Trending now

ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះរាជសារអបអរសាទរលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកទី៤៦

12:45 | 22/01/2021

ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ព្រះអង្គបានព្រះរាជទានព្រះរាជសារអបអរសាទរជូនចំពោះលោក ចូ បៃដិន (Joe Biden) ដែលបានក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៦ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ព្រះមហាក្សត្រកម្ពុជា ព្រះរាជទានព្រះរាជសារអបអរសាទរលោក ចូ បៃដិន ក្លាយជាប្រធានាធិបតីអាមេរិកទី៤៦

នៅក្នុងព្រះរាជសារអបអរសាទរ ព្រះមហាក្សត្រកម្ពុជា បានមានព្រះរាជបន្ទូលថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តម នៃពិធីស្បថចូលកាន់តំណែងរបស់ឯកឧត្តម ជាប្រធានាធិបតីទី៤៦ នៃសហរដ្ឋអាមេរិក បន្ទាប់ពីការបោះឆ្នោតមួយដែល មានលក្ខណៈប្លែក និងជាប្រវត្តិសាស្រ្ត ខ្ញុំព្រះករុណាខ្ញុំ សូមចូលរួមអបអរសាទឯកឧត្តមប្រធានាធិបតី ដោយក្តីស្មោះស្ម័គ្រ និងសូមជូនពរឲ្យជួបតែសុភមង្គល»

ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា «ខ្ញុំព្រះករុណា ខ្ញុំជឿជាក់ថា ឯកឧត្តម នឹងផ្តល់ភាពជាអ្នកដឹកនាំ និងប្រាជ្ញាក្នុងការដឹកនាំប្រជាជនអាមេរិកឲ្យដើរលើមាគ៌ាឆ្ពោះទៅរកយុត្តិធម៌ សន្តិភាព សាមគ្គីភាព និងវិបុលភាព។ ព្រះរាជាណាចក្រកម្ពុជា មានទំនាក់ទំនងមិត្តភាពល្អ និងកិច្ចសហប្រតិបត្តិការយូរអង្វែងជាមួយសហរដ្ឋអាមេរិក ទាំងកម្រិតទ្វេភាគីក្នុងតំបន់ និងអន្តរជាតិ។ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវជំនឿចិត្តថា ចំណងទាក់ទងទាំងនេះ នឹងមានការរីកចម្រើនបន្ថែមទៀតក្រោមរដ្ឋបាលរបស់ឯកឧត្តម»

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ លោក ចូ បៃដិន បានឡើងស្បថចូលកាន់មុខតំណែងជាប្រធានាធិបតីរបស់សហរដ្ឋអាមេរិកទី៤៦ ក្រោយគណបក្សប្រជាធិបតេយ្យរបស់លោក បានយកឈ្នះការបោះឆ្នោត កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ៕

(ប្រភពព័ត៌មាន: freshnewsasia.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ