Trending now

យោធភូមិភាគទី ៧ ប្រគល់ និងទទួលសិក្ខាកាមកម្ពុជាបន្ទាប់ពីបញ្ចប់ការធ្វើចត្តាឡីស័ក

11:28 | 22/09/2020

នាព្រឹកថ្ងៃទី ១៩ ខែកញ្ញា នៅគ្រឹះស្ថានឧត្តមសិក្សា Tay Ninh បញ្ជាការដ្ឋានយោធភូមិភាគទី ៧ បានសម្របសម្រួលជាមួយគណៈកម្មាធិការដឹកនាំការបង្ការ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ខេត្ត Tay Ninh បានរៀបចំពិធីប្រគល់និងទទួលនិស្សិត និងសិក្ខាកាមយោធាកម្ពុជាចំនួន ៣០៥ នាក់ ដែលបានបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកពីគេឲ្យទៅសាលាយោធានៅទូទាំងប្រទេស។ អញ្ជើញចូលរួមពិធីនេះមានលោកឧត្តមសេនីយ៍ត្រី Nguyen Van Hoang នាយសេនាធិការរងនៃយោធភូមិភាគ។

អង្គភាពទាំងឡាយចុះហត្ថលេខាលើការប្រគល់និងទទួលនិស្សិត និងសិក្ខាកាមកម្ពុជា

ក្នុងរយៈពេល ១៤ ថ្ងៃនៅគ្រឹះស្ថានឧត្តមសិក្សា Tay Ninh (ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ១៨ ខែកញ្ញា) និស្សិត និងសិក្ខាកាមទាំងឡាយបានបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកពីគេដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដោយជោគជ័យ តាមការកំណត់របស់ក្រសួងសុខាភិបាល។

លោកឧត្តមសេនីយ៍ត្រី Nguyen Van Hoang នាយសេនាធិការរងនៃយោធភូមិភាគទី ៧ ថតរូបជាអនុស្សាវរីយ៍ជាមួយសិក្ខាកាមកម្ពុជា

នៅក្នុងពិធីនេះដែរ តំណាងសាលា និងបញ្ជាការដ្ឋានយោធាខេត្ត Tay Ninh បានចុះហត្ថលេខាលើកំណត់ហេតុនៃការប្រគល់និង​ទទួលសិក្ខាកាមយោធាកម្ពុជាឲ្យទៅសិក្សានៅសាលាយោធាបន្ទាប់ពីបញ្ចប់ការដាក់ឲ្យនៅដាច់ដោយឡែកពីគេ៕

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
ស្នើឡើងបទប្បញ្ញត្តិស្តីពីការគ្រប់គ្រងគុណភាពសេវាកម្មទូរគមនាគមន៍
លក្ខខណ្ឌបង្កើតតំបន់កសិកម្មអនុវត្តបច្ចេកវិទ្យាជាន់ខ្ពស់
VCCA-2026 ជម្រុញស្វ័យប្រវត្តកម្មឆ្លាតវៃនិងអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ
ជំរុញល្បឿននៃការបំពេញបង្គ្រប់ឃ្លាំងទិន្នន័យដីធ្លីប្រើប្រាស់រួមគ្នាមុនថ្ងៃទី ១៥ ខែសីហា