Trending now

ពិធីជប់លៀងក្នុងឱកាសចូលឆ្នាំថ្មីប្រណៃណីសំរាប់ប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តតាកែវ

18:01 | 17/02/2021 (បកប្រែដោយឌីណា)

យុគសម័យ - នៅថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២១ នៅទីក្រុងដូនកែវ គណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាមនៅខេត្តតាកែវ បានរៀបចំពិធីជប់លៀងទទួលស្វាគមន៍និទាឃរដូវ ឆ្នាំ ២០២១ សម្រាប់ប្រជាជនមានដើមកំណើតវៀតណាម នៅខេត្តតាកែវ។

លោក Chau Van Chi បានថ្លែងក្នុងពីធីនេះ។

តំណាងអាជ្ញាធរ សមាគមន៍ខ្មែរ - វៀតណាម និងសមាគមខ្មែរ - វៀតណាម នៅខេត្តមួយចំនួននៃប្រទេសកម្ពុជា និងប្រជាជនមានដើមកំណើតវៀតណាមជាង ១០០ នាក់បានអញ្ជើញចូលរួមក្នុងពិធីនេះ។ គណៈប្រតិភូនៃស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ (ទទួលបន្ទុកកិច្ចការបរទេសនិងស្ថានកុងស៊ុលនៅភាគនិរតីនៃប្រទេសកម្ពុជា) ដឹកនាំដោយអគ្គកុងស៊ុលលោក Vu Ngoc Ly បានអញ្ជើញចូលរួមក្នុងពិធីនេះ។

ទិដ្ឋភាពរួមនៃពិធីនេះ។

ថ្លែងក្នុងពិធីនោះលោក Chau Van Chi ប្រធានសមាគមខ្មែរ - វៀតណាមបានវាយតម្លៃខ្ពស់ចំពោះការដែលសមាគមខ្មែរ -វៀតណាម នៅខេត្តតាកែវបានរៀបចំព្រឹត្តិការណ៍ដ៏មានអត្ថន័យសម្រាប់សហគមន៍ប្រជាជនមានដើមកំណើតវៀតណាម។ ក្នុងឱកាសនេះលោក Chau Van Chi បានថ្លែងអំណរគុណដល់ក្រុមគ្រួសាររបស់លោក Doan Van Hau អនុប្រធានសមាគមខ្មែរ - វៀតណាម ខេត្តតាកែវដែលបានឧបត្ថម្ភទាំងសម្ភារៈនិងស្មារតីសម្រាប់ពិធីជប់លៀងនេះដែលបានផ្តល់ឱកាសឱ្យប្រជាជនមានដើមកំណើតវៀតណាមផ្សារភ្ជាប់ជាមួយគ្នាថែមទៀត ជាពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាម ដូច្នេះបងប្អូនប្រជាជន​មានដើមកំណើតវៀតណាមតែងតែនឹកដល់ដើមកំណើតរបស់ពួកគេ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: FB ngocly.vu.)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ជួបសំណេះសំណាលជាមួយសហគមន៍ប្រជាជនវៀតណាមប្រចាំនៅប្រទេសថៃ
ដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីពីនរបស់លោកអគ្គលេខាបក្ស ព្រមទាំងជាប្រធានរដ្ឋ លោក To Lam ៖ បង្កើតទម្រង់ចក្ខុវិស័យសម្រាប់ទំនាក់ទំនងទ្វេភាគីនៅក្នុងបណ្ដាទសវត្
រដ្ឋមន្ត្រីក្រសួងការបរទេស លោក Le Hoai Trung ធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសអាល់ហ្សេរីព្រមទាំងណាមីប៊ី
វៀតណាមជម្រុញកិច្ចសហប្រតិបត្តិការជាមួយបណ្តាញសារព័ត៌មាន ស៊ីអិនអិន ផ្សព្វផ្សាយរូបភាពជាតិព្រមទាំងឆ្នាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ២០២
ប្រទេសអូស្ត្រាលីប្តេជ្ញាចិត្តផ្តល់ទឹកប្រាក់ ១០ លានដុល្លារអាមេរិកដើម្បីជួយឧបត្ថម្ភសហគ្រាសអាកាសធាតុនៅប្រទេសវៀតណាម