Trending now

សមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី ឆ្នាំ២០២០៖ សកម្មភាពបត់បែននិងច្នៃប្រឌិតថ្មីស្របតាមស្ថានភាពជាក់ស្តែង

12:50 | 23/01/2021 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នៅចំពោះមុខជំងឺរាតត្បាត ដែលមានភាពស្មុគស្មាញសមាគមបានផ្លាស់ប្តូរថ្មីនូវទម្រង់ប្រតិបត្តិការរបស់ខ្លួនប្រកបដោយភាពបត់បែន ដើម្បីឱ្យសមនឹងស្ថានភាពជាក់ស្តែងនិងគោរពយ៉ាងតឹងរឹងនូវការអនុវត្តន៍និងបទប្បញ្ញត្តិរបស់រដ្ឋស្តីពីការការពារការរីករាលដាលនៃជំងឺកូវីដ១៩។ សកម្មភាពកិច្ចការបរទេសរបស់សមាគមបានរួមចំណែកយ៉ាងធំធេងដល់កិច្ចការបរទេសនៅទូទៅរបស់បក្សនិងរដ្ឋ។

សមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី ឆ្នាំ២០២០៖ សកម្មភាពបត់បែននិងច្នៃប្រឌិតថ្មីស្របតាមស្ថានភាពជាក់ស្តែង


នាថ្ងៃទី ២១ មករា នៅទីក្រុងហាណូយគណៈកម្មាធិការប្រតិបត្តិនៃសមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី បានបើកសន្និសីទបូកសរុបការងារនៅឆ្នាំ ២០២០ និងការតំរង់ទិសនៃសកម្មភាពរបស់សមាគមនៅឆ្នាំ ២០២១ ។
លោកស្រី Nguyen Thanh Huong - អនុប្រធាននាយកដ្ឋានទេសចរណ៍វៀតណាមក្រសួងវប្បធម៌កីឡានិងទេសចរណ៍ និងជាប្រធានសមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារី បានធ្វើជាអធិបតីក្នុងពិធីបិទគណៈកម្មាធិការប្រតិបត្តិរបស់សមាគមក៏បានចូលរួមផងដែរនេះបើយោងតាមរបាយការណ៍សង្ខេបឆ្នាំ ២០២០ គឺជាឆ្នាំសំខាន់ហើយវាគឺជាខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងប៊ុលហ្គារី។

នៅចំពោះមុខជំងឺរាតត្បាត ដែលមានភាពស្មុគស្មាញសមាគមបានផ្លាស់ប្តូរថ្មីនូវទម្រង់ប្រតិបត្តិការរបស់ខ្លួនប្រកបដោយភាពបត់បែន ដើម្បីឱ្យសមនឹងស្ថានភាពជាក់ស្តែងនិងគោរពយ៉ាងតឹងរឹងនូវការអនុវត្តន៍និងបទប្បញ្ញត្តិរបស់រដ្ឋស្តីពីការការពារការរីករាលដាលនៃជំងឺកូវីដ១៩។ សកម្មភាពកិច្ចការបរទេសរបស់សមាគមបានរួមចំណែកយ៉ាងធំធេងដល់កិច្ចការបរទេសនៅទូទៅរបស់បក្សនិងរដ្ឋ។

អំពីទិសដៅប្រតិបត្តិការនៅឆ្នាំ ២០២១ សមាគមមិត្តភាពវៀតណាម - ប៊ុលហ្គារីបន្តចូលរួមយ៉ាងសកម្មដល់ទំនាក់ទំនងរវាងប្រជាជននិងប្រជាជនដោយផ្តោតសំខាន់ទៅលើការពង្រីកនិងអភិវឌ្ឍន៍មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប៊ុលហ្គារី៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លើកកម្ពស់តួនាទីជាស្ពានតភ្ជាប់របស់ស្ថាប័នតំណាងវៀតណាមនៅបរទេស
សមាគមមិត្តភាពហាណូយ វៀតណាម-កម្ពុជា៖ ការច្នៃប្រឌិតថ្មីនៃការទូតរវាងប្រជាជន និងប្រជាជននៅឆ្នាំ ២០២៦
ចំណងមិត្តភាពជិតស្និទ្ធជាមួយប្រជាជន - មូលដ្ឋានគ្រឹះនៃកម្លាំងភាពជាអ្នកដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម
ឯកអគ្គរដ្ឋទូតឡាវប្រចាំនៅវៀតណាម៖ ជឿជាក់ថា សមាជជាតិលើកទី១៤ នឹងនាំប្រទេសវៀតណាមឆ្ពោះទៅរកដំណាក់កាលនៃការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាព
វៀតណាមផ្ដល់ព័ត៌មានអំពីមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាមទៅកាន់ស្ថាប័នតំណាងការទូតបរទេស