Trending now

បក្សភាគស្ថានទូតវៀតណាមប្រចាំនៅកម្ពុជារៀបចំពិធីរំលឹកគម្រប់ខួប ៩១ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងអបអរសារទរចំពោះជោគជ័យរបស់មហាសន្និបាតទី១៣ របស់ប

23:55 | 03/02/2021

នាព្រឹកថ្ងៃទី ៣ ខែកុម្ភះ នៅរាជធានីភ្នំពេញ បក្ខភាគនៃស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាបានរៀបចំពិធីអុជធូបទានលោកប្រធានហូជីមិញ ក្នុងឱកាសរំលឹកគម្រប់ខួប ៩១ ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម និងអបអរសារទរចំពោះជោគជ័យរបស់មហាសន្និបាតទី១៣ របស់បក្សកុម្មុយនិស្ត។

ទិដ្ឋភាពនៃពិធីនេះ

ទោះបីជាបានជួបការលំបាកឧបសគ្គជាច្រើនដោយសាររងផលប៉ះពាល់អវិជ្ជមាននៃការរីករាលដាលជំងឺ Covid-19 ក៏ដោយ ក្នុងរយៈពេលកន្លងមកនេះ បក្សភាគស្ថានទូតវៀតណាមប្រចាំនៅកម្ពុជានៅតែបន្តសម្រេចបាននូវគោលដៅ និងភារកិច្ចដែលបានដាក់ចេញប្រកបដោយជោគជ័យ ជាពិសេសកិច្ចការកសាងបក្សត្រូវបានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងផងដែរ។

ទន្ទឹមនឹងនេះដែរ ក្នុងឆ្នាំកន្លងមក បក្សភាគស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា ក៏បានបញ្ចូលបន្ថែមបក្ខជនថ្មីចំនួន ១៩ រូប ដោយអនុវត្តគ្រប់ទម្រង់យយ៉ាងបត់បែននិងសកម្ម ដើម្បីបណ្តុះបណ្តាលនិង លើកកម្ពស់ការយល់ដឹងផ្នែកនយោបាយ សម្រាប់បក្ខជនវ័យក្មេង ព្រមទាំងរៀបចំយុទ្ធនាការបរិច្ចាគថវិកានិងអំណោយជាសម្ភារៈបរិក្ខាដល់ជនរួមជាតិនៅតំបន់ភាគកណ្តាលវៀតណាម ដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀង ក៏ដូចជាបងប្អូនអាណិកជនវៀតណាមដែលមានស្ថានភាពលំបាកលំបិននៅកម្ពុជាផងដែរ។

ទិដ្ឋភាពនៃពិធីនេះ

គួរបញ្ជាក់ថានាថ្ងៃដដែលនោះ នៅរាជធានីភ្នំពេញ តំណាងស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា សមាគមខ្មែរ - វៀតណាម និងក្រុមហ៊ុនមិត្តហ្វូនកម្ពុជា បានប្រគល់អំណោយជិត ៩០០ កញ្ចប់ជូនដល់ក្រុមគ្រួសារអាណិកជនវៀតណាម ដែលស្ថិតក្នុងស្ថានភាពលំបាកនៅតាមតំបន់នានានៅទូទាំងប្រទេសនេះក្នុង ឱកាសត្រៀមស្វាគមន៍បុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ ផងដែរ៕



(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការកំណត់ទម្រង់កាំជណ្តើរថ្មីសម្រាប់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម - ថៃ
មហាសន្និបាតសហជីពវៀតណាមលើកទី ១៤ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៥ ខែមិថុនា
សប្ដាហ៍វប្បធម៌វៀតណាមនៅប្រទេសកម្ពុជាឆ្នាំ ២០២៦ ៖ ចំណុចរបកគំហើញដ៏សំខាន់បង្កើនចំណងសាមគ្គីភាពមិត្តភាពប្រទេសជិតខាង
ក្រសួងហិរញ្ញវត្ថុដកចេញនូវសំណើដែលតម្រូវឱ្យធនាគារផ្ដល់ព័ត៌មានគណនីរបស់អ្នកបង់ពន្ធ
ថវិកាជិត ២.២៤០ ប៊ីលីយោនដុង គាំទ្រមូលនិធិជួយឧបត្ថម្ភអ្នកជំងឺមហារីកក្រីក្រ