Trending now

កាសែតឡាវបានអះអាងថាមហាសន្និបាតលើកទី១៣គូសសញ្ញាពីការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់របស់បក្សកុម្មុយនិស្តវៀតណាម

10:50 | 29/01/2021

នាថ្ងៃទី ២៨ ខែមករា កាសែត PathetLao (ប្រទេសឡាវ) បានផ្សាយនៅលើ ទំព័រដើមនូវអត្ថបទសរសេរមួយ ដែលមានចំណងជើងថា “មហាសន្និបាតលើកទី១៣របស់បក្ស ដោយគូសសញ្ញាការអភិវឌ្ឍដ៏ខ្លាំងក្លារបស់បក្សកុម្មុយនិស្តវៀតណាម” ។

កាសែតឡាវបានអះអាងថាមហាសន្និបាតលើកទី១៣គូសសញ្ញាពីការអភិវឌ្ឍយ៉ាងខ្លាំងក្លារបស់របស់បក្សកុម្មុយនិស្តវៀតណាម

អត្ថបទសរសេរបានបញ្ជាក់ថា មហាសន្និបាតលើកទី១៣ នៃបក្សកុម្មុយនិស្តវៀតណាម គឺជាជំហានដ៏សែនសំខាន់មួយ និងជាបុព្វបទ សម្រាប់អាណត្តិបន្តទៀត ដើម្បីសំរេចបាននូវគោលដៅអភិវឌ្ឍន៍យុទ្ធសាស្ត្ររបស់ប្រទេសជាតិប្រកបដោយជោគជ័យរហូតដល់ឆ្នាំ ២០៣០ និងចក្ខុវិស័យដល់ឆ្នាំ ២០៤៥ ផងដែរ។

អត្ថបទនេះក៏បានសង្កត់ធ្ងន់ថា «រហូតមកដល់ពេលនេះ អាចបញ្ជាក់បានថាឆ្លងកាត់ជាច្រើនទសវត្សដ៏លំបាក ចំណងមិត្តភាពដ៏មហិមាសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់ជ្រុងជ្រោយ ក្រោមការដឹកនាំរបស់បក្សប្រជាជនបដិវត្តន៍ឡាវ និងបក្សកុម្មុយនីស្តវៀតណាម មិនត្រឹមតែ ថែរក្សាបានយ៉ាងល្អប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពូនជ្រំនិងអភិវឌ្ឍទំនាក់ទំនងនេះឲ្យកាន់តែស៊ីជម្រៅ ជាក់ស្តែង និងមានប្រសិទ្ធភាពលើគ្រប់វិស័យ ដោយនាំមកនូវផលប្រយោជន៍ជាក់ស្តែងសំរាប់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងនៅលើពិភពលោកផងដែរ»។

រីឯកាសែតទីភ្នាក់ងារសារព័ត៌មានឡាវ (KPL) ក៏បានលើកតំកើងពីសមិទ្ធិផល សេដ្ឋកិច្ចរបស់ប្រទេសវៀតណាមក្នុងឆ្នាំ ២០១៦-២០១៩ ក៏ដូចជាក្នុងការរក្សាបាននូវកំណើនសេដ្ឋកិច្ច និងទប់ស្កាត់ជំងឺកូវីដ១៩ នាឆ្នាំ ២០២០។ កាសែតនេះក៏បានលើកឡើងថា នៅក្នុងមហាសន្និបាតលើកនេះ តំណាងទាំងឡាយក៏បាន ផ្តោតសំខាន់ទៅលើការស្រាវជ្រាវ ពិភាក្សានិងអនុម័តលើឯកសារជាបន្តបន្ទាប់ដើម្បីខិតខំប្រឹងប្រែងឈានដល់ពាក់កណ្តាលសតវត្សរ៍ទី ២០ ប្រទេស វៀតណាមនឹងក្លាយជាប្រទេសអភិវឌ្ឍន៍មួយតាមទិសដៅសង្គមនិយមផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស
បញ្ជាក់យ៉ាងមុតមាំពីតួនាទីរបស់អាស៊ាន និងបណ្តាយន្តការដែលដឹកនាំដោយអាស៊ាន ក្នុងការជំរុញការសន្ទនា