Trending now

ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ កិច្ចព្រមព្រៀង UKVFTA នឹងត្រូវអនុវត្តជាបណ្តោះអាសន្ន

20:26 | 01/01/2021

នាពេលខាងមុខនេះ ទន្ទឹមនឹងការបំពេញនីតិវិធីក្នុងប្រទេស ដើម្បីអនុម័តលើកិច្ចព្រមព្រៀង UKVFTA ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីចេញឯកសារណែនាំជាក់លាក់សម្រាប់ការអនុវត្តបណ្តោះអាសន្ននៃកិច្ចព្រមព្រៀងនេះ។

កែច្នៃគ្រំនៅក្រុមហ៊ុន Lenger Seafoods Vietnam សម្រាប់នាំចេញទៅសហភាពអឺរ៉ុបអង់គ្លេស ជប៉ុន អាមេរិក កូរ៉េខាងត្បូង (១៤ តុលា ២០១៩) (រូបថត៖ TTXVN)

បន្ទាប់ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងចក្រភពអង់គ្លេស និងអៀរឡង់ខាងជើង (UKVFTA) ត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ២៩ ខែធ្នូឆ្នាំ ២០២០ នៅទីក្រុងឡុង ចក្រភពអង់គ្លេសមក វៀតណាមនិងចក្រភពអង់គ្លេសបានបញ្ចប់បែបបទដោយអនុញ្ញាតឱ្យអនុវត្តជាបណ្តោះអាសន្ននៃកិច្ចព្រមព្រៀងនេះចាប់ពីម៉ោង ២៣:០០ ម៉ោង GMT ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០ (ពោលគឺម៉ោង ៦ ព្រឹកថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ ម៉ោងនៅវៀតណាម)។

យោងតាមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ម ក្នុងបរិបទដែលចក្រភពអង់គ្លេសបានចាកចេញ ពីសហភាពអឺរ៉ុបជាផ្លូវការ ហើយដំណាក់កាលអន្តរកាលត្រៀមបញ្ចប់ (ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២០) ហេតុដូច្នេះ ការអនុវត្តបណ្តោះអាសន្ននៃកិច្ចព្រមព្រៀង UKVFTA នឹងធានាបាននូវពាណិជ្ជកម្មទ្វេភាគីរវាងវៀតណាមនិងអង់គ្លេសមិនត្រូវបានរំខាន នៅពេលបញ្ចប់រយៈពេលអន្តរកាលនោះទេ ខណៈពេលដែលភាគីទាំងពីរបានបន្តបំពេញនីតិវិធីក្នុងប្រទេសស្របតាមច្បាប់របស់ប្រទេសរៀងៗខ្លួន។

នាពេលខាងមុខនេះ ទន្ទឹមនឹងការបំពេញនីតិវិធីក្នុងប្រទេស ដើម្បីអនុម័តលើកិច្ចព្រមព្រៀង UKVFTA ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងសម្របសម្រួលជាមួយក្រសួងនិងទីភ្នាក់ងារពាក់ព័ន្ធ ដើម្បីចេញឯកសារណែនាំជាក់លាក់សម្រាប់ការអនុវត្តបណ្តោះអាសន្ននៃកិច្ចព្រមព្រៀងនេះ។ ជាមួយគ្នានោះ រៀបចំផែនការអនុវត្តដើម្បីធានាបាននូវការប្រើប្រាស់ជាអតិបរមានូវឱកាសដែលបាននាំមកដោយកិច្ចព្រមព្រៀងនេះ ដើម្បីនាំមកផលប្រយោជន៍ដល់ប្រជាជននិងអង្គភាពអាជីវកម្មវៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម