Trending now

សហគមន៍ជនជាតិវៀតណាមនៅភាគពាយ័ព្យនៃប្រទេសកម្ពុជារៀបចំពិធីសំណេះសំណាល ក្នុងឱកាសអបអរសាទរនិទាឃរដូវ

16:56 | 18/01/2021 (បកប្រែដោយឌីណា)

យុគសម័យ - អបអរសាទរមហាសន្និបាតបក្សទូទាំងប្រទេសលើកទី XIII និងអបអរសាទរនិទាឃរដូវ ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តបាត់ដំបង នៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំពិធីសំណេះសំណាលជាមួយសហគមន៍ជនជាតិវៀតណាមកំពុងរស់នៅនិងធ្វើការ នៅបណ្តាខេត្តភាគពាយព្យនៃប្រទេសកម្ពុជា។

អគ្គកុងស៊ុល លោក Le Tuan Khanh ថ្លែងក្នុងពិធី​សំណេះសំណាល នៅឯការប្រជុំសហគមន៍ជនជាតិវៀតណាម។

ក្នុងឱកាសនៃបុណ្យចូលឆ្នាំប្រពៃណីជាតិ (បុណ្យ​​តេត ) ជិតឈានម​កដល​ ក្នុងនាមបក្ស​ រដ្ឋ​ក្រសួងការបរទេសនិងមន្ត្រីនិងនិយោជិកនៃស្ថាប័នការទូតនិងកុងស៊ុលរបស់វៀតណាមនៅខេត្តចំនួន ៦ ស្ថិតនៅតំបន់ពាយព្យនៃប្រទេសកម្ពុជា រួមមាន​ខេត្តបាត់ដំបង សៀមរាប ​ពោធិសាត់​បន្ទាយមានជ័យ​ ឧត្តរមានជ័យ​និងប៉ៃលិន​អគ្គកុងស៊ុល លោក Le Tuan Khanh បានជូន​ពរ​ឆ្នាំថ្មី​ទៅ​ដល់សហគមន៍​ជនជាតិ​វៀតណាម​ទាំងមូល​​ក្នុងតំបន់។

ក្នុងឱកាសនេះលោក Le Tuan Khanh បានលើក​ឡើង​ពីសមិទ្ធផលប្រកបដោយមោទនភាព​របស់វៀតណាម ក្នុងឆ្នាំ ២០២០ កន្លងមក។ ក្នុងបរិបទពិភពលោកនិងតំបន់កំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយជំងឺរាតត្បាត Covid-19 ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម ការដឹកនាំយ៉ាងឆ្លាតវៃនិង បត់បែន​របស់​រដ្ឋាភិបាល​និងស្មារតីសាមគ្គីភាពរបស់ប្រទេសជាតិ​ បាន​ជំនះ​ការលំបាកនិងបញ្ហាប្រឈមគ្រប់គ្រងស្ថានការណ៍រាតត្បាតបានល្អ រក្សា​ស្ថេរភាពនយោបាយ​និងសង្គម ពង្រឹង​ការ​ការពារជាតិនិងសន្តិសុខ​និងពង្រីកកិច្ចការបរទេស។

ទាក់ទងនឹងទំនាក់ទំនងរវាងវៀតណាមនិងកម្ពុជាអគ្គកុងស៊ុល លោក Le Tuan Khanh មាន​ប្រសាសន៍​ថា ​ទំនាក់ទំនងនយោបាយ​ទ្វេភាគី​កាន់តែធ្វើឲ្យ​ស៊ីជម្រៅ។ ដោយសារតែ​ការ​រីក​រាលដាលនៃជំងឺ Covid-19 ដំណើរទស្សនកិច្ច​ជាន់ខ្ពស់និងគ្រប់កម្រិតរវាងភាគីទាំងពីរមិនអាចធ្វើទៅបានទេ ប៉ុន្តែការជួបជុំ តាម​ទូរស័ព្ទ​និង​ប្រព័ន្ធ video Conference ​ បានធ្វើឡើងជាប្រចាំ ដែល បានចូលរួមចំណែកជាក់ស្តែងក្នុងការសាងសង់និងអភិវឌ្ឍន៍ប្រទេសនីមួយៗ។ ជាពិសេសភាគីទាំងពីរបានផ្តល់សច្ចាប័ននិងចេញផ្សាយសំណុំផែនទីព្រំដែននិងឯកសារគតិយុត្តនានាដែលទទួលស្គាល់លទ្ធផលនៃការងារបោះបង្គោលខណ្ឌសីមាព្រំដែនគោករវាងប្រទេសទាំងពីរ។ នេះជាមូលដ្ឋានគតិយុត្តដែលមានអត្ថន័យសំខាន់ណាស់សម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមគ្នា​កសាងព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ​និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ទាក់ទងនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌​និងអប់រំ ទោះបីមានការលំបាកមួយចំនួនក៏ដោយ​ប៉ុន្តែនៅឆ្នាំ ២០២០ ការ​ដោះដូរពាណិជ្ជកម្មរវាង​ប្រទេសទាំងពីរនឹងឈានដល់ ៥,៣ ពាន់លាន​ដុល្លារអាមេរិក។ បច្ចុប្បន្ននេះវៀតណាម​គឺជាវិនិយោគិនធំជាងគេទី ៥ ក្នុងចំណោម​បណ្តាប្រទេសដែលវិនិយោគចូលកម្ពុជា ដោយមានគម្រោងចំនួន ២១៦ គម្រោងនិង​មានទុនចុះបញ្ជីសរុបជាង ៣,២ ពាន់លានដុល្លារ​អាមេរិក។

ក្នុងមួយឆ្នាំកន្លងទៅ លោក​អគ្គកុងស៊ុល​ Le Tuan Khanh បានកោតសរសើ​រ​និងវាយតម្លៃខ្ពស់ចំពោះ​ស្មារតីសាមគ្គីភាពរបស់គណៈកម្មាធិការប្រតិបត្តិនៃសមាគមខ្មែរ - វៀតណាម​នៃ​បណ្តា​ខេត្ត​ស្ថិតក្នុង​ពាយព្យ​ដោយជួយប្រជាជនឱ្យ​រួបរួមគ្នា​នៅជាប់និង

អភិរក្ស អត្តសញ្ញាណវប្បធម៌ជាតិ ​តែងតែឆ្ពោះទៅ​ស្រុកកំណើត ធ្វើសមាហរណកម្មបន្តិចម្តង ៗ ទៅក្នុងប្រទេសសាមី។ ជាមួយគ្នានេះ​ លោក​បានវាយតម្លៃខ្ពស់ចំពោះសហគ្រាសវៀតណាមក្នុងតំបន់ដែលបានធ្វើប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចវៀតណាមនិងកម្ពុជា។

ក្នុងឱកាសនេះក្នុងនាមបងប្អូនជនជាតិវៀតណាមនៅតំបន់នោះ លោក​ Le Tuan Khanh បានថ្លែង​អំណរគុណដល់សហគ្រាស ជាពិសេស​សាខារបស់ក្រុមហ៊ុន Metfone (Viettel កម្ពុជា) នៅតាម​បណ្តាខេត្តនានា​ដែលបានអមដំណើរជាមួយអគ្គកុងស៊ុលក្នុងការងារ គាំទ្រសហគមន៍​ដើម្បីជំនះការលំបាកដែលបណ្តាលមកពីការរីករាលដាលនៃ Covid-19 និងទឹកជំនន់ក្នុងរយៈពេល​កន្លងទៅ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: Nhan dan)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ