Trending now

សហគមន៍អាណិកជនវៀតណាមនៅសិង្ហបុរីបានរួមចំណែកយ៉ាងសកម្មចំពោះទំនាក់ទំនងសហប្រតិបត្តិការរវាងប្រទេសទាំងពីរ

09:17 | 09/02/2021 (យោងតាមកាសែតកងទ័ពប្រជាជន)

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសសិង្ហបុរីលោកស្រី Tao Thi Thanh Huong បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់សហគមន៍អាណិកជនវៀតណាមចំពោះមាតុភូមិ ប្រទេសជាតិនិងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - សិង្ហបុរី។

លោកស្រីឯកអគ្គរដ្ឋទូត Tao Thi Thanh Huong ថ្លែងនៅក្នុងពិធី (រូបថត៖ vnanet.vn)

នាយប់ថ្ងៃទី ៦ ខែកុម្ភៈ ស្ថានទូតវៀតណាមប្រចាំសិង្ហបុរី បានរៀបចំពិធីបុណ្យតេត​សម្រាប់សហគមន៍ដើម្បីអំណរឆ្នាំឆ្លូវត្រីស័ក ដោយមានការចូលរួមពីអាណិកជនវៀតណាម រួមជាមួយស្ថានតំណាង និងប្រជាជនវៀតណាមដែលកំពុងរស់នៅ ធ្វើការនិងសិក្សារៀនសូត្រនៅប្រទេសសាមី។

ថ្លែងក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំប្រទេសសិង្ហបុរីលោកស្រី Tao Thi Thanh Huong បានជូនដំណឹងដល់ប្រជាជនវៀតណាមអំពីសមិទ្ធិផលដែលវៀតណាមសម្រេចបានក្នុងឆ្នាំ ២០២០ ក្នុងបរិបទដែលតំបន់និងពិភពលោកកំពុង​រង​ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជំងឺរាតត្បាត Covid-19។

លោកស្រីឯកអគ្គរដ្ឋទូត Tao Thi Thanh Huong ក៏បានបញ្ជាក់ថា ក្នុងបរិបទជំងឺរាតត្បាតរីករាលដាល ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម - សិង្ហបុរី បន្តពង្រឹងនិងពង្រីកឥតឈប់ឈរ។ ប្រទេសទាំងពីរបានសហប្រតិបត្តិការជាមួយគ្នាយ៉ាងជិតស្និទ្ធក្នុងការអនុវត្តភារកិច្ចជាប្រធានអាស៊ានឆ្នាំ ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជាពិសេសគឺកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 រួមទាំងកិច្ចព្រមព្រៀងស្តីពីការធានាសន្តិសុខស្បៀង។

លោកស្រីឯកអគ្គរដ្ឋទូត ក៏បានវាយតម្លៃខ្ពស់ចំពោះការរួមចំណែកជាវិជ្ជមានរបស់សហគមន៍អាណិកជនវៀតណាមចំពោះមាតុភូមិ ប្រទេសជាតិនិងទំនាក់ទំនងសហប្រតិបត្តិការវៀតណាម - សិង្ហបុរី៕

(យោងតាមកាសែតកងទ័ពប្រជាជន)

(យោងតាមកាសែតកងទ័ពប្រជាជន)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ