Trending now

កម្ពុជា បានពន្យារពេលសមយុទ្ធយោធានាគមាសជាមួយចិន

10:17 | 03/02/2021 (បកប្រែដោយវិច្ឆិកា)

សមយុទ្ធយោធានាគមាសឆ្នាំ ២០២១ ដែលបានធ្វើរួមគ្នារវាងកម្ពុជានិងចិនត្រូវបានពន្យារពេលដោយសារជំងឺរាតត្បាតកូវីដ-១៩ និងគ្រោះទឹកជំនន់កាលពីឆ្នាំមុននៅកម្ពុជាដែលបានប្រើប្រាស់កម្លាំងរបស់យោធាយ៉ាងច្រើន។

នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា (ប្រភព៖ VOV)

នាយឧត្តមសេនីយ៍ ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ​បានធ្វើសេចក្តីប្រកាសនេះកាលពីម្សិលមិញក្នុងពិធីបើកសមយុទ្ធយោធានៅមជ្ឈមណ្ឌលយោធាក្នុងខេត្តកំពង់ស្ពឺ។

លោកឧត្តមសេនីយ៍ ទៀ បាញ់ បានប្រាប់អ្នកសារព័ត៌មានថាការធ្វើសមយុទ្ធយោធាបន្តផ្ទាល់រវាងកម្ពុជានិងចិននឹងមិនអាចធ្វើនៅឆ្នាំនេះបានទេប៉ុន្តែកិច្ចសហប្រតិបត្តិការយោធារវាងប្រទេសទាំងពីរនៅតែដដែល។

សមយុទ្ធយោធានេះត្រូវបានផ្តល់ដោយរដ្ឋាភិបាលចិន ហើយវានឹងផ្តល់ផលប្រយោជន៍ដល់វិស័យការពារជាតិយ៉ាងខ្លាំង។ វាក៏ជាការទទួលស្គាល់នូវទំនាក់ទំនងរវាងកម្ពុជានិងចិនផងដែរ។

លោក Wang Wentian ​ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានចូលរួមក្នុងពិធីនោះហើយបាននិយាយថាកិច្ចសហប្រតិបត្តិការយោធាទ្វេភាគីរវាងកម្ពុជានិងចិនគឺជាមធ្យោបាយសំខាន់មួយក្នុងការកសាងសហគមន៍រួមគ្នាឲ្យកាន់តែរឹងមាំរវាងប្រទេសទាំងពីរ។

លោកបន្តថាមន្ត្រីយោធាមកពីភាគីទាំងសងខាងក៏មានទំនុកចិត្តខ្ពស់ផងដែរថាកិច្ចសហប្រតិបត្តិការនឹងនៅតែបន្តទោះបីជាសមយុទ្ធត្រូវបានលុបចោលនៅឆ្នាំនេះដោយផ្អែកលើកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កានាពេលកន្លងមក។

លោកថាយោធាចិននិងកម្ពុជាមានជំហររួមគ្នាក្នុងលក្ខណៈ ជាច្រើនជាពិសេសក្នុងការប្រយុទ្ធប្រឆាំងរួមគ្នា​នឹងជំងឺកូវីត-១៩ នាពេលបច្ចុប្បន្ន។

សមយុទ្ធយោធានាគមាស ដែលបានចាប់ផ្តើមក្នុងឆ្នាំ ២០១៦ មានគោលបំណងផ្លាស់ប្តូរបទពិសោធន៍និងបង្កើនសមត្ថភាពកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនក្នុងប្រតិបត្តិការមនុស្សធម៌ការជួយសង្គ្រោះគ្រោះមហន្តរាយ និងការប្រឆាំងភេរវកម្មក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិស្របតាមកិច្ចសហប្រតិបត្តិការរវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ៕


(បកប្រែដោយវិច្ឆិកា)

(បកប្រែដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម