Trending now

វៀតណាមពង្រីកប្រពៃណីនិងបំផុសការស្រឡាញ់គ្នាទៅវិញទៅមក ដើម្បីធ្វើឱ្យកម្លាំងនៃ សាមគ្គីភាព និងមេត្តាធម៌អាចរីកសាយភាយ ដោយឥតឈប់ឈរ

16:53 | 18/01/2021

នាយប់ថ្ងៃទី ១៦ ខែមករា នៅទីក្រុងហាណូយបានប្រព្រឹត្តទៅកម្មវិធី “កម្លាំងមនុស្សធម៌ ឆ្នាំ២០២១” ដែល ត្រូវបានរៀបចំឡើងដោយសមាគមកាកបាទក្រហមមជ្ឈិមរបស់វៀតណាម និង មជ្ឈមណ្ឌលផ្សព្វផ្សាយព័ត៌មាននៃកាសែត Xay Dung ។

ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan (រូបថត៖ VOV)

ថ្លែងមតិនៅក្នុងកម្មវិធីនេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានមាន ប្រសាសន៍ថាប្រជាជនវៀតណាមមានអត្តចរិតមេត្តាកុរណា និងចេះស្រឡាញ់គ្នាទៅវិញទៅមក ក្នុងគ្រាលំបាកតាំងពីមុនមក។ អត្តចរិតនេះ បានក្លាយជាទំនៀមទម្លាប់ដ៏ល្អប្រពៃមួយ ដែលត្រូវបានគេ ពូនជ្រំឡើងអស់រយៈពេលច្រើននៅក្នុងប្រវតិ្តសាស្រ្តនៃប្រទេសជាតិ ព្រមទាំងបង្កើតឡើងកម្លាំងចលករ យ៉ាងធំធេងដែលបានតភ្ជាប់ជាមួយប្រជាជនវៀតណាម ក្នុងការរឹតចំណងសាមគ្គីភាព និងជំនះពុះពារ រាល់ការលំបាកជាច្រើនបំផុតដើម្បី ទទួលបាននូវសមិទ្ធិផល ដ៏សែនសំខាន់ៗផងដែរ។

ទន្ទឹមនឹងការបញ្ជាដឹកនាំនិងការតម្រង់ទិសដៅដ៏ត្រឹមត្រូវរបស់បក្សនិងរដ្ឋ ស្មារតីសាមគ្គីភាព និងជួយ ទ្រទ្រង់គ្នាទៅវិញទៅមករបស់ប្រជាជនវៀតណាម ត្រូវបានលើកកម្ពស់យ៉ាងខ្លាំងដើម្បី “ គ្មាននរណាម្នាក់ត្រូវបានបំភ្លេចចោល» នោះឡើយ។ ហេតុនេះហើយ វៀតណាមបានក្លាយជា«ចំណុចលេច ធ្លោមួយ» នៅលើពិភពលោក ក៏ដូចជានៅក្នុងតំបន់ដែលទាក់ទងនឹង ការបង្ការនិងប្រយុទ្ធប្រឆាំងនឹ ងការរីករាលដាលនៃជំងឺរាតត្បាត និងក្នុងការរក្សាកំណើនសេដ្ឋកិច្ច ធានាសន្តិសុខសង្គម និងសន្តិសុខផងដែរ។

ក្នុងឱកាសនេះដែរ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានកោតសរសើរ ដល់សមាគមកាកបាទក្រហមវៀតណាមចំពោះសកម្មភាពជាក់ស្តែងជាច្រើនជាពិសេសក្នុងការបង្ការនិងទប់ស្កាត់ជំងឺ Covid -19 ក៏ដូចជាក្នុងការ ជួយឧបត្ថម្ភប្រជាជននៅវៀតណាមនៅតំបន់ភាគកណ្តាលវៀតណាម ជំនះពុះពារគ្រោះមហន្តរាយធម្មជាតិ និងយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ប្រជាជនជួបការលំបាកក្នុង ឱកាសបុណ្យតេតប្រពៃណីផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការផ្លាស់ប្តូរវប្បធម៌ទីក្រុង Hoi An - ជប៉ុន៖ កម្លាំងរស់រវើកដ៏មានភាពធន់រừngមាំនៃការទូតប្រជាជននិងប្រជាជន
ការទូតប្រជាជននិងប្រជាជនជួយឱ្យទំនាក់ទំនងវៀតណាម - ប៊ុលហ្ការី មានភាពរឹងមាំខ្លាំងក្លា ព្រមទាំងយូរអង្វែង
ភ្លេងមិត្តភាពរវាងវៀតណាម - អាស៊ែបៃហ្សង់
ដំណើរទស្សនកិច្ចនៅថៃរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋ លោក To Lam៖ ជំរុញពាណិជ្ជកម្ម ឡូជីស្ទីក ព្រមទាំងខ្សែច្រវាក់ផ្គត់ផ្គង់
ដំណើរហែក្បួននាំយកយុទ្ធជនពលីត្រឡប់មកវិញពីប្រទេសមិត្ត