Trending now

អង្ករចំនួន ៦០ តោនដំបូងបង្អស់ត្រូវបាននាំចេញទៅកាន់ចក្រភពអង់គ្លេសដោយកិច្ចព្រមព្រៀង UKVFTA

13:27 | 28/01/2021 (បកប្រែដោយឌីណា)

យុគសម័យ​- យោងតាមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអង់គ្លេស - វៀតណាម (UKVFTA) អង្ករក្រអូបវៀតណាមដែលនាំចូលទៅអង់គ្លេស ត្រូវបានលក់នៅលើទីផ្សារទីក្រុង London កាលពីថ្ងៃទី ២៦ ខែមករា។

អង្ករចំនួន ៦០ តោនដំបូងបង្អស់ត្រូវបាននាំចេញទៅកាន់ចក្រភពអង់គ្លេសដោយកិច្ចព្រមព្រៀង UKVFTA

បច្ចុប្បន្ននេះចក្រភពអង់គ្លេសកំពុងអនុវត្តពន្ធនាំចូលអង្ករក្រអូប (Jasmin) គឺ ១៧,៤ ភាគរយ។ ទោះបីជាយ៉ាងណាក៏ដោយ​ តាម ​​UKVFTA អង្ករក្រអូបរបស់វៀតណាម​មាន​គុណភាព​ខ្ពស់ដែល​នាំចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេសដែលនឹង​រួចផុតពី​ការបង់ពន្ធ​នាំចូល​។ ប្រការនេះ​នឹងធ្វើឱ្យអង្កររបស់​វៀតណាម​កាន់តែមានការប្រកួតប្រជែងជាមួយបណ្តាប្រទេសផ្សេងទៀត​ដែលនាំចេញអង្ករក្រអូបទៅកាន់ចក្រភពអង់គ្លេស​ដូចជា​ថៃ​ផងដែរ។

យោងតាមការព្យាករណ៍របស់ទីប្រឹក្សាពាណិជ្ជកម្មវៀតណាមនៅចក្រភពអង់គ្លេស លោក Nguyen Canh Cuong ដោយសារ UKVFTA ការនាំចេញអង្ករក្រអូបរបស់វៀតណាម​មានគុណភាព​ខ្ពស់ដែលនាំចូលទៅកាន់ទីផ្សារចក្រភពអង់គ្លេស នៅឆ្នាំ ២០២១ នឹងកើនឡើង រាប់សិបដង បើប្រៀបធៀបទៅនឹងឆ្នាំ ២០២០ ។ អង្ករប្រអូប​ចំនួន ៦០ តោន មានគុណភាពខ្ពស់របស់សហគ្រាស Long Dan នៅចក្រភពអង់គ្លេសដែលនាំចូលពីក្រុមហ៊ុន Vinaseed និងបានលក់រាយ​នៅទីផ្សារទំនើប ក្នុងតម្លៃលក់រាយ ១៥,៥ ផោន សម្រាប់ ១០ គីឡូក្រាម (៤៦៥,០០០ ដុង / ១០ គីឡូក្រាម) ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ
អ្នកជំនាញសេដ្ឋកិច្ច ១៣ រូបចូលរួមក្នុងក្រុមប្រឹក្សាយោបល់ VIFC-HCMC
ខួបលើកទី ៤៧ នៃទិវាជ័យជម្នះបដិវត្តន៍ប្រជាជន Sandino៖ បើកទូលាយការផ្លាស់ប្តូរប្រជាជននិងប្រជាជនវៀតណាម - នីការ៉ាហ្គា