Trending now

អ្នកជំនាញសិង្ហបុរី៖ វៀតណាមបានលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងដើរតួនាទីស្ថាបនានៅលើឆាកអន្តរជាតិ

08:35 | 02/02/2021

លោក Yang Razali Kassim បានវាយតម្លៃថា វៀតណាមបានលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងដើរតួនាទីស្ថាបនានៅលើឆាកអន្តរជាតិ នៅពេលដែលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសប្រកបដោយសន្តិភាព និងជាមិត្តរបស់ប្រទេសទាំងអស់៕

អ្នកជំនាញសិង្ហបុរី៖ វៀតណាមបានលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងដើរតួនាទីស្ថាបនានៅលើឆាកអន្តរជាតិ។

គេហទំព័ររបស់វិទ្យាស្ថានស្រាវជ្រាវអន្តរជាតិ S. Rajaratnam (RSIS) នៅថ្ងៃទី២៩ ខែមករា បានចុះផ្សាយការធ្វើអត្ថាធិប្បាយរបស់លោក Yang Razali Kassim ស្តីពីមហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម។

យោងតាមលោក Yang Razali Kassim មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនីស្តវៀតណាម បានធ្វើឡើងនៅពេលវេលាដ៏សំខាន់មួយ។ នេះជាព្រឹត្តិការណ៍សំខាន់ក្នុងបរិបទនៃការផ្លាស់ប្តូរថ្នាក់ដឹកនាំរបស់វៀតណាមដើម្បីសំរេចគោលដៅថ្មីរបស់ខ្លួនដែល​ក្លាយទៅជា “ខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ តាមទិសដៅសង្គមនិយម” នៅឆ្នាំ ២០៤៥។ ចំពោះគោលដៅយុទ្ធសាស្ត្រដែលបានលើកឡើងនៅមហាសន្និបាតលើកនេះ បើយោងតាមលោក Yang Razali Kassim ចក្ខុវិស័យឆ្នាំ ២០៤៥ មានសារសំខាន់ក្នុង​ការ​ប្រែក្លាយវៀតណាមទៅជាខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ហើយនេះគឺជាបេសកកម្មរបស់ថ្នាក់ដឹកនាំថ្មីរបស់វៀតណាមបន្ទាប់ពីមហាសន្និបាតនេះដែរ។

យោងតាមលោក Yang Razali Kassim វៀតណាមគឺជាប្រទេសមួយក្នុងចំណោមប្រទេសតិចតូចដែលមានខឿនសេដ្ឋកិច្ចអភិវឌ្ឍប្រកបដោយចីរភាព ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាត Covid-19។ តួនាទីដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមគឺជា​ការផ្តល់ការតំរង់ទិសជាតិ ដោយបាន​គិតគូរពីការផ្លាស់ប្តូរជាយុទ្ធសាស្ត្រនៅក្នុងប្រទេស តំបន់ និងនៅលើពិភពលោក។

លោក Yang Razali Kassim បានវាយតម្លៃថា វៀតណាមបានលើកកម្ពស់កិត្យានុភាពរបស់ខ្លួន និងដើរតួនាទីស្ថាបនានៅលើឆាកអន្តរជាតិ នៅពេលដែលប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសប្រកបដោយសន្តិភាព និងជាមិត្តរបស់ប្រទេសទាំងអស់៕

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា