Trending now

ស្ថិរភាពនយោបាយជាឧត្តមភាពមួយនៃដំណើរការអភិវឌ្ឍន៍របស់វៀតណាម

13:54 | 26/03/2021

នាថ្ងៃទី ២៦ ខែមករា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Sputnik បានដកស្រង់សំដីរបស់សាស្រ្តាចារ្យ Chuan Petkaew នៃសាកលវិទ្យាល័យ Suratthani Rajabhat (ប្រទេសថៃ) ដែលវាយតម្លៃថា វៀតណាមមានការរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដោយបញ្ជាក់ពីតួនាទីសំខាន់របស់ខ្លួននៅក្នុងតំបន់ និងនៅលើពិភពលោក។

សាស្រ្តាចារ្យ Chuan Petkaew នៃសាកលវិទ្យាល័យ Suratthani Rajabhat (រូបថត៖ vnanet.vn)

យោងតាមសាស្រ្តាចារ្យ Chuan Petkaew សមិទ្ធិផលដែលបានលើកឡើងខាងលើនេះ គឺអាស្រ័យដោយស្ថិរភាពនយោបាយក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម។ សាស្រ្តាចារ្យ Chuan Petkaew បានសង្កត់ធ្ងន់ថា ស្ថិរភាពនយោបាយបានក្លាយជាឧត្តមភាពមួយនៃដំណើរការអភិវឌ្ឍន៍របស់វៀតណាមដែលមិនមែនប្រទេសទាំងអស់មាននោះទេ។ លោកជឿជាក់ថា មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម នឹងបន្តកំណត់ទិសដៅត្រឹមត្រូវ ដែលជួយប្រទេសវៀតណាមកាន់តែរីក​ចម្រើន និងបញ្ជាក់ពីតួនាទីសំខាន់របស់ខ្លួនក្នុងការដោះស្រាយបញ្ហារួមរបស់តំបន់ ក៏ដូចជារបស់ពិភពលោកផងដែរ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

មូលនិធិអភិវឌ្ឍន៍វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាជាតិបើកទូលាយបណ្តាវិធីសាស្ត្រជួយឧបត្ថម្ភថ្មីៗ
ការចាត់តាំងអនុវត្តសេចក្តីសម្រេចចិត្តលេខ 57-NQ/TW៖ ការដាក់បញ្ជូន sandbox ចូលទៅក្នុងជាក់ស្តែងដើម្បីបើកផ្លូវសម្រាប់បច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់