Trending now

ឧបនាយករដ្ឋមន្ត្រីលោក Pham Binh Minh អញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវ

11:56 | 06/07/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្នុងដំណើរទស្សនកិច្ចផ្ទៃក្នុងនៅវៀតណាមរបស់នាយករដ្ឋមន្ត្រីឡាវលោកThongloun Sisoulith នាសៀលថ្ងៃទី ៥ ខែកក្កដា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវលោក Saleumxay Kommasith។

នាថ្ងៃទី ៥ ខែកក្កដា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេសលោក Pham Binh Minh បានអញ្ជើញជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្រ្តីក្រសួងការបរទេសឡាវលោក Saleumxay Kommasith

នៅក្នុងកិច្ចប្រជុំនេះ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសលោក Pham Binh Minh និងរដ្ឋមន្រ្តីក្រសួងការបរទេសឡាវបានពិនិត្យមើលការអនុវត្តកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខារវាងក្រសួងទាំងពីរ ជាពិសេសកម្មវិធីសកម្មភាពស្តីពីការជំរុញកិច្ចសហប្រតិបត្តិការការទូតសេដ្ឋកិច្ចក្នុងដំណាក់កាល ២០២០-២០២៥; ពិចារណាពន្យារឬចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការថ្មីរវាងក្រសួងការបរទេសទាំងពីរឆ្នាំ ២០១៤-២០២០ សម្រាប់ដំណាក់កាលបន្ទាប់; រៀបចំយន្តការសហប្រតិបត្តិការទ្វេភាគី ដែលក្នុងនេះមាន ពិគ្រោះនយោបាយថ្នាក់អនុរដ្ឋមន្ត្រីនិងការពិគ្រោះយោបល់ថ្នាក់រដ្ឋមន្រ្តី; ទន្ទឹមនឹងនេះ បង្កើនការផ្លាស់ប្តូរនិងសម្របសម្រួលរវាងអង្គភាពនានានៃក្រសួងការបរទេសនៃប្រទេសទាំងពីរ ហើយឆាប់ៗនេះបានធ្វើសន្និសិទដើម្បីពិនិត្យឡើងវិញនូវគំរូសាកល្បង “ទ្វារមួយច្រកមួយ” នៅច្រកព្រំដែនអន្តរជាតិ Lao Bao - Den Savanh នៅឆ្នាំនេះ។

រដ្ឋមន្រ្តីក្រសួងការបរទេសឡាវបានជូនពរវៀតណាមដែលបានរៀបចំកិច្ចប្រជុំអាស៊ានលើកទី ៣៦ ប្រកបដោយជោគជ័យតាមប្រព័ន្ធអនឡាញ ដែលត្រូវបានវាយតម្លៃខ្ពស់ពីបណ្តាប្រទេស។ ទន្ទឹមនឹងនេះលោក នាមវាយតម្លៃខ្ពស់ចំពោះការត្រួតពិនិត្យដ៏ល្អនៃជំងឺរាតត្បាត Covid-19 កិច្ចខិតខំប្រឹងប្រែងដើម្បីបំពេញបេសកកម្ម “ទ្វេ” គឺប្រធានអាស៊ាននិងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ លោកក៏បានបញ្ជាក់ផងដែរថា លោកនឹងបន្តគាំទ្រនិងសង្ឃឹមថា វៀតណាមនឹងចែករំលែកបទពិសោធន៍ដើម្បីឱ្យឡាវអាចរៀបចំកិច្ចប្រជុំកំពូលនៃយន្តការអនុតំបន់មេគង្ប្រកបដោយជោគជ័យនាពេលខាងមុខ។

ភាគីទាំងពីរបានឯកភាពគ្នាជំរុញការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងក្រសួង ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរ អនុវត្តតាមទិសដៅរបស់នាយករដ្ឋមន្រ្តីទាំងពីរស្តីពីការបើកខ្សែព្រំដែនឡើងវិញយ៉ាងឆាប់ៗនិងបន្តការហោះហើររវាងវៀតណាមនិងឡាវ ដើម្បីបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការធ្វើដំណើរនិងធ្វើពាណិជ្ជកម្មទំនិញ រួមមានការបន្តបង្កើតលក្ខខណ្ឌសម្រាប់សិស្សនិងនិស្សិតឡាវដើម្បីវិលត្រឡប់ទៅរៀននៅវៀតណាមឡើងវិញ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ