Trending now

អូស្រ្តាលីនិងអង្គការ UN Women ជួយលើកកម្ពស់សមត្ថភាពដល់ស្ត្រីវៀតណាមដែលទទួលរងនូវអំពើហឹង្សាឲ្យជំនះការវិបត្ដិផ្លូវចិត្ត

09:01 | 01/03/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

អ្នកផ្តល់យោបល់ និងកិច្ចការសង្គមជាង ៣០ នាក់បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញដើម្បីជួយជនរងគ្រោះឱ្យជំនះការវិបត្ដិផ្លូវចិត្តក្នុងបរិបទនៃការរីករាលដាល COVID-19។

អូស្រ្តាលីនិងអង្គការ UN Women ជួយលើកកម្ពស់សមត្ថភាពដល់ស្ត្រីវៀតណាមដែលទទួលរងនូវអំពើហឹង្សាឲ្យជំនះការវិបត្ដិផ្លូវចិត្ត

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានធ្វើឡើងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកុម្ភៈ សម្រាប់កម្មាភិបាល និងបុគ្គលិកទទួលបន្ទុកកិច្ចការផ្ដល់យោបល់ និងសង្គមដែលកំពុងធ្វើការនៅក្នុងបណ្តាញជួយទ្រទ្រង់ស្ត្រីនៅមជ្ឈមណ្ឌលស្ត្រី និងអភិវឌ្ឍនៅទីក្រុងហាណូយ និងទីក្រុង Can Tho មន្ទីរពេទ្យ និងមណ្ឌលសង្គមនៃទីក្រុងហូជីមិញ និងទីក្រុងដាណាំង។

វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងដោយអង្គការ UN Women សហការជាមួយមជ្ឈមណ្ឌលស្ត្រី និងអភិវឌ្ឍដែលផ្តល់ហិរញ្ញវត្ថុដោយរដ្ឋាភិបាលអូស្រ្តាលីក្នុងក្របខ័ណ្ឌនៃគម្រោងឆ្លើយតបជាបន្ទាន់ចំពោះអំពើហិង្សាលើស្ត្រីនិងកុមារនៅក្នុងបរិបទនៃការរីករាលដាលនៃជំងឺរាតត្បាត COVID-19។

ក្នុងវគ្គបណ្តុះបណ្តាលរយៈពេល ៣ ថ្ងៃ សិក្ខាកាមបានទទួលចំណេះដឹងនិងជំនាញនូវសញ្ញាស្ត្រេស និងប្រភេទនៃការវិបត្ដិផ្លូវចិត្ត ក៏ដូចជាអនុវត្តវិធានការមួយចំនួននៃការថែទាំសុខភាពផ្លូវចិត្តឱ្យបានទាន់ពេលវេលាចំពោះស្ត្រី និងកុមារដែលទទួលរងនូវអំពើហឹង្សា៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់