Trending now

ទំនិញវៀតណាមបញ្ជាក់ពីពាណិជ្ជសញ្ញារបស់ខ្លួននៅទីផ្សារអូស្ត្រាលី

09:39 | 27/01/2021

យុគសម័យ - ទំនិញវៀតណាមមិនត្រឹមតែមានវត្តមាននៅតាមផ្សារទំនើបអាស៊ីនៅអូស្រ្តាលីប៉ុណ្ណោះទេ ថែមទាំងត្រូវបានលក់នៅតាមប្រព័ន្ធផ្សារទំនើបធំបំផុតនៅអូស្ត្រាលីដូចជាផ្សារ Coles ឬ Wool Woolworth ហើយប្រជាជននៅទីនេះក៏កំពុងតែមានការពេញនិយមខ្លាំងឡើងៗផងដែរ។

បង្គាចម្អិនរួចជាស្រាប់របស់វៀតណាមត្រូវបានតាំងលក់នៅផ្សារទំនើប Coles ក្នុងប្រទេសអូស្ត្រាលី។

មិនត្រឹមតែនៅស៊ីដនី (Sydney) ប៉ុណ្ណោះទេ ប៉ុន្តែមានទីក្រុងជាច្រើនដទៃទៀត ដូចជាទីក្រុង Perth ភាគខាងលិចអូស្រ្តាលី កំពុងតែលក់ផលិតផលកសិកម្ម និងជលផលជាច្រើន ដែលនាំចូលពីប្រទេស វៀត ណាម។ លោក Hoang Luat ក្រុមហ៊ុននាំចេញ M បានមានប្រសាស ន៍ថា៖ ទំនិញវៀតណាមកាន់តែច្រើនត្រូវបាននាំចូលទៅក្នុងប្រទេសអូស្រ្តាលី និងចែកចាយនៅ លើទីផ្សារទំនើបអាស៊ីក្នុងរដ្ឋនានានៅទីនេះ ហើយលោកក៏បានអះអាង ថាគុណភាពល្អនិងម៉ាកយីហោ ដែលមានកិត្យានុ ភាពរបស់ វៀតណាម កំពុងតែធ្វើឱ្យទំនិញ វៀតណាមអាចឈានចូលយ៉ាងទូលំទូលាយក្នុងទីផ្សារអូស្រ្តាលីផងដែរ។

ទន្ទឹមនឹងនេះ ទំនិញវៀតណាមមិនត្រឹមតែមានវត្តមាននៅតាមផ្សារទំនើបអាស៊ីនៅអូស្រ្តាលីប៉ុណ្ណោះទេ ថែមទាំងត្រូវបានលក់នៅតាមប្រព័ន្ធផ្សារទំនើបធំបំផុតនៅអូស្ត្រាលីដូចជា ផ្សារ Coles ឬ Wool Woolworth ហើយប្រជាជននៅទីនេះក៏កំពុងតែមានការពេញនិយមខ្លាំងឡើងៗផងដែរ។ លោក Nguyen Phu Hoa ប្រធានស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅអូស្រ្តាលីបានមានប្រសាសន៍ថា៖ «ការផ្សព្វផ្សាយពាណិជ្ជសញ្ញាវៀតណាម តែងតែជាសកម្មភាពសំខាន់របស់ស្ថាប័នពាណិជ្ជកម្ម។ ស្ថាប័នពាណិជ្ជកម្មក៏បានអនុវត្តយុទ្ធសាស្រ្តផ្សព្វផ្សាយម៉ាកយីហោរបស់វៀតណាម ដោយផ្អែកលើផែនការសកម្មភាពជាក់លាក់ និងលទ្ធផលស្រាវជ្រាវ ក៏ដូចជាជំរុញការប្រើប្រាស់បច្ចេកវិទ្យាផ្លាស់ប្តូរឌីជីថលផងដែរ។ ទន្ទឹមនឹងនេះដែរ ស្ថាប័នពាណិជ្ជកម្មក៏មានវិធីជាច្រើនដើម្បីជួយគាំទ្រដល់សមាគមធុរកិច្ចអូស្ត្រាលី និងពាណិជ្ជករជាអាណិកជន វៀតណាមក្នុងការនាំចូលនិងលក់ទំនិញរបស់វៀតណាម សំដៅជួយឲ្យអតិថិជនអូស្ត្រាលីអាចប្រើប្រាស់ទំនិញ វៀតណាមកាន់តែច្រើនថែមទៀត ជាពិសេសនៅក្នុងបរិបទបច្ចុប្បន្ន សហគ្រាសនៅក្នុងប្រទេសនេះមានគោលបំណងចង់ធ្វើពិពិធកម្មនូវប្រភពទំនិញនាំចូលផងដែរ »៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ