Trending now

កាសែត The Sunday Times វាយតម្លៃថា វៀតណាម​បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ក្នុងស្ថានភាពអំណោយផល

10:23 | 21/01/2021

កាសែត The Sunday Times របស់សឹង្ហបុរីទើបបានចុះផ្សាយអត្ថបទសរសេរដោយវាយតម្លៃថាវៀតណាមកំពុងត្រៀមរៀបចំឲ្យព្រឹត្តិការណ៍នយោបាយដ៏សំខាន់គឺ មហាសន្និបាតបក្សលើកទី ១៣ ក្នុងស្ថានភាពអំណោយផល។

កាសែត The Sunday Times វាយតម្លៃថា វៀតណាម​បានរៀបចំព្រឹត្តិការណ៍ដ៏សំខាន់ក្នុងស្ថានភាពអំណោយផល

ស្ថានភាពអំណោយផលទាំងនេះរួមមាន៖ ស្ថានភាពជំងឺរាតត្បាតកូវីដ ១៩ នៅវៀតណាមត្រូវបានគ្រប់គ្រង ខណៈពេលដែលល្បឿនកំណើនសេដ្ឋកិច្ចត្រូវបានប៉ាន់ស្មានថា នឹង មានល្បឿនលឿនជាង បើប្រៀបធៀបនឹងបណ្ដាប្រទេសនៅក្នុងតំបន់។ លើសពីនេះទៅទៀត វៀតណាមកាន់តែទាក់ទាញវិនិយោគិនបរទេសជាពិសេសគឺនៅពេលដែលវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (FTA) ជាមួយសហភាពអឺរ៉ុប (EU) ។

កាសែត The Sunday Times បានបញ្ជាក់ថាខណៈដែលក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់បានជួបប្រទះនឹងស្ថានភាពដ៏លំបាក ប៉ុន្តែក្រុមហ៊ុនអាកាសចរណ៍ទី ៥ របស់វៀតណាមបានបើកជើងហោះហើរដំបូង នៅខែធ្នូឆ្នាំ ២០២០ ។ លើសពីនេះកិច្ចប្រឹងប្រែងប្រយុទ្ធប្រឆាំងអំពើពុករលួយក៏បានជួយលើកស្ទួយកិត្យានុភាពរបស់បក្សកុម្មុយនីស្តវៀតណាមចំពោះប្រជាជនផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា