រសួង ស្ថាប័នគ្រប់លំដាប់ថ្នាក់ និងមូលដ្ឋាននានាដែលបានយកចិត្តទុកដាក់ដល់ប្រជាជនក្នុងឱកាសទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិឆ្នាំ ២០២១ កន្លងមក។
ដោយរំលឹកឡើងវិញនូវការវាយតំលៃរបស់អគ្គលេខាបក្ស និងប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ថាឆ្នាំ ២០២០ ជាឆ្នាំទទួលបានជោគជ័យជាងឆ្នាំ ២០១៩ និងជាឆ្នាំទទួលបានជោគជ័យខ្ពស់បំផុតក្នុងរយៈពេល ៥ ឆ្នាំកន្លងមក លោកនាយករដ្ឋមន្ដ្រីបានសង្កត់ធ្ងន់ថា សមិទ្ធិផលសំខាន់នេះបានមកពីការរួមចំណែករបស់ប្រព័ន្ធនយោបាយទាំងមូល និងការខិតខំប្រឹងប្រែងរបស់សហគមន៍ធុរកិច្ច ប្រជាជនទាំងមូល រដ្ឋាភិបាល ក្រសួង ស្ថាប័ន និងមូលដ្ឋាននានា។
ទាក់ទងនឹងស្ថានភាពសេដ្ឋកិច្ចសង្គមក្នុងរយៈពេល ២ ខែដើម ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃថា ម៉ាក្រូសេដ្ឋកិច្ចមានស្ថិរភាព អតិផរណាត្រូវបានគ្រប់គ្រង ទីផ្សាររូបិយវត្ថុ ឥណទាន អត្រាប្តូរប្រាក់ និងអត្រាការប្រាក់ក៏មានស្ថិរភាពផងដែរ។ ការនាំចេញនិងនាំចូលបន្តកើនឡើងខ្ពស់ដោយអតិរេកនៃការនាំចេញមានចំនួន ១,៣ ពាន់លានដុល្លារអាមេរិក។
![]() |
ទិដ្ធភាពនៃកិច្ចប្រជុំ។ (រូបថត៖ VGP) |
ទាក់ទងនឹងភារកិច្ចសំខាន់ៗមួយចំនួននាពេលខាងមុខ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យក្រសួង និងស្ថាប័នក្តាប់ឲ្យជាប់នូវឱកាសនិងប្តេជ្ញាចិត្តបំពេញភារកិច្ចក្នុងឆមាសទី១ ក៏ដូចជាពេញមួយឆ្នាំ២០២១។ ជាពិសេសគឺការអនុវត្ដសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ១៣ របស់បក្សកុម្មុយនិស្ដវៀតណាម។ ក្រៅពីនេះ បន្តការពារនិងប្រយុទ្ធប្រឆាំងនឹងការរាតត្បាត Covid-19 ដែរ។
លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យវិស័យសុខាភិបាលចាក់វ៉ាក់សាំងសម្រាប់ប្រជាជនឱ្យបានឆាប់ៗ ជាពិសេសប្រជាជនក្រីក្រ គ្រួសារទទួលរបបឧបត្ថម្ភគោលនយោបាយ និងមុខសញ្ញាងាយឆ្លងជំងឺរាតត្បាត។ វៀតណាមបន្តអនុវត្ត «គោលដៅពីរក្នុងពេលតែមួយ» គឺអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមផង និងការគ្រប់គ្រងជំងឺរាតត្បាតឱ្យបានល្អផង។
លោកនាយករដ្ឋមន្រ្តីបានចែករំលែកនូវការលំបាកជាមួយវិស័យមួយចំនួនដូចជា អាកាសចរណ៍ សេវាកម្ម និងទេសចរណ៍ ... លោកនាយករដ្ឋមន្រ្តីបានស្នើឱ្យជំរុញការស្ដារសេដ្ឋកិច្ចសង្គម និងខិតខំសម្រេចឲ្យបានកំណើន ៦,៥% នៅឆ្នាំ២០២១ ហើយលើកកម្ពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មបន្ថែមទៀតដើម្បីជំរុញការនាំចេញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស៕
(យោងតាមកាសែតកងទ័ពប្រជាជន)
មតិពីមិត្តអ្នកអាន