យុគសម័យ - យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលកម្ពុជានៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំ ២០២១ បានរកឃើញករណីផ្ទុកជំងឺ Covid-19 ថ្មីចំនួន ៤០ ករណី ដែលក្នុងនោះមានករណីចំនួន ៣៨ ករណីទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍នៅថ្ងៃទី ២០ ខែកុម្ភៈឆ្នាំ ២០២១ ។
លោកឯកអគ្គរដ្ឋទូត Vu Quang Minh។ (រូបថត៖ FB vietnamembassyincambodia)
ក្នុងចំណោមករណីឆ្លងថ្មីខាងលើមាន ០២ ករណីត្រូវបានរកឃើញនៅខេត្តព្រះសីហនុ។ ប្រឈមមុខនឹងការវិវឌ្ឍន៍ដ៏ស្មុគស្មាញនៃការរីករាលដាល Covid-19 ហើយទប់ស្កាត់យ៉ាងសកម្មចំពោះការរីករាលដាលនៃជំងឺនេះ ស្ថានទូតវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសង្ឃឹមថា បងប្អូននឹងស្ងប់ចិត្ត លើកកម្ពស់ស្មារតីការពារខ្លួននិងសាច់ញាតិជាទីស្រឡាញ់របស់ពួកគេ គោរពយ៉ាងតឹងរឹងនឹងបទប្បញ្ញត្តិនិងគោលការណ៍ណែនាំស្តីពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 របស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា (ពាក់ម៉ាសជាប្រចាំ នៅពេលចេញទៅខាងក្រៅ លាងដៃដោយទឹកថ្នាំសំលាប់មេរោគ អនុវត្តវិធានការរក្សាគម្លាតសង្គម ជៀសវាងការប្រមូល ... ) ដើម្បីរួមចំណែកក្នុងការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺ Covid-19 ។
សូមរំលឹកថា អាជ្ញាធរមានសំណាងក្នុងការរកឃើញករណីវិជ្ជមានភ្លាមៗ ព្រោះពួកគេមួយចំនួនបានទៅធ្វើតេស្តកូវីដ-១៩ ដោយសារពួកគេមានផែនការធ្វើដំណើរទៅក្រៅប្រទេស។សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍បនថា៖ «នេះគឺជាសំណាងមួយក្នុងស្ថានភាពធ្ងន់ធ្ងរដែលកើតឡើងនេះ។ ក្រុមការងារតាមដានក៏ធ្វើបានល្អផងដែរ។ នោះហើយជាមូលហេតុដែលយើងអាចគ្រប់គ្រងចំនួនអ្នកឆ្លង និងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីបញ្ជូនពួកគេទៅព្យាបាល»។ សម្តេច ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា ថា៖ «ខ្ញុំជឿថាយើងអាចបញ្ចប់ការឆ្លងក្នុងសហគមន៍នេះនៅក្នុងរយៈពេលមួយខែ»./.
(បកប្រែដោយឌីណា)
(ប្រភពព័ត៌មាន: ស្ថានទូតវៀតណាមប្រចាំកម្ពុជា)