Trending now

អ្នកជំនាញអន្តរជាតិនឹងទៅកាន់ប្រទេសចិនដើម្បីស៊ើបអង្កេតអំពីប្រភពដើមនៃការផ្ទុះជំងឺ COVID-១៩

10:21 | 13/01/2021 (បូកសរុបដោយឌីណា)

អ្នកជំនាញអន្តរជាតិមួយក្រុម មកពីអង្គការសុខភាពពិភលោក WHO ដែលទទួលបន្ទុកស៊ើបអង្កេតពីប្រភពដើមនៃវីរុសកូរ៉ូណា COVID-19 នឹងធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសសិង្ហបុរី ទៅដល់ទីក្រុងវូហាន ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។ នេះបើតាមមន្ត្រីចិនម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួ នៅថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១។

ប៉ូលីសដែលឈរជើងនៅខាងក្រៅផ្សារហៃណានដែលពាក់ព័ន្ធនឹងការផ្ទុះជំងឺកូវីដ១៩នៅទីក្រុងវូហានប្រទេសចិននៅខែមករាឆ្នាំ ២០២០ (ប្រភព៖ Reuters)

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានគូសបញ្ជាក់យ៉ាងខ្លី ដូច្នេះថា៖ «បើតាមគម្រោងបច្ចុប្បន្ន ពួកគេ (ក្រុមអ្នកជំនាញអង្គការសុខភាពពិភលោក WHO) នឹងធ្វើដំណើរតាមជើងហោះហើរចេញពីប្រទេសសិង្ហបុរី ទៅដល់ទីក្រុងវូហាន នៅថ្ងៃទី១៤ ខែមករានេះ»។ ប៉ុន្តែ លោក Zhao Lijian មិនបានឆ្លើយតបទៅនឹងសំនួរថា តើក្រុមអ្នកជំនាញ WHO នឹងត្រូវធ្វើចត្តាឡីស័កជាមុនសិន នៅពេលពួកគេធ្វើដំណើរ មកដល់ទីក្រុងវូហាន ឬក៏យ៉ាងណានោះទេ ដោយគ្រាន់តែឱ្យដឹងថា ក្រុមអ្នកជំនាញទាំងនេះ នឹងដឹកនាំការស៊ើបអង្កេតរួមគ្នាជាមួយក្រុមអ្នកវិទ្យាសាស្ត្រចិន។

ទោះជាយ៉ាងណាក៏ដោយ សេចក្តីជូនដំណឹងរបស់ភាគីចិនទើបតែផ្សាយចេញ គឺមិនទាន់មានខ្លឹមសារលម្អិតនៃការងាររបស់ក្រុមអ្នកជំនាញនោះទេ ដូចជាពេលវេលាធ្វើការរបស់ពួកគេក្នុងរយៈពេលយូរប៉ុន្មាន និងស៊ើបអង្កេតប្រភពដើមនៃជំងឺ COVID-១៩ នៅទីកន្លែងមួយណាជាដើម./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកនាយករដ្ឋមន្ត្រីអំពាវនាវឱ្យមានកិច្ចខិតខំប្រឹងប្រែងដើម្បីលើក "កាតលឿង" របស់ IUU នៅខែមេសា ឆ្នាំ២០២៦
សហភាពអឺរ៉ុបទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការលើក "កាតលឿង" IUU ហើយរំពឹងថា គណៈកម្មការអឺរ៉ុបនឹងធ្វើការត្រួតពិនិត្យនៅនឹងកន្លែងក្នុងពេលឆាប់ៗន
ប្រកាសលទ្ធផលនៃសមាជជាតិលើកទី១៤ របស់បក្សទៅកាន់បេសកកម្មការទូតនៅបរទេស
ជាលើកដំបូង រូបសំណាកវីរបុរសជាតិគុយបា José Martí ត្រូវបានសាងសង់ឡើងនៅទីក្រុងហូជីមិញ
វៀតណាមអំពាវនាវឱ្យប្រទេសនានាចុះហត្ថលេខា និងផ្តល់សច្ចាប័នលើអនុសញ្ញាហាណូយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន