Trending now

ពាណិជ្ជកម្ម​វៀតណាម-ហុងគ្រី​ កើន​តម្លៃ​ដល់​ជាង​ $១ ​ពាន់​លាន ជាលើកដំបូងក្នុងប្រវត្តិសាស្ត

08:58 | 02/02/2021 (ប្រែសម្រូលដោយវិច្ឆិកា)

ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម និង​ហុងគ្រី​បាន​កើនឡើងដល់​កម្រិត​ខ្ពស់បំផុត​ជា​ប្រវត្ដិសាស្ដ្រ​ដល់​ជាង​ ១ ​ពាន់​លាន​ដុល្លារ​អាមេរិក​កាលពី​ឆ្នាំ​ ២០២០ ដែល​ឆ្លុះបញ្ចាំង​ពី​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ​។

យោងតាម​ស្ថានទូត​វៀតណាម​ប្រចាំ​ប្រទេស​ហុងគ្រី​វា​ជា​លើកដំបូង​ដែល​ពាណិជ្ជកម្ម​ទ្វេភាគី​ជា​ប្រវត្តិសាស្ត្រ​បាន​កើនឡើង​ដល់​ ១,២៩៧ ​ពាន់​លាន​ដុល្លារ កើនឡើង​ ៧៣,៨៨ ​ភាគរយ​ធៀប​ឆ្នាំ​ ២០១៩​។

ក្នុងចំណោម​តួលេខ​នេះ ការនាំចេញ​របស់​ប្រទេស​វៀតណាម​ទៅ​ប្រទេស​ហុងគ្រី​មាន​តម្លៃ ៩២៥ ​លាន​ដុល្លារ កើនឡើង​ ១២៦,៦៩ ​ភាគរយ​។

ពាណិជ្ជកម្ម​កើនឡើង​ខ្ពស់បំផុត​ជា​ប្រវត្តិសាស្ដ្រ​នេះ បង្ហាញថា ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២ កំពុង​រីកចម្រើន​ខ្លាំង​ជាង​ពេលណាៗ​ទាំងអស់ ជាពិសេស​ចាប់តាំងពី​ប្រទេស​ទាំង​ ២ ​បាន​ធ្វើឱ្យ​ប្រសើរ​នូវ​ទំនាក់ទំនង​ទៅជា​ភាព​ជា​ដៃគូ​គ្រប់​ជ្រុងជ្រោយ​កាលពី​ឆ្នាំ​ ២០១៨​។

កាលពី​ខែសីហា ឆ្នាំ​ ២០២០ លោក Peter Szijjarto រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​ពាណិជ្ជកម្ម​របស់​ប្រទេស​ហុងគ្រី​បាន​ទៅ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ក្នុង​ឱកាស​ខួប​លើក​ទី​ ៧០ ​នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំង​ ២ ដែល​ជា​ការឆ្លុះបញ្ចាំង​ឱ្យឃើញថា ប្រទេស​ហុងគ្រី​បាន​ភ្ជាប់​សារៈសំខាន់​ខ្លាំង​បំផុត​ចំពោះ​ទំនាក់ទំនង​នេះ​ជាមួយ​ប្រទេស​វៀតណាម​។

ប្រទេស​ហុងគ្រី​ក៏​ស្ថិត​ក្នុងចំណោម​បណ្ដា​ប្រទេស​ដំបូង នៅ​សហភាព​អឺរ៉ុប (EU) ដែល​អនុម័ត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​អឺរ៉ុប និង​ប្រទេស​វៀតណាម (EVFTA) និង​កិច្ចព្រមព្រៀង​ការពារ​ការវិនិយោគ​អឺរ៉ុប និង​ប្រទេស​វៀតណាម (EVIPA) ដើម្បី​បង្កើត​ក្របខ័ណ្ឌ​ការងារ​រយៈពេល​វែង និង​ប្រកប​ដោយ​ចីរភាព ដើម្បី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការវិនិយោគ​បន្ថែមទៀត​រវាង​វៀតណាម និង​ប្លុក​មួយ​នេះ​។

ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ថ្មីៗ​នេះ ប្រទេស​វៀតណាម​បាន​នាំចេញ​ផលិតផល​ភាគច្រើន រួមមាន កុំព្យូទ័រ ផលិតផល​អេឡិចត្រូនិក និង​គ្រឿង​ផ្គុំ គ្រឿង​ម៉ាស៊ីន និង​ឧបករណ៍ ទូរស័ព្ទ និង​គ្រឿង​ផ្គុំ និង​ផលិតផល​សម្លៀកបំពាក់​ទៅ​ប្រទេស​ហុងគ្រី​។ ផលិតផល​នាំចេញ​សំខាន់ៗ​របស់​ប្រទេស​ហុងគ្រី​ទៅ​ប្រទេស​វៀតណាម​រួមមាន​ចំណី​សត្វ វត្ថុធាតុដើម គ្រឿង​ម៉ាស៊ីន ឧបករណ៍ និង​ផលិតផល​ឱសថ​។

ប្រទេស​វៀតណាម​នៅ​តំបន់​អាស៊ាន​ និង​ប្រទេស​ហុងគ្រី​ស្ថិតនៅ​តំបន់​អឺរ៉ុប​កណ្តាល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​ត្រឹមតែ​តម្លៃ ៦៤៥ ​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ ២០១៨៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ