Trending now

មជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី ១៣ បានត្រៀមរួចជាស្រេច

12:44 | 22/01/2021

នាថ្ងៃទី ២២ មករានៅមជ្ឈមណ្ឌលសន្និសីទ្ធជាតិ My Dinh ទីក្រុងហាណូយ នឹងប្រព្រឹត្តទៅពិធីបើកឲ្យដំណើរការមជ្ឈមណ្ឌលសារព័ត៌មានបម្រើឱ្យ មហាសន្និបាតលើកទី ១៣ របស់បក្ស។

មជ្ឈមណ្ឌលសារព័ត៌មានបម្រើមហាសន្និបាតលើកទី ១៣ បានត្រៀមរួចជាស្រេច (រូបថត៖ Trong Phu)

នេះគឺជាព្រឹត្តិការណ៍បើកដំបូងមួយក្នុងបណ្តាសកម្មភាពសំខាន់ៗ នៃមហាសន្និបាតលើកទី ១៣ របស់បក្ស។ លោក Le Manh Hung អនុប្រធាន គណៈកម្មាធិការឃោសនាអប់រំមជ្ឈឹម ប្រធានមជ្ឈមណ្ឌលសារព័ត៌មាន នៃមហាសន្និបាតលើកទី ១៣ របស់បក្ស បានឲ្យដឹងថា រាល់ការរៀបចំទាំងអស់ត្រូវបានបញ្ចប់ជាស្ថាពរ។

សូមគូសបញ្ជាក់ថា មជ្ឈមណ្ឌលសារព័ត៌មាន ត្រូវបានបំពាក់ដោយកុំព្យូទ័រលើតុទាំងអស់ ដែលភ្ជាប់ទៅនឹងបណ្តាញដើម្បីបម្រើនិងបំពេញតម្រូវការប្រតិបត្តិការរបស់អ្នកយកព័ត៌មាននិងអ្នកបច្ចេកទេស ក្នុងប្រទេសជិត ៥០០ នាក់; អ្នកយកព័ត៌មាន អ្នកនិពន្ធ និងអ្នកបច្ចេកទេសជាង ៦០ នាក់នៃទីភ្នាក់ងារសារព័ត៌មានបរទេស ដែលមានស្ថាប័នតំណាងនៅវៀតណាម បានចុះឈ្មោះផ្សាយព័ត៌មានអំពីមហាសន្និបាតបក្សនៅមជ្ឈមណ្ឌលសារព័ត៌មាននេះ។

ទន្ទឹមនឹងនោះ មជ្ឈមណ្ឌលសារព័ត៌មានក៏បានសហការជាមួយក្រសួងការបរទេសក្នុងការផ្តល់ព័ត៌មានដល់អ្នកយកព័ត៌មានជាង ៦០ នាក់ ដែលបានចុះឈ្មោះដើម្បីតាមដាននិងរាយការណ៍អំពីមហាសន្និបាតតាម អនឡាញ។ មជ្ឈមណ្ឌលសារព័ត៌មានក៏បានចេញបទបញ្ជាស្តីពីប្រតិបត្តិការ និងចែកចាយប័ណ្ណប្រតិបត្តិការដល់អ្នកសារព័ត៌មាន៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR