ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្មីៗនេះ បានសម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុនចំនួន២ បោះទុនសរុបជាង១១ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតសម្ភារប្រើប្រាស់ក្នុងគម្រោងសំណង់ ២កន្លែង នៅខេត្តព្រះសីហនុ និងខេត្តស្វាយរៀង។
![]() |
![]() |
![]() |
CDC អនុម័តគម្រោង ៥ តម្លៃជិត $១,៣ ពាន់លាន |
រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៥ ដែលមានតម្លៃសរុប ១ ២៩៩,៧ លានដុល្លារ និងបង្កើតការងារបាន ២ ២៥០ កន្លែង ទោះបីជាប្រទេសដែលជាសមាជិកអាស៊ានមួយនេះកំពុងប្រយុទ្ធនឹងការឆ្លងរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ។
យោងតាមបណ្តាញសង្គមផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចុងសប្តាហ៍មុន CDC បានអនុម័តជាផ្លូវការនូវគម្រោងចំនួន ៥ ដែលរួមមាន គម្រោងវិនិយោគលើរោងចក្រផលិតថាមពលអគ្គិសនីប្រើធ្យូងថ្ម អានុភាព ៧០០ មេហ្គាវ៉ាត់តម្លៃ ១ ២៨៣ លានដុល្លារ របស់ក្រុមហ៊ុន Huadian Sihanoukville Power Generation Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុដែលគម្រោងនេះបង្កើតការងារបាន ៥២០ កន្លែង និងគម្រោងបង្កើតរោងចក្រផលិតអេប៉ុង ខ្នើយ គ្រែ សាឡុងពូក និងគ្រឿងសង្ហារិមរបស់ Fang Hua Polyurethane Material (Cambodia) Co.,Ltd ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគ ១ លានដុល្លារ បង្កើតការងារបាន ៤២០ កន្លែង។
ចំណែកគម្រោង ៣ ទៀតរួមមាន គម្រោងបង្កើតរោងចក្រផលិតឱសថនៃក្រុមហ៊ុន Island Laboratoire Co., Ltd ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមានទុន ៦,៣ លានដុល្លារបង្កើតការងារបាន ២៦០ កន្លែង, គម្រោងបង្កើតរោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្មរបស់ក្រុមហ៊ុន Herba (Cambodia) Co., Ltd នៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញមានទុនវិនិយោគ ៣,៦ លានដុល្លារ បង្កើតការងារបាន ១២០ កន្លែង និងគម្រោងបង្កើតរោងចក្រផលិតសម្ភារអគ្គិសនី និងគ្រឿងផ្គុំអំពូលគ្រប់ប្រភេទរបស់ក្រុមហ៊ុន Y.T Plastic Co.,Ltd ក្នុងតំបន់សេដ្ឋកិច្ចពិសេសសានដុង សាន់សែល ស្វាយរៀង មានទុនវិនិយោគ ៥,៨ លានដុល្លារ និងបង្កើតការងារបាន ៩៣០ កន្លែង។
![]() |
CDC អនុម័តគម្រោង ៥ តម្លៃជិត $១,៣ ពាន់លាន |
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (បណ្ឌិត្យសភាកម្ពុជា) បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ២៨ ខែមីនាថា ភាគច្រើននៃគម្រោងវិនិយោគនៅពេលនេះ គឺជារបស់វិនិយោគិនចិន ហេតុនេះតិច ឬច្រើនសុទ្ធតែជាប់ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា ចិន ដែលចុះហត្ថលេខាកាលពីឆ្នាំ ២០២០។ កិច្ចព្រមព្រៀងនេះក៏នឹងទាក់ទាញឱ្យក្រុមវិនិយោគិនបរទេសផ្សេងទៀតចូលមកបើករោងចក្រផលិតនៅកម្ពុជាផងដែរ។ លោកបន្តថា តាមរយៈកិច្ចចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដែលកំពុងធ្វើជាមួយប្រទេសមួយចំនួនទៀត វាក៏នឹងជួយបង្កើនភាពទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុននៅកម្ពុជាផងដែរ។
លោកនិយាយថា៖ «ប្រសិនបើមិនមានកិច្ចព្រមព្រៀងទាំងអស់នោះទេ កម្ពុជាប្រាកដជានឹងជួបបញ្ហាក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកបណ្តាក់ទុនវិនិយោគ»។
លោកបន្ថែមថា បច្ចុប្បន្ននេះរដ្ឋាភិបាលកម្ពុជាក៏កំពុងធ្វើការកែសម្រួលនីតិវិធី និងបង្កើនកិច្ចសហប្រតិបត្តិការកាន់តែធំទូលាយជាមួយបណ្តាប្រទេសជាច្រើនលើពិភពលោក។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC កាលពីខែកុម្ភៈក្នុងអំឡុងនៃសិក្ខាសាលាស្តីពី «កាលានុវត្តភាពវិនិយោគប្រកបដោយចីរភាពនៅកម្ពុជា» ដែលរៀបចំឡើងដោយក្រុមប្រឹក្សាធុរកិច្ចចក្រភពអង់គ្លេសអាស៊ាន តាមរយៈប្រព័ន្ធវីដេអូបានឱ្យដឹងថា ក្នុងឆ្នាំ ២០២០ CDC បានអនុម័តលើគម្រោងវិនិយោគ ២៣៨ ដែលមានទុនវិនិយោគសរុប ៨,២ ពាន់លានដុល្លារ ថយចុះ ១២ ភាគរយបើធៀបនឹងឆ្នាំ ២០១៩។ លោកបន្តថា ទោះយ៉ាងណាការធ្លាក់នេះស្ថិតក្នុងកម្រិតដែលអាចទទួលយកបាន។
លោកថ្លែងថា៖ «ការថយចុះនេះស្ថិតក្នុងកម្រិតមួយល្អប្រសើរនៅឡើយបើធៀបនឹងការព្យាកររបស់សន្និសីទអង្គការសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍដែលបានព្យាករថា រំហូរវិនិយោគផ្ទាល់ពីបរទេសនៅក្នុងពិភពលោកត្រូវថយចុះប្រមាណ ៤២ ភាគរយក្នុងឆ្នាំ ២០២០»៕
Postkhmer/ThmeyThmey
មតិពីមិត្តអ្នកអាន