Trending now

បើកវគ្គរៀនភាសាបរទេសដោយឥតគិតថ្លៃសម្រាប់សហគមន៍ជនជាតិវៀតណាម នៅប្រទេសឡាវ

10:52 | 25/12/2020 (បកប្រែដោយឌីណា)

យុគសម័យ - ថ្លែងមតិក្នុងពិធីបើកវគ្គរៀនភាសាបរទេសសម្រាប់សហគមន៍ជនជាតិវៀតណាម នៅប្រទេសឡាវ ព្រះឧបជ្ឈាយ៍ Thich Minh Quang សមាជិក ក្រុមប្រឹក្សាភិបាលនៃសមាគមព្រះពុទ្ធសាសនាវៀតណាម នៅប្រទេសឡាវ ប្រធានគណៈកម្មាធិការសម្របសម្រួលកិច្ចសហប្រតិបត្តិការព្រះពុទ្ធសាសនាវៀតណាម - ឡាវបានសង្កត់ធ្ងន់ថា នេះគឺជាវគ្គសិក្សាភាសាដោយឥតគិតថ្លៃ ប្រធានគណៈកម្មាធិការសារគមនាគមន៍និងវប្បធម៌នៃវត្ត Phat Tich ទទួលខុសត្រូវ ចាប់ពីគ្រឿងបរិក្ខារ តុ កៅអីរហូតដល់គ្រូ ...

សិក្ខាកាមក្នុងវគ្គៈបណ្តុះបណ្តាលនេះគឺកុមារជនជាតិវៀតណាម រស់នៅ ប្រទេសឡាវដែលមិនចេះភាសាវៀតណាមទេ។ គេចង់រៀនភាសា​វៀតណាម​ ​ដើម្បីរក្សាភាសាកំណើត បន្ទាប់មកស្វែងយល់​វប្បធម៌និង​ប្រពៃណី​របស់​ប្រជាជនវៀតណាម។ ក្រៅពីនេះភាសាឡាវ​ក៏ចាំបាច់​សម្រាប់ប្រជាជន​វៀតណាមដែលទើបតែមកដល់ប្រទេសឡាវ ហើយមាន​បំណង​រកស៊ី​និងរស់នៅទីនេះ។ លើសពីនេះទៅទៀត ភាសាអង់គ្លេសក៏មាន​សារៈសំខាន់ខ្លាំងណាស់ក្នុង​ជីវភាពរស់នៅ​របស់​ប្រជាជន។ ព្រះឧបជ្ឈាយ៍ Thich Minh Quang បានសម្តែងនូវគោលបំណងថា​វគ្គរៀនភាសាបរទេសនេះនឹងក្លាយជាស្ពាន ដើម្បីបង្រួបបង្រួម​សហគមន៍​ជនជាតិវៀតណាមនៅឡាវ។

គ្រូទាំងអស់សុទ្ធតែមានជំនាញនិងមានបទពិសោធន៍ផ្នែកភាសាបរទេស។ (រូបថត៖ Nhan Dan)

លោកស្រី Nguyen Thi Thu Huyen ប្រធានគណៈកម្មការ​សារគមនាគមន៍​​នៃវត្ត​ Phat Tich បាននិយាយឲ្យដឹងថា ទោះបីវគ្គសិក្សា​នេះឥតគិតថ្លៃក៏ដោយ ក៏លោកស្រី​បានអញ្ជើញគ្រូបង្រៀន​ភាសាបរទេស​ដែលសុទ្ធតែជាអ្នកជំនាញនិងមានបទពិសោធន៍។ គ្រូ​បង្រៀន​ភាសា​អង់គ្លេសគឺជនជាតិហ្វីលីពីន រីឯគ្រូបង្រៀន​ភាសាវៀតណាម​និងភាសាឡាវ​សុទ្ធតែជាគ្រូដែលធ្លាប់បង្រៀនភាសា។ វគ្គសិក្សានេះក៏​ប្រើសៀវភៅសិក្សាជាមូលដ្ឋានដែលត្រូវបានទទួលស្គាល់ដោយបណ្តាប្រទេសនិងអង្គការល្បីឈ្មោះផងដែរ។

ភាគច្រើននៃសិក្ខាកាមជិត ៨០ នាក់ ​ដែលបានចុះឈ្មោះក្នុងវគ្គសិក្សានេះ​គឺជាជនជាតិវៀតណាមចង់រៀនភាសាឡាវ ដើម្បី​ពួកគេអាចអាន​និងសរសេរភាសាឡាវបាន។ មានអ្នកខ្លះ​មកនិងរស់នៅ នៅ​ប្រទេសឡាវ​អស់រយៈពេលជាច្រើនឆ្នាំហើយ ទោះបីពួកគេអាច​និយាយភាសាឡាវ​បានក៏ដោយ ក៏ពួកគេមានការលំបាកជាច្រើនក្នុងការអាន​ និងសរសេរ​ភាសាឡាវ ដូច្នេះពួកគេចង់សិក្សាវគ្គរៀនភាសាឡាវជាមូលដ្ឋាន។ ទន្ទឹមនឹងនេះនិស្សិតឡាវខ្លះបាននិយាយថា ពួកគេចូលចិត្តរៀនភាសា​វៀតណាម​ ដើម្បីអាចនិយាយជាជាមួយមិត្តភ័ក្តជនជាតិវៀតណាម។ វគ្គរៀនភាសាបរទេសនឹងមាន ១ ថ្នាក់បង្រៀនភាសា​វៀតណាម ១ ថ្នាក់ បង្រៀនភាសាឡាវ និង ២ ថ្នាក់បង្រៀនភាសា​អង់គ្លេស (ថ្នាក់មួយសម្រាប់មនុស្សធំនិងថ្នាក់មួយសំរាប់កុមារ) រៀបចំ នៅពេលល្ងាចពីថ្ងៃច័ន្ទដល់ថ្ងៃព្រហស្បតិ៍ នៅវត្តPhat Tich។

វគ្គសិក្សាត្រូវបានរំពឹងថា នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ខែ។ ព្រះឧបជ្ឈាយ៍​ Thich Minh Quang បានសម្តែងនូវ​គោលបំណង​ថាពិធីនេះនឹងក្លាយជាស្ពាន ដើម្បីបង្រួបបង្រួមសហគមន៍​ជនជាតិវៀតណាមនៅប្រទេសឡាវ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី