Trending now

អាណិកជនវៀតណាមចំនួន ៣០០ នាក់បានត្រឡប់ទៅស្រុកកំណើតវិញ ដែលនឹងចូលរួមនៅក្នុងពិធីសំណេះសំណាល ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណី ឆ្នាំ ២០២១ នៅទីក្រុង H

10:51 | 26/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - គណៈកម្មាធិការប្រជាជនទីក្រុង Ho Chi Minh ទើបតែបានដាក់ ចេញនូវផែនការរៀបចំពិធីសំណេះសំណាលជាមួយអាណិកជនវៀតណាម ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ ២០២១ នៅទីក្រុង Ho Chi Minh ។

ពិធីសំណេះសំណាលនេះបានបង្ហាញមនោសញ្ចេតនា ការគោរព​ និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅ​ចំពោះ​សហគមន៍ជនជាតិវៀតណាម នៅឯបរទេស។ នេះក៏ជាឱកាស​សម្រាប់ថ្នាក់ដឹកនាំទីក្រុង Ho Chi Minh ជូនដំណឹង​ដល់​អាណិកជន​វៀតណាម​អំពី សមិទ្ធិផលនានា​របស់ទីក្រុង Ho Chi Minh លើវិស័យ​ផ្សេងៗ ​ណែនាំ​អំពី​ទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមនៃទីក្រុង Ho Chi Minh ។

ពិធីសំណេះសំណាលអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២១ ត្រូវបានគេរំពឹងថា​ នឹងមានការចូលរួម​ពី​អាណិកជន​​វៀតណាម​ប្រមាណ ៣០០ នាក់​​ដែលត្រឡប់​ទៅស្រុកកំណើតវិញ ​រួមជាមួយសហគ្រិន អ្នកជំនាញ បញ្ញាជន ​សិល្បករដែលកំពុងធ្វើការនៅទីក្រុង Ho Chi Minh ​។

កម្មវិធីនៃពិធីសំណេះសំណាលនេះ រួមមានសកម្មភាពគួរ​ឱ្យកត់​សម្គាល់ ដូចជា៖ ការតាំងពិព័រណ៍នូវសកម្មភាពឆ្នើម​សមិទ្ធិផលសំខាន់ៗ ក្នុងវិស័យសេដ្ឋកិច្ច សង្គម ការ​រួមដំណើរ​របស់​អាណិកជនវៀតណាមក្នុងការអភិវឌ្ឍទីក្រុង Ho Chi Minh រូបភាពសមុទ្រនិងកោះវៀតណាមនិងប្រជាជនទីក្រុង Ho Chi Minh ឆ្ពោះទៅកាន់សមុទ្រនិងកោះ ...

ពិធីសំណេះសំណាលអាណិក នៅទីក្រុង Ho Chi Minh ក្នុងឆ្នាំ ២០២០។ (រូបថត៖ VOV)

ពិធីសំណេះសំណាលអាណិកជន ក្នុងឱកាស​អបអរ​សាទរ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិ​គឺជាសកម្មភាពវប្បធម៌​ប្រពៃណី​ប្រចាំឆ្នាំ​របស់​ទីក្រុង Ho Chi Minh ។ តាមរយៈកម្មវិធីនេះ​បង្ហាញ​ពី​មនោសញ្ចេតនានិងការ​គោរព ​ការយកចិត្តទុកដាក់​របស់​ថ្នាក់​ដឹក​នាំទីក្រុង​សម្រាប់សហគមន៍​អាណិកជនវៀតណាម​ដែល​កំពុងរស់នៅ​​និង​ធ្វើការនៅក្នុងទីក្រុង ដោយភាគច្រើនគឺ​អាណិកជន​នៅ​ឯបរទេស​បាន​ត្រឡប់ទៅ​ស្រុក​កំណើតវិញ ​ដើម្បី​​អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ថ្នាក់ដឹកនាំទីក្រុងបានស្តាប់និងផ្លាស់ប្តូរគំនិត សេចក្តី​ប្រាថ្នា​និងយោបល់របស់អាណិកជនជន ដើម្បីកសាងទីក្រុង​ Ho Chi Minh ឱ្យមានជីវភាពរស់នៅ​ប្រកបដោយ​អរិយធម៌ ​ទំនើប​ និង​មាន​ការដឹងគុណ។ នៅឆ្នាំ ២០២០ មានអាណិកជនវៀតណាមចំនួន ៩០០ នាក់​នៅក្នុងប្រទេសនិងទឹកដីជុំវិញពិភពលោក ចំនួន ២៥ (ដូចជា ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ​អូស្ត្រាលី ​កាណាដា​ បារាំង អាល្លឺម៉ង់ ប៊ែលហ្សិក​ រុស្ស៊ី ​ស្វីស ​ហូឡង់​ ប៉ូឡូញ​ញូហ្សេឡែន ស្លូវ៉ាគី អ៊ីតាលី ន័រវេស ហុងកុង ​ហ្វីលីពីន​ សិង្ហបុរី ថៃ​ ឡាវ​កម្ពុជា ជប៉ុន កូរ៉េខាងត្បូង តៃវ៉ាន់ ដាណឺម៉ាក) ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ