Trending now

ពិព័រណ៍ "វៀតណាម- ប្រទេសជាតិឈានចូលនិទាឃរដូវថ្មី - កាលានុវត្តថ្មី"

10:10 | 05/02/2021 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - រូបគំនូរចំនួន ២២ផ្ទាំង និងរូបភាព ២០ សន្លឹកអំពីនិទាឃរដូវ ត្រូវបានបង្ហាញបើកជាសាធារណៈ ដើម្បីបើកឲ្យប្រជាជនរីករាយចូលទស្សនានៅមជ្ឈមណ្ឌលវប្បធម៌និងព័ត៌មាន Ho Guom។

ពិព័រណ៍ "វៀតណាម- ប្រទេសជាតិឈានចូលនិទាឃរដូវថ្មី - កាលានុវត្តថ្មី"


ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័ក ២០២១ នាថ្ងៃទី ៣ កុម្ភៈមន្ទីរកិច្ចការវប្បធម៌និងយូណេស្កូ (ក្រសួងការបរទេស) បានសហការជាមួយគណៈកម្មាធិការប្រជាជនខ័ណ្ឌ Hoan Kiem និងគណៈកម្មាធិការឃោសនាការទូត និងវប្បធម៌ ដើម្បីរៀបចំឡើងការតាំងពិព័រណ៍ក្រោមប្រធានបទ "និទាឃរដូវនៅប្រទេសជាតិ - កាលានុវត្តភាពថ្មី" ។

ស្នាដៃដែលសរសេរក្នុងពេលនេះរួមមានរូបភាពរបស់មេដឹកនាំបក្ស រដ្ឋ និងវីរបុរសពលកម្មនៃយុគសម័យ ; រូបភាពប្រមុខរដ្ឋដែលបង្កើតឡើងប្រវត្តិសាស្រ្តនៃការអភិវឌ្ឍរបស់ប្រទេសជាតិ; សេចក្តីណែនាំរូបភាពជាមួយនឹងប្រធានបទនៃនិទាឃរដូវដូចជា៖ និទាឃរដូវពេញនិទាឃរដូវរីករាយពោរពេញទៅដោយសាមគ្គីភាពនិងអភិវឌ្ឍ ជាពិសេសរូបភាពក្របី - សត្វតំណាងឆ្នាំថ្មី (mascot) ប្រចាំឆ្នាំយោងទៅតាមប្រពៃណីប្រជាប្រិយរបស់វៀតណាជាដើមផងដែរ។

ពិព័រណ៍ "វៀតណាម- ប្រទេសជាតិឈានចូលនិទាឃរដូវថ្មី - កាលានុវត្តថ្មី"

រូបគំនូរចំនួន ២២ ផ្ទាំងនិងរូបភាព ២០ សន្លឹករបស់សៀងត្រូវបានដាក់បង្ហាញជាសាធារណៈនៅមជ្ឈមណ្ឌលវប្បធម៌និងព័ត៌មាន Hoan Kiem លេខ ២ វិថី Ly Thai To ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ២ ខែមីនាឆ្នាំ ២០២១៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា