Trending now

កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាលកម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅប្រទេសវៀតណាម

09:00 | 30/03/2024 យោងតាមការសែតកងទ័ពប្រជាជន

នាថ្ងៃទី ២៩ មីនា នៅទីក្រុង Da Nang កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាល កម្ពុជា-ឡាវ-វៀតណាម លើកទី១ បានប្រព្រឹត្តិទៅក្រោមអធិបតីភាពរបស់លោកនាយឧត្តមសេនីយ៍ To Lam រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម លោកនាយឧត្តមសេនីយ៍ Vilay Lakhamphon ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងនគរបាលឡាវ និងលោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា។

ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា ទីក្រុងហូជីមិញ (វៀតណាម)៖ ការប្រកួតកីឡាមិត្តភាពរវាងនិស្សិតនៃប្រទេសទាំងបីវៀតណាម - ឡាវ - កម្ពុជា
រឹតបន្តឹងកិច្ចសហប្រតិបត្តិការការពារជាតិកម្ពុជា​ - ឡាវ - វៀតណាម រឹតបន្តឹងកិច្ចសហប្រតិបត្តិការការពារជាតិកម្ពុជា​ - ឡាវ - វៀតណាម
កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាលកម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅប្រទេសវៀតណាម
កិច្ចប្រជុំប្រចាំឆ្នាំ ថ្នាក់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រសួងនគរបាលកម្ពុជា-ឡាវ-វៀតណាម លើកទី១ នៅប្រទេសវៀតណាម

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលឡាវ ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងការថែរក្សាសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពនៅក្នុងប្រទេសនីមួយៗ។

ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីនៃប្រទេសទាំងបីបានឯកភាពបន្តសម្របសម្រួល និងអនុវត្តប្រកបដោយប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីរវាងវៀតណាម-ឡាវ និងវៀតណាម-កម្ពុជា; ពង្រឹងការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពពិភពលោក និងតំបន់ ស្ថានភាពទាក់ទងនឹងសន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម និងសុវត្ថិភាពក្នុងប្រទេសនីមួយៗ ជាពិសេសតំបន់ព្រំដែន ថែរក្សា និងលើកកម្ពស់យន្តការកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ កិច្ចសហប្រតិបត្តិការក្នុងការកសាងខ្សែបន្ទាត់ព្រំដែនសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ ទន្ទឹមនឹងនោះ អះអាងពីការប្តេជ្ញាចិត្ត ក្នុងការមិនអនុញ្ញាតឱ្យបុគ្គល ឬអង្គការណាមួយប្រើប្រាស់ទឹកដីនៃប្រទេសមួយ ដើម្បីបំផ្លិចបំផ្លាញ និងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃឡើយ។ ក្នុងឱកាសនេះ តំណាងប្រទេសទាំងបីបានឯកភាពគ្នាចេញសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំ៕

យោងតាមការសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR
វៀតណាម - គោលដៅទេសចរណ៍ដ៏ទាក់ទាញរបស់ភ្ញៀវអន្តរជាតិ