Trending now

លទ្ធផលនៃការពិភាក្សាលើឯកសារនៃមហាសន្និបាតលើកទី១៣របស់បក្សកុម្មុយនិស្តវៀតណាមមានតំលៃជាក់ស្តែងសម្បូរបែប

11:03 | 29/01/2021

ក្រោយរយៈពេលជិត ២ ថ្ងៃធ្វើការ មហាសន្និបាតលើកទី១៣ របស់បក្សកុម្មុយនិស្តវៀតណាម បានបញ្ចប់ការពិភាក្សាគ្នានៅសាលប្រជុំ អំពីឯកសារមហាសន្និបាត។ មានតំណាងចំនួន ៣៦ នាក់ មកពីក្រសួង ស្ថានប័ន អង្គភាព និងមូលដ្ឋាននានា បានថ្លែងបទអន្តរគមន៍របស់ខ្លួននៅឯសាលប្រជុំនេះ។

លេខាទី១នៃគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលោក Nguyen Anh Tuan (រូបថត៖ thanhnien.vn)

អញ្ជើញវាយតំលៃអំពីខ្លឹមសារនៃការពិភាក្សានេះ លោក Tran Hoang Ngan ប្រតិភូមកពីទីក្រុង ហូជីមិញបានអោយដឹងថា៖ «បទអន្តរគមន៍ទាំងនេះគឺជាមតិយោបល់មានលក្ខណៈបរិយាប័ន្នដ៏សំខាន់ៗ ដែលបង្ហាញពីបំណងប្រាថ្នា និងចាប់យកបានឱកាស ដើម្បីលើកកំពស់សក្តានុពល ឋានៈ និងកិត្យានុភាពរបស់ប្រទេសវៀតណាមនាបច្ចុប្បន្ននេះ។ តំណាងនិមួយៗសុទ្ធសឹងតែបានសម្តែងនូវសេចក្តីប្រាថ្នា និងជំនឿទុកចិត្តនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍នាពេលអនាគត ដែលវៀតណាមអាចតាមទាន់ប្រទេសអភិវឌ្ឍន៍ផងដែរ»។

រីឯលេខាទី១នៃគណៈកម្មាធិការមជ្ឈិមនៃសម្ព័ន្ធយុវជនកុម្មុយនិស្តហូជីមិញលោក Nguyen Anh Tuan បានមានប្រសាសន៍ថា៖ «ព័ត៌មានដែលតំណាងនានា បានបង្ហាញនៅក្នុងមហាសន្និបាតលើកនេះ សុទ្ធតែមានតំលៃជាក់ស្តែងសម្បូរបែប ហើយនឹងរួមចំណែកដល់ការធ្វើសេចក្តីព្រាងឯកសារមុនពេលមហាសន្និ បាតនេះអនុម័ត ហើយនេះក៏ជាព័ត៌មានដ៏មានអត្ថប្រយោជន៍សម្រាប់ការកសាងនូវសកម្មភាពអនុវត្តលើសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតលើកទី១៣ នៅតាមអង្គភាពនិងស្ថានប័ននីមួយៗផងដែរ។ ជាមួយនឹងបរិយាកាសពិភាក្សាដែលមានលក្ខណៈប្រជាធិបតេយ្យនិងគុណភាព នៃឯកសារនឹងត្រូវបានលើកកំពស់ ជាពិសេសសម្រាប់ភារកិច្ច គោលដៅនិងដំណោះស្រាយ ដើម្បីអនុវត្តបន្ទាប់ពីមហាសន្និបាតបិទបញ្ចប់ដោយមានភាពប្រាកដនិយមខ្ពស់ និងលក្ខណៈយជាក់ស្តែងនៅក្នុងជីវភាពរស់នៅរបស់ប្រជាជនផងដែរ»៕


(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អង្គការ FAVIJA និងនិស្សិតជប៉ុនបរិច្ចាគរទេះរុញដល់ជនពិការនៅប្រទេសវៀតណាម
វៀតណាមបន្តអះអាងពីតួនាទីសកម្មរបស់ខ្លួននៅក្នុងសហគមន៍ភាសាបារាំង
ទីក្រុងហូជីមិញ និងខេត្តយ៉ាម៉ាហ្គូជី កំពុងពង្រឹងការផ្លាស់ប្តូរប្រជាជន និងសម្របសម្រួលការបណ្តុះបណ្តាលតំណាងរាស្ត្រជាប់ឆ្នោត
ការចេញកម្មវិធីសកម្មភាពដើម្បីអនុវត្តសេចក្តីសម្រេចលេខ 80-NQ/TW ស្តីពីការអភិវឌ្ឍវប្បធម៌វៀតណាម
ផែនការសម្រាប់ការអនុវត្តច្បាប់ស្តីពីសារព័ត៌មាន