Trending now

វៀតណាមរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីដំណោះស្រាយបញ្ហានៅប្រទេសសូម៉ាលី ព្រមទាំងអំពាវនាវឱ្យភាគីនានានៅប្រទេស Haiti បង្កើនការធ្វើកិច្ចសន្ទនា

13:42 | 24/02/2021 (សរុបដោយ ហេង វុធី)

យុគសម័យ - នាថ្ងៃទី ២២ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អំពីស្ថានភាពរបស់ប្រទេសសូម៉ាលី និងសកម្មភាពរបស់ស្ថានបេសកកម្មផ្តល់ជំនួហឧបត្ថម្ភនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី (UNSOM) និង ពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេស Haiti និងប្រតិបត្តិការរបស់ខុទ្ទកាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅHaiti (BINUH)។

វៀតណាមរួមជាមួយសហគមន៍អន្តរជាតិ ដើម្បីខិតខំប្រឹងប្រែងដំណោះស្រាយ បញ្ហានៅប្រទេសសូម៉ាលី ព្រមទាំងអំពាវនាវឱ្យភាគីនានានៅប្រទេស Haiti បង្កើនការធ្វើកិច្ចសន្ទនា

នាថ្ងៃទី ២២ ខែកុម្ភៈ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ អំពីស្ថានភាពរបស់ប្រទេសសូម៉ាលី និងសកម្មភាពរបស់ស្ថានបេសកកម្មផ្តល់ជំនួហឧបត្ថម្ភនៃអង្គការសហប្រជាជាតិប្រចាំនៅប្រទេសសូម៉ាលី (UNSOM)។

អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យរដ្ឋាភិបាលសូម៉ាលី និងបណ្តារដ្ឋជាសមាជិកដទៃទៀត មមាញឹកតភ្ជាប់ការចរចារគ្នាជាបន្ទាន់ឡើងវិញ ដើម្បីលុបចោលនូវរាល់ការខ្វែងគំនិត ឆ្ពោះទៅសម្រេចបានកិច្ចព្រមព្រៀងនយោបាយស្តីពីពេលវេលានិងផែនការបោះឆ្នោត។ លោក ឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានអំពាវនាវដល់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ បង្កើនការផ្តល់ជំនួយខាងហិរញ្ញវត្ថុ បច្ចេកទេស និងវិធានការការពារប្រជាជនក្នុងដំណើរការរៀបចំ និងចូលរួមការបោះឆ្នោតផងដែរ។ វៀតណាមក៏បានរំលឹកឡើងវិញនូវការគាំទ្ររបស់ខ្លួនចំពោះប្រទេសសូម៉ាលីក្នុងការខិតខំឆ្ពោះទៅសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍ៕

នាថ្ងៃដដែលនោះ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាគ្នាអំពីស្ថានភាពនៅប្រទេស Haiti និងប្រតិបត្តិការរបស់ខុទ្ទកាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំនៅHaiti (BINUH)។ អញ្ជើញថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅ អង្គការសហប្រជាជាតិ លោកស្រី Nguyen Phuong Tra បានសម្តែងការព្រួយបារម្ភអំពីការលំបាកនិងអស្ថិរភាពនៅ Haiti ព្រមទាំងថ្កោលទោសចំពោះអំពើ ហឹង្សា និងការចាប់ជំរិតទារប្រាក់របស់ក្រុមឧក្រិដ្ឋជន ដែលបណ្តាលឱ្យមានអស្ថិរភាពដល់នយោបាយនិងសង្គមនៅ Haiti ។ អ្នកតំណាងវៀតណាមរូបនេះក៏បានអំពាវនាវឱ្យភាគីទាំងអស់បង្កើនការធ្វើកិច្ចសន្ទនា ព្រមទាំងកំណត់ពេលវេលាបោះឆ្នោតនិងរៀបចំផែនការឲ្យបានល្អ ដើម្បីបង្កភាពងាយស្រួលក្នុងការបោះឆ្នោតប្រឹព្រឹត្តទៅប្រកបដោយសមភាពនិងតម្លាភាពផងដែរ។ ទន្ទឹមនឹងនេះដែរ វៀតណាមបានទទូចឲ្យសហគមន៍អន្តរជាតិ រួមទាំងប្រទេសក្នុងតំបន់ បន្តគាំទ្រដំណើរការនយោបាយនៅ Haiti និងជួយជ្រោមជ្រែងដល់ប្រជាជន Haiti ក្នុងការជំនះពុះពារលើរាល់ការលំបាកនាពេលបច្ចុប្បន្នផងដែរ៕


(សរុបដោយ ហេង វុធី)

(ប្រភពព័ត៌មាន: vov)

(សរុបដោយ ហេង វុធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

និស្សិតបែលហ្ស៊ិកបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃដល់មិត្តភក្តិវៀតណាម
ការពិភាក្សាអំពីបរិយាកាសកិច្ចការបរទេសរបស់វៀតណាម និងសមាហរណកម្មអន្តរជាតិ ការអនុវត្តជាក់ស្តែងនៅខេត្ត Ba Ria-Vung Tau
ការកសាងមជ្ឈមណ្ឌលវប្បធម៌វៀតណាមនៅប្រទេសផ្សេងៗគឺចាំបាច់ និងមានអត្ថន័យ
មួយថ្ងៃពោរពេញដោយសុភមង្គលសម្រាប់អ្នកការទូត និងសារព័ត៌មានបរទេសនៅកោះ Ngoc - Phu Quoc
បញ្ជាការដ្ឋានយោធាខេត្ត Kien Giang៖ ពិនិត្យសុខភាព​ និងផ្ដល់ថ្នាំពេទ្យជូនប្រជាពលរដ្ឋកម្ពុជា