Trending now

ទីក្រុង Da Nang (វៀតណាម)៖ កម្ពុជា-ឡាវ-វៀតណាម ចែករំលែកបទពិសោធន៍ក្នុងការបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ

08:00 | 30/03/2024 យោងតាមការសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៨ ខែមីនា នៅទីក្រុង Da Nang វៀតណាម ក្រសួងនគរបាលវៀតណាម បានរៀបចំសិក្ខាសាលាសហប្រតិបត្តិការ និងចែករំលែកបទពិសោធន៍ក្នុងការបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះរវាងប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម។

តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា
ទីក្រុង Da Nang (វៀតណាម)៖ កម្ពុជា-ឡាវ-វៀតណាម ចែករំលែកបទពិសោធន៍ក្នុងការបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
ទីក្រុង Da Nang (វៀតណាម)៖ កម្ពុជា-ឡាវ-វៀតណាម ចែករំលែកបទពិសោធន៍ក្នុងការបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ

ថ្លែងមតិក្នុងសិក្ខាសាលានេះ លោកឧត្តមសេនីយ៍ទោ Nguyen Tuan Anh ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះវៀតណាមបានឲ្យដឹងថា សិក្ខាសាលានេះគឺជាសកម្មភាពខាងក្រៅសន្និសីទប្រចាំឆ្នាំលើកទី ១ រវាងរដ្ឋមន្ត្រីក្រសួងនគរបាល និងក្រសួងមហាផ្ទៃនៃប្រទេសទាំងបី។ ខ្លឹមសារសហប្រតិបត្តិការដែលត្រូវបានលើកឡើងក្នុងសិក្ខាសាលាបានបង្ហាញពីការប្តេជ្ញាចិត្តសហប្រតិបត្តិការយ៉ាងស៊ីជម្រៅនៃនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះរបស់ប្រទេសទាំងបី ក្នុងស្មារតី "សាមគ្គីភាព ចែករំលែកនិងជួយគាំទ្រគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់សមត្ថភាព"។

នៅក្នុងសិក្ខាសាលានេះ តំណាងនៃប្រទេសទាំងបីបានចែករំលែក និងពិភាក្សាលើបញ្ហាសំខាន់ចំនួនបី រួមមាន៖ ការពិភាក្សាអំពីស្ថានភាពនៃការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៅក្នុងប្រទេសនីមួយៗ ការពិភាក្សាអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ការពិភាក្សាអំពីយន្តការសហការក្នុងការពន្លត់អគ្គីភ័យ និងជួយសង្គ្រោះនៅតំបន់ព្រំដែនដែលត្រូវការការចូលរួមពីកងកម្លាំង និងមធ្យោបាយពីដៃគូអន្តរជាតិ។

នៅក្នុងសិក្ខាសាលានោះ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះកម្ពុជានិងលោកវរសេនីយ៍ឯក Vilaphone Vongkhammounty ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះឡាវ បានចូលរួមកិច្ចពិភាក្សា និងបង្ហាញទម្រង់ធ្វើសកម្មភាពរបស់កងកម្លាំងនគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៅប្រទេសនីមួយៗ និងលើកឡើងដំណោះស្រាយសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ។ តំណាងប្រទេសទាំងពីរបានសំដែងថា សិក្ខាសាលានេះបានពង្រឹងនិងរឹតបន្តឹងទំនាក់ទំនងនៃប្រទេសទាំងបី និងជាមូលដ្ឋានគ្រឹះសម្រាប់ស្ថាប័នទាំងបីលើកកម្ពស់ការយល់ដឹងគ្នាឲ្យកាន់តែស៊ីជម្រៅ និងពង្រឹងចំណងសាមគ្គីភាពដើម្បីជម្រុញកិច្ចសហប្រតិបត្តិការក្នុងការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះឲ្យកាន់តែស៊ីជម្រៅ និងទូលំទូលាយថែមទៀតនាពេលខាងមុខ។

ក្នុងឱកាសនេះ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះវៀតណាម ក៏បានរៀបចំការតាំងពិព័រណ៌រូបថតអំពីការបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះរបស់វៀតណាម។ កងកំលាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះនៃប្រទេសទាំងបី បានរៀបចំការហាត់សមសម្រាប់ដោះស្រាយឧបទ្ទវហេតុគីមី និងឧបទ្ទវហេតុរថយន្តដឹកប្រេងសាំងនៅតំបន់ព្រំដែន។ល៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

Thomas Eugene Wilber: ដំណើរដើម្បីព្យាបាលវៀតណាម - ទំនាក់ទំនងអាមេរិកពីវត្ថុអនុស្សាវរីយ៍របស់ឪពុកគាត់
ក្រុមសិល្បៈកងយោធពលខេមរភូមិន្ទ សម្តែងនៅទីក្រុងហូជីមិញ
ទីក្រុងហាណូយរៀបចំកន្លែងដាក់តាំងបង្ហាញកាំជ្រួចចំនួន ៦ ដើម្បីអបអរសាទរទិវាបុណ្យជាតិថ្ងៃទី ២ ខែកញ្ញា
អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម