Trending now

វៀតណាមបំពេញសំណុំឯកសារស្នើទទួលស្គាល់ “ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba” ជាបេតិកភណ្ឌពិភពលោក

21:46 | 28/03/2021

នាពេលថ្មីៗនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Vu Duc Dam បានដឹកនាំគណៈកម្មាធិការជាតិ UNESCO វៀតណាម សហការជាមួយក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាម បំពេញបែបបទជាចាំបាច់ ដើម្បីបញ្ជូនសំណុំឯកសារស្នើទទួលស្គាល់ “ឈូងសមុទ្រ Ha Long - ប្រជុំកោះ Cat Ba” ជាបេតិកភណ្ឌពិភពលោក ទៅមជ្ឈមណ្ឌលបេតិកភណ្ឌពិភពលោករបស់អង្គការ UNESCO។

ប្រជុំកោះ Cat Ba មើលពីលើចុះមក (រូបថត៖ vnanet.vn)

ប្រជុំកោះ Cat Ba ត្រូវបានទទួលស្គាល់ជារមណីដ្ឋានជាតិពិសេស រួមមានកោះទាំងធំទាំងតូចជាង ៣៦០ កោះ រួមទាំងកោះ Cat Ba ស្ថិតនៅភាគខាងត្បូងនៃឈូងសមុទ្រ Ha Long។ កន្លែងនេះត្រូវបានអង្គការ UNESCO ទទួលស្គាល់ជាតំបន់ទុកបំរុងជីវមណ្ឌលពិភពលោក។ ការស្វើទទួលស្គាល់ប្រជុំកោះ Cat Ba ជាបេតិកភណ្ឌពិភពលោក សំដៅអភិរក្ស និងថែរក្សាតម្លៃជីវៈចម្រុះសម្រាប់ជំនាន់ក្រោយ។ ប្រសិនបើប្រជុំកោះ Cat Ba ក្លាយជាបេតិកភណ្ឌពិភពលោក នឹងរួមចំណែកជំរុញការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាជននៅប្រជុំកោះ Cat Ba ព្រមទាំងផ្សព្វផ្សាយ និងលើកកម្ពស់រូបភាព និងកិទ្យានុភាពរបស់វៀតណាម ក្នុងការទាក់ទាញការវិនិយោគលើវិស័យអេកូឡូស៊ី./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី