Trending now

សហភាពអឺរ៉ុប អាចនឹងយល់ព្រមពន្យារពេល Brexit ជាលើកទី៣, នេះបើតាមប្រភពស្និទនឹងប្រធានាធិបតីបារាំង

17:02 | 28/10/2019 (ប្រភព៖ Fresh News)

ប្រភពស្និទនឹងប្រធានាធិបតីបារាំង លោក អែមម៉ានុយអែល ម៉ាក្រុង បានឱ្យដឹងថាសហភាពអឺរ៉ុប ទំនងជានឹងយល់ព្រមពន្យារពេលការចាកចេញពីសហភាពអឺរ៉ុប ឬ Brexit របស់ចក្រភពអង់គ្លេស រហូតដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៨ ខែតុលា ឆ្នាំ២០១៩។

សហភាពអឺរ៉ុប អាចនឹងយល់ព្រមពន្យារពេល Brexit ជាលើកទី៣, នេះបើតាមប្រភពស្និទនឹងប្រធានាធិបតីបារាំង។

សេចក្ដីរាយការណ៍ខាងលើកើតមានឡើង នៅមុនពេលមន្ត្រីការទូតនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបចំនួន២៧ ត្រូវជួបប្រជុំគ្នានៅព្រឹកថ្ងៃចន្ទនេះ (ម៉ោងនៅព្រុចសែល) ដើម្បីពិភាក្សា និងធ្វើការសម្រេចចិត្តលើ Brexit។ ប្រភព ស្និទនឹងលោក ម៉ាក្រុង បានឱ្យដឹងដូច្នេះថា៖«វាទំនងជានឹងមានកិច្ចព្រមព្រៀងមួយនៅព្រឹកថ្ងៃចន្ទនេះ រវាងបណ្ដាប្រទេសជាសមាជិកសភាពអឺរ៉ុបទាំង២៧ ស្ដីពីការពន្យារពេល Brexit រហូតដល់ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០»

គួរបញ្ជាក់ថា បើសិនជាមានកិច្ចព្រមព្រៀងមែន នោះវានឹងក្លាយជាការពន្យារពេល Brexit ជាលើកទី៣ តែបើគ្មាន វិញ អង់គ្លេសនឹងចាកចេញពីសហភាពអឺរ៉ុបតាមការគ្រោងទុកនៅថ្ងៃទី៣១ ខែតុលានេះដោយគ្មានកិច្ចព្រមព្រៀង៕


(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា