Trending now

ប្រទេសវៀតណាមតាមរយៈការសង្កេតមើលរបស់លោកឯកអគ្គរាជទូតកម្ពុជា ចាយ ណាវុធ

13:15 | 08/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - លោកឯកអគ្គរាជទូតកម្ពុជា ចាយ ណាវុធបានជឿជាក់ថាប្រទេសវៀតណាមនឹងបំពេញ តួនាទីរបស់ខ្លួនក្នុងនាមជាប្រធានអាស៊ាន និងសមាជិកមិនមែនសមាជិកអចិន្រ្តៃយ៍របស់ក្រុមប្រឹក្សា សន្តិសុខអង្គការសហប្រជាជាតិដើម្បីរួមចំណែកក្នុងការថែរក្សានិងពង្រឹងសន្តិភាព សន្តិសុខ និងវិបុលភាព នៅក្នុងតំបន់និងនៅលើពិភពលោក។

ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Binh Minh អញ្ជើញជួបពិភាគ្សាជាមួយលោកឯកអគ្គរាជទូតកម្ពុជា ចាយ ណាវុធ កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ (រូបថត៖ Baoquocte)

ការសង្កេតមើលដំបូង

នាឆ្នាំ ២០២០ ប្រទេសវៀតណាមបានទទួលដំណែងជាប្រធានអាស៊ាន។ ពីរបីសប្តាហ៍មុនពេលចូលកាន់ តំណែងនេះ វៀតណាមបានកំណត់អាទិភាពចំនួន ៥ ដែលរួមមាន៖ ១) ថែរក្សាសន្តិភាព សន្តិសុខ និងស្ថិរភាព។ ២) សមាហរណកម្មសេដ្ឋកិច្ចនិងការតភ្ជាប់។ ៣) លើកកម្ពស់ការយល់ ដឹងនិងអត្ត សញ្ញាណអាស៊ាន។ ៤) លើកកម្ពស់ទំនាក់ទំនងភាពជាដៃគូដើម្បីសន្តិភាពនិងការអភិវឌ្ឍ ប្រកបដោយ ចីរភាព។ ៥) លើកកម្ពស់សមត្ថភាពបន្ស៊ាំនិងប្រសិទ្ធភាពប្រតិបត្តិការរបស់អាស៊ាន។

ក្នុងចំណោមអាទិភាពទាំង ៥ នេះ គេអាចឃើញថាពាក្យ“ សន្តិភាពនិងសន្តិសុខ” ត្រូវបានប្រើពីរដង ក្នុងចំណោមអាទិភាពទី ១ ដល់ទី ៤។ ចំណុចនេះ បានបង្ហាញថាវៀតណាមជាប្រទេសប្រធានអាស៊ាន ដែលមានទំនួលខុសត្រូវខ្ពស់ដោយកំណត់យ៉ាងហ្មត់ចត់អំពី ផលប្រយោជន៍របស់ប្រទេសសមាជិក ទាំងអស់និងផ្តល់អាទិភាពដល់ពួកគេផងដែរ។ ទោះយ៉ាងណាក៏ដោយ សូម្បីតែនៅក្នុងដំណើរមុនពេល បញ្ចប់តំណែងជាប្រធានប្លុកនេះក៏ដោយ ក៏ វៀតណាមបានផ្តោតការយកចិត្តទុកដាក់លើគ្រប់ទិដ្ឋភាព នៃផលប្រយោជន៍ទៅវិញទៅមករបស់សមាជិកនិមួយៗដើម្បីកសាងអាទិភាពទាំអ ៥ ផងដែរ។

ការសង្កេតមើលទីពីរ

វៀតណាមក្លាយជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិសម្រាប់អាណត្តិ ២០២០-២០២១ ។ នេះជាលើកទី ២ ហើយដែលប្រទេសវៀតណាមត្រូវបានជាប់ឆ្នោតជាសមាជិកមិន អចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខបន្ទាប់ពីអាណត្តិទី១ក្នុងចន្លោះឆ្នាំ ២០០៨-២០០៩ ។ ក្នុងអំឡុង ពេលនេះប្រទេសវៀតណាមបានរៀបចំយ៉ាងល្អក្នុងនាមជាសមាជិកនៃអង្គការអន្តរជាតិនេះ។ ទោះបីប្រឈមនឹងបញ្ហាដែលកំពុងកើតឡើងជាច្រើនរួមទាំងបញ្ហាដែលមិនអាចទាយទុកជាមុនដោយមានការខ្វែងគំនិតគ្នាយ៉ាងធំធេងក្នុងចំណោមបណ្តាប្រទេសជាសមាជិកនៃក្រុមប្រឹក្សាសន្តិសុខក៏ដោយ ប៉ុន្តែវៀតណាមចាត់ទុកថានេះជាឱកាសដើម្បីរួមចំណែកការពារនិងថែរក្សាសន្តិភាពពិភពលោក។

ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍ វៀតណាមបានដាក់ពង្រាយកម្លាំងទៅកាន់មន្ទីរពេទ្យបណ្តោះអាសន្ន កំរិតទី ២ ដើម្បីបំពេញបេសកកម្ម រក្សាសន្តិភាពអន្តរជាតិ របស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ ខាងត្បូង។ ម៉្យាងវិញទៀតប្រទេសវៀតណាមគឺជាសមាជិក និងភ្ជាប់ជាមួយវេទិកាសេដ្ឋកិច្ចជាច្រើន ហើយថែមទាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទំនាក់ទំនងភាពជាដៃគូទ្វេភាគីនិងពហុភាគីជាមួយប្រទេសនិងអង្គការជាច្រើនទាំងក្នុងនិងក្រៅតំបន់ផងដែរ។

ឆ្នាំនេះប្រទេសវៀតណាមប្រារព្ធខួបលើកទី ២៥ នៃការចូលជាសមាជិកអាស៊ាន។ ខ្ញុំសូមឆ្លៀតយក ឱកាសនេះដើម្បីអបអរសាទរដល់ថ្នាក់ដឹកនាំវៀតណាមបក្សកុម្មុយនិស្តវៀតណាម រដ្ឋាភិបាលនិង ជាពិសេសប្រជាជនវៀតណាមក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ វៀតណាមទទួល បានការយកចិត្តទុកដាក់និងការកោតសរសើរពីប្រទេសជាច្រើនជុំវិញពិភពលោក។ ទោះបីការរីករាល ដាលនៃជំងឺនេះ មិនទាន់ចប់ក៏ដោយ ក៏ប៉ុន្តែប្រទេសវៀតណាមកំពុងបង្ហាញថា ប្រទេសខ្លួនកំពុងទាក់ ទាញចំណាប់អារម្មណ៍របស់ដៃគូនានាដូចជា ក្រុមហ៊ុនពហុជាតិ អង្គការក្នុងតំបន់និងសកលលោក ផងដែរ។

ខ្ញុំជឿជាក់ថាក្នុងនាមជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ ប្រទេស វៀតណាមនឹងបំពេញនូវភារកិច្ចដើរទន្ទឹមនឹងគ្នាទាំងពីរប្រកបដោយជោគជ័យព្រមទាំងនឹងទទួល«ផ្លែផ្កា» ច្រើនថែមទៀតសម្រាប់អាទិភាពទាំង ៥ ដែលបានដាក់ចេញ ដើម្បីចូលរួមចំណែកក្នុងការថែរក្សា និង ពង្រឹងសន្តិភាព សន្តិសុខ ក៏ដូចជាវិបុលភាពនៅក្នុងតំបន់និងពិភពលោកផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍អន្តរជាតិវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលរបស់វៀតណាមក្នុងកិច្ចការពារ និងលើកកម្ពស់សិទ្ធិមនុស្ស
វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងដល់គម្រោងព្រែកជីកហ្វូណន-តេជោរបស់កម្ពុជា
លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ