Trending now

នាយករដ្ឋមន្រ្តី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីការកែសម្រួលផែនការមេរបស់ទីក្រុង Da Nang

10:45 | 02/03/2021

នាព្រឹកថ្ងៃទី ១ មីនា នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការកែសម្រួលផែនការមេរបស់ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥។


នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញដឹកនាំកិច្ចប្រជុំ (រូបថត៖ VGP/Quang Hieu)

គម្រោងផែនការមេរបស់ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៥០ ត្រូវបានលោកនាយករដ្ឋមន្រ្តីអនុម័ត នៅឆ្នាំ២០១៣។ ក្រោយរយៈពេល ៧ ឆ្នាំនៃការអនុវត្តគម្រោងមក ទីក្រុង Da Nang មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ថ្វីត្បិតដូច្នេះក៏ដោយ ដើម្បីអនុវត្តន៍សេចក្តីសម្រេចចិត្តរបស់ការិយាល័យ នយោ បាយ ស្តីពីការកសាងនិងអភិវឌ្ឍន៍ទីក្រុង Da Nang ដល់ឆ្នាំ ២០៣០ ចក្ខុវិស័យដល់ឆ្នាំ ២០៤៥ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការអភិវឌ្ឍន៍ លោកនាយករដ្ឋមន្រ្តី បានយល់ព្រមឱ្យទីក្រុងធ្វើការកែសម្រួល គម្រោងផែនការមេ ដើម្បីអភិវឌ្ឍន៍ទីក្រុងតាមទិសដៅទំនើប បៃតង និងអេកូឡូស៊ី សំដៅបំពេញតាមសំណើនៃសេចក្តីសម្រេចចិត្តរបស់ការិយាល័យនយោបាយ។

អញ្ជើញថ្លែងមតិសន្និដ្ឋានកិច្ចប្រជុំ លោកនាយករដ្ឋមន្រ្តី Nguyen Xuan Phuc បានប្រគល់ឲ្យក្រសួងសំណង់ បញ្ចប់ការវាយតម្លៃលើគម្រោង ហើយដាក់ជូនលោកនាយករដ្ឋមន្រ្តីនូវគម្រោងនេះមុនថ្ងៃទី ១៥ ខែមីនា សម្រាប់ពិចារណានិងចុះហត្ថលេខាផ្សព្វផ្សាយជាធរមាន៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា