Trending now

អនុវត្តដំណោះស្រាយក្នុងលក្ខណៈសមកាលកម្ម និងប្រកបដោយភាពច្នៃប្រឌិតខ្លាំង ដើម្បីសម្រេចបាននូវគោលដៅកំណើនដែលបានកំណត់។

10:38 | 19/06/2025 ឌឹកអាញ់

យុគសម័យ - សមាជិករដ្ឋសភាបានសង្កត់ធ្ងន់ថា បន្ទាប់ពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល ថ្នាក់ខេត្ត និងថ្នាក់ឃុំ លំហអភិវឌ្ឍន៍នៃបណ្ដាមូលដ្ឋាននឹងត្រូវបានពង្រីកតែម្ដង។

កំណត់ត្រាខ្ពស់នៃភ្ញៀវទេសចរអន្តរជាតិទៅកាន់ប្រទេសវៀតណាម៖ ច្រើនជាង ៦ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៥ បដិវត្តន៍ក្នុងការកាត់បន្ថយឧបករណ៍៖ កំណត់បញ្ហាប្រឈម និងគោលដៅ
អនុវត្តដំណោះស្រាយក្នុងលក្ខណៈសមកាលកម្ម និងប្រកបដោយភាពច្នៃប្រឌិតខ្លាំង ដើម្បីសម្រេចបាននូវគោលដៅកំណើនដែលបានកំណត់។
អនុវត្តដំណោះស្រាយក្នុងលក្ខណៈសមកាលកម្ម និងប្រកបដោយភាពច្នៃប្រឌិតខ្លាំង ដើម្បីសម្រេចបាននូវគោលដៅកំណើនដែលបានកំណត់។

នាព្រឹកថ្ងៃទី ១៨ មិថុនា បន្តរបៀបវារៈសម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ សមាជិករដ្ឋសភាបានបន្តពិភាក្សាអំពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋឆ្នាំ២០២៤ ស្ថានភាពអនុវត្តផែនការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងថវិការដ្ឋក្នុងប៉ូន្មានខែដំបូងនៃឆ្នាំ២០២៥។ អង្គប្រជុំបានវាយតម្លៃខ្ពស់ ចំពោះការ ដឹកនាំយ៉ាងប្ដូរផ្ដាច់និងការប្ដេជ្ញាចិត្តដ៏ខ្លាំងក្លារបស់ការិយាល័យនយោបាយ គណៈ លេខា រដ្ឋាភិបាល និងរដ្ឋសភា ដើម្បីធានាថា គោលនយោបាយទាំងអស់ត្រូវបាន អនុវត្តន៍ប្រកបដោយប្រសិទ្ធភាព។ នេះជាសញ្ញាវិជ្ជមានដែលបង្ហាញពីភាពស៊ីសង្វាក់ គ្នាពីមជ្ឈិមដល់ថ្នាក់មូលដ្ឋាន ចាប់ពីដំណាក់កាលបង្កើតផែនការដល់ដំណាក់កាលអនុវត្តន៍។

សមាជិករដ្ឋសភាបានសង្កត់ធ្ងន់ថា បន្ទាប់ពីការរួមបញ្ចូលគ្នានៃអង្គភាពរដ្ឋបាល ថ្នាក់ខេត្ត និងថ្នាក់ឃុំ លំហអភិវឌ្ឍន៍នៃបណ្ដាមូលដ្ឋាននឹងត្រូវបានពង្រីកតែម្ដង។ ដើម្បីឲ្យគោលជំហរនេះនាំមកនូវប្រសិទ្ធភាព លោកស្រី Ta Thi Yen សមាជិកា រដ្ឋសភានៃខេត្ត Dien Bien បានលើកមតិថា៖

“បន្ទាប់ពីរដ្ឋសភាបានចេញសេចក្តីសម្រេចចិត្តស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តឆ្នាំ២០២៥រួច មូលដ្ឋាននានាត្រូវផ្ដោតសំខាន់លើការធ្វើអាជីវកម្មប្រកបដោយ ប្រសិទ្ធភាពនូវទំហំលំហសេដ្ឋកិច្ចថ្មី ដោយកំណត់គោលដៅកំណើនអប្បបរមាពី ៨ ទៅ ១០% ជាពិសេសនៅតំបន់សេដ្ឋកិច្ចសំខាន់ៗ និងទីក្រុងធំៗដូចជាហាណូយ និងទីក្រុងហូជីមិញ។ ចាំបាច់ត្រូវបន្តអនុវត្តន៍យន្តការ គោលនយោបាយពិសេស និងបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពខ្ពស់។ ប្រសិនបើដំណោះ ស្រាយត្រូវបានអនុវត្តន៍យ៉ាងប្ដូរផ្ដាច់ និងស៊ីសង្វាក់គ្នាទាំងនៅថ្នាក់មជ្ឈិម និងមូលដ្ឋាន នោះ យើងនឹងសម្រេចបាននូវគោលដៅកំណើន ៨% ឡើងទៅក្នុងឆ្នាំ២០២៥ ជាពុំខាន”។

លោកស្រី Nguyen Thi Quyen Thanh សមាជិការដ្ឋសភានៃខេត្ត Vinh Long បានឲ្យដឹងថា៖ “វិធីសាស្រ្តចំពោះហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននាពេលថ្មីៗនេះ ក៏ជារបកគំហើញ មួយផងដែរ។ ប្រសិនបើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនមិនត្រូវបានវិនិយោគយ៉ាង ស៊ីសង្វាក់គ្នានិងទំនើបនោះ យើងនឹងមិនអាចទទួលបានលទ្ធផលដូចសព្វថ្ងៃនេះទេ។ នាពេលថ្មីៗនេះ យើងបានសម្ពោធគម្រោងសំខាន់ៗថ្នាក់ជាតិជាង ៨០ ដែលមានដើម ទុនសរុបជិត ១៥ ពាន់លានដុល្លារអាមេរិក ប៉ុន្តែអ្វីៗដ៏សំខាន់បំផុតនោះ គឺមិនមែនជា ចំនួនគម្រោង និងដើមទុនវិនិយោគនោះទេ ប៉ុន្តែជាវិធីសាស្ត្រថ្មី ជាមួយនឹងការស្រុះចិត្ត គំនិតគ្នានិងទំនុកចិត្តរបស់ប្រជាជាតិទាំងមូល”៕

អនុវត្តសកម្មភាពជួយឧបត្ថម្ភ និងចលនាសហគមន៍វៀតណាមនៅកូរ៉េ អនុវត្តសកម្មភាពជួយឧបត្ថម្ភ និងចលនាសហគមន៍វៀតណាមនៅកូរ៉េ

យុគសម័យ - ចាប់ពីថ្ងៃទី ១៣-១៤ ខែមិថុនា ឆ្នាំ ២០២៥ គណៈប្រតិភូនៃគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស ដឹកនាំដោយប្រធាន Nguyen Trung Kien បានទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េ ដើម្បីអនុវត្តសកម្មភាពគាំទ្រ និងចលនាសហគមន៍។ នៅទីនេះ គណៈប្រតិភូបានជួបជាមួយជនជាតិវៀតណាមនៅបរទេសជិត២០នាក់ ដែលជាតំណាងសមាគមធំៗ និងបានទៅទស្សនាអាជីវកម្មវៀតណាមធម្មតាមួយចំនួន។

អត្ថបទ អត្ថបទ "ការអនុវត្តសន្សំប្រាក់" ដោយអគ្គលេខាបក្ស លោក To Lam

យុគសម័យ - កាសែត Hanoi Moi ឧទ្ទេសនាមដោយគោរពនូវអត្ថបទ "ការអនុវត្តសន្សំប្រាក់" ដោយអគ្គលេខាគណៈកម្មាធិការប្រតិបត្តិមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម To Lam។

ឌឹកអាញ់

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោក Bui Thanh Son ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស ប្រគល់សេចក្តីសម្រេចចិត្តតែងតាំងអគ្គកុងស៊ុលវៀតណាមប្រចាំនៅកម្ពុជា
ការផ្លាស់ប្តូរសិល្បៈវៀតណាម-កម្ពុជា
ពង្រីកស្មារតីសាមគ្គីភាព មិត្តភាព និងជួយគ្នាទៅវិញទៅមកនៅតំបន់ព្រំដែនវៀតណាម-កម្ពុជា
វៀតណាមបានចាប់ផ្តើមដំណើរការសាកល្បងគំរូអាជ្ញាធរមូលដ្ឋានពីរចំណាត់ថ្នាក់
ទីក្រុងហូជីមិញមានគោលបំណងក្លាយជាទីក្រុងឆ្លាតវៃ បង្កើតច្នៃប្រឌិត និងទំនើបបំផុតនៅក្នុងប្រទេសវៀតណាម