Trending now

កសាងយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនសម្រាប់ដំណាក់កាល ២០២១-២០៣០

16:02 | 03/03/2021

នាព្រឹកថ្ងៃទី ២ ខែមីនា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅសន្និសីទ នៃគណៈកម្មាធិការជាតិ ស្ដីពីយុវជនវៀតណាមលើកទី ៣២ ដើម្បី បូកសរុបការងារអំពីយុវជន ឆ្នាំ ២០២០ និងអនុវត្តការងារអំពីយុវជនឆ្នាំ ២០២១ ។

សន្និសីទ នៃគណៈកម្មាធិការជាតិ ស្ដីពីយុវជនវៀតណាមលើកទី ៣២

វៀតណាមមានយុវជនជាង ២២,៦ លាននាក់ដោយស្រូប យកជាង ២៣% នៃចំនួនប្រជាជន។ នៅឆ្នាំ ២០២០ គណៈកម្មាធិការជាតិទទួលបន្ទុកយុវជនវៀតណាមបានសម្របសម្រួលជាមួយស្ថាប័នមានសមត្ថកិច្ច ដើម្បីសិក្សា និងលើកសំណើរកសាងគោលនយោបាយ ច្បាប់ស្ដីពីយុវជន និងការងារយុវជន។ ក្នុងនោះសុក្រិតសេចក្តីព្រាងច្បាប់ស្តីពីយុវជន (ធ្វើវិសោធនកម្ម) ដើម្បីដាក់ជូនរដ្ឋសភាពិនិត្យនិងអនុម័ត។

នៅក្នុងសន្និសីទនេះ ប្រតិភូជាច្រើនបានផ្ដោតសំខាន់លើការ អនុវត្តច្បាប់យុវជន (ធ្វើវិសោធនកម្ម) តាក់តែងច្បាប់និងអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍យុវជនសម្រាប់ឆ្នាំ ២០២១-២០៣០ ។ ទន្ទឹមនឹងនេះពិនិត្យនិងវាយតម្លៃការអនុវត្តគោលនយោបាយច្បាប់សម្រាប់យុវជនក្នុងវិស័យចាប់ផ្ដើមអាជីវកម្មផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

CMG បើកដំណើរការកម្មវិធីចាក់បញ្ចាំងភាពយន្តឯកសារចិននៅស៊ែប៊ី
អគ្គលេខាបក្ស ប្រធានរដ្ឋ លោកតូ ឡឹមនិងភរិយា នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅសិង្ហបុរី អញ្ជើញចូលរួមនិងថ្លែងសុន្ទរកថានៅក្នុងកិច្ចសន្ទនាសាំងហ្គ្រីឡា
ច្បាប់សន្តិសុខសាយប័រឆ្នាំ ២០២៥៖ "ខែលការពារ" ចំពោះមុខការប្រឈមហានិភ័យនៃ Deepfake និងការបោកប្រាស់តាម AI
បើកដំណើរការកម្មវិធី Happy Vietnam ២០២៦ ក្រោមប្រធានបទ «សុភមង្គលពីបណ្ដាអ្វីៗដ៏សាមញ្ញ»
បណ្ដាប្រទេសអាហ្វ្រិកចង់ជំរុញកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយជាមួយវៀតណាម