Trending now

ស្វាគមន៍បុណ្យចូលឆ្នាំថ្មីនៅលើនាវាឆ្មាំសមុទ្រ

10:28 | 10/02/2021

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ ២០២១ នៅលើនាវាឆ្មាំសមុទ្រលេខ ៦០០១ យើងខ្ញុំបានចូលរួមក្នុងបរិយាកាសអ៊ូអរស្វាគមន៍បុណ្យចូលឆ្នាំថ្មីរបស់យុទ្ធជននៃកងឆ្មាំសមុទ្រវៀតណាម។

នៅលើនាវា យុទ្ធជនកំពុងសំអាត និងតុបតែង "ផ្ទះ" ថ្មី។ ចែករំលែកជាមួយពួកយើង លោកវរសេនីយ៍ត្រី Le Viet Quang ប្រធាននាវាឆ្មាំសមុទ្រលេខ ៦០០១ បានអោយដឹងថា៖ នាយទាហាន និងពលទាហាននៃនាវាទាំងមូលបានប្តេជ្ញាចិត្តថា៖ ស្វាគមន៍ឆ្នាំថ្មីដោយមិនភ្លេចភារកិច្ច ត្រៀមប្រយុទ្ធជានិច្ច រក្សាអធិបតេយ្យភាពដែនសមុទ្រកោះដ៏ពិសិដ្ឋរបស់មាតុភូមិ។ អង្គភាពបានផ្សព្វផ្សាយសេចក្តីណែនាំ និងភារកិច្ចត្រៀមប្រយុទ្ធក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីដល់នាយទាហាន និងពលទាហានទាំអស់ រក្សាវេណប្រចាំការយ៉ាងម៉ឺងម៉ាត់ ហើយចាត់តាំងភារកិច្ចជាក់លាក់ដល់ផ្នែកនីមួយៗ និងបុគ្គលម្នាក់ៗ។

នៅក្នុងបន្ទប់ប្រជុំ នាយទាហាន និងពលទាហាននៃនាវាឆ្មាំសមុទ្រលេខ ៦០០១ បានប្រមូលផ្ដុំគ្នាវេចនំអន្សម តុបតែងរូបភាព ផ្កាសម្រាប់ស្វាគមបុណ្យចូលឆ្នាំថ្មី... ព្រឹន្ទបាលត្រី Le Van Tinh យុទ្ធជនខាងកាំភ្លើងធំ (ស្រុកកំណើតនៅខេត្ត Ha Tinh) ចែករំលែកថា៖ “នេះជាលើកដំបូងដែលខ្ញុំស្វាគមន៍បុណ្យចូលឆ្នាំថ្មីឆ្ងាយពីគ្រួសារ។ ទោះបីខ្ញុំនឹកគ្រួសារ បងប្អូនញាតិមិត្តក៏ពិតមែន ក៏ប៉ុន្តែយើងមានអារម្មណ៍សប្បាយរីករាយ និងកក់ក្តៅដោយសារតែការយកចិត្តទុកដាក់ ការរៀបចំបានគ្រប់គ្រាន់ទាំងសម្ភារៈ និងស្មារតីពីមេបញ្ជាការអង្គភាព។ យើងនឹងប្តេជ្ញាថានឹងបំពេញភារកិច្ចដែលបានប្រគល់ឲ្យដោយជោគជ័យ”។

នាយទាហាន និងពលទាហាននៃនាវា​ឆ្មាំសមុទ្រលេខ ៦០០១ កំពុងវេចនំអន្សម

មិនត្រឹមតែនៅនាវាសមុទ្រលេខ ៦០០១ ប៉ុណ្ណោះទេ ថែមទាំងនៅនាវាទាំងអស់នៃបញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹក ក៏រៀបចំស្វាគ​ម​បុ​ណ្យចូលឆ្នាំថ្មីសម្រាប់នាយទាហាន និងពលទាហានយ៉ាងហ្មត់ចត់ដែរ។ លោកវរសេនីយ៍ឯកបំរុង Bui Dai Hai អនុប្រធាននយោបាយនៃបញ្ជាការដ្ឋានតំបន់លេខ ២ កងទ័ពជើងទឹកបានមានប្រសាសន៍ថា៖ “ដើម្បីបង្កើតបរិយាកាសកក់ក្តៅដូចជានៅផ្ទះ ព្រមទាំង​ឆ្លើយ​តប​នឹង​តំរូវការកំសាន្ដរបស់កងទ័ពក្នុងឱកាសឈប់សម្រាកបុណ្យចូលឆ្នាំថ្មី អង្គភាពបានបង្កើតផែនការ ហើយ​រៀបចំសកម្មភាពសប្បាយរីករាយនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីដូចជា ការផ្លាស់ប្តូរវប្បធម៌ លេងកីឡា និង​លេងល្បែងប្រជាប្រិយជាដើម..."./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម