Trending now

រឹតបន្តឹងកិច្ចសហប្រតិបត្តិការការពារជាតិកម្ពុជា​ - ឡាវ - វៀតណាម

09:16 | 06/03/2024 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងឱកាសអញ្ជើញចូលរួមសន្និសីទចង្អៀតថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃបណ្តាប្រទេសអាស៊ាន(ADMM) នៅទីក្រុង Luang Prabang ប្រទេសឡាវ នារសៀលថ្ងៃទី ៤ ខែមីនា ឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានមានជំនួបទ្វេភាគីដាច់ដោយឡែកជាមួយនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ; និងនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា។

វៀតណាម ឡាវ និងកម្ពុជា ស្វែងរកវិធានការជំរុញទេសចរណ៍ «ប្រទេសបី គោលដៅតែមួយ» វៀតណាម ឡាវ និងកម្ពុជា ស្វែងរកវិធានការជំរុញទេសចរណ៍ «ប្រទេសបី គោលដៅតែមួយ»
ខេត្ត Kom Tum (វៀតណាម) បំផុសចលនាប្រឡងប្រណាំង បំពេញភារកិច្ចល្អសម្រាប់ត្រៀមរៀបចំជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម ឡាវ និងកម្ពុជា ខេត្ត Kom Tum (វៀតណាម) បំផុសចលនាប្រឡងប្រណាំង បំពេញភារកិច្ចល្អសម្រាប់ត្រៀមរៀបចំជំនួបប្រាស្រ័យមិត្ដភាពការពារជាតិព្រំដែនវៀតណាម ឡាវ និងកម្ពុជា
ឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបជាមួយនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។ រូ
ឧត្តមសេនីយ៍ឯក Nguyen Tan Cuong អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានជួបជាមួយនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិឡាវ។ រូ

ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ Chansamone Chanyalath ឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានអះអាងថា ក្រសួងការពារប្រទេសវៀតណាមជានិច្ចកាលគាំទ្រនិងត្រៀមខ្លួនជាស្រេច ជួយឧបត្ថម្ភក្រសួងការពារជាតិឡាវ រៀបចំព្រឹត្តិការណ៍យោធា-ការពារជាតិប្រកបដោយជោគជ័យក្នុងក្របខ័ណ្ឌអាស៊ានឆ្នាំ ២០២៤ ។ ភាគីទាំងពីរបានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការនាពេលខាងមុខ ជាពិសេសគឺខ្លឹមសារដូចជា៖ ការងារនយោបាយ ការគ្រប់គ្រង កិច្ចការពារព្រំដែន ការហ្វឹកហ្វឺននិងបណ្តុះបណ្តាលកម្មាភិបាល និងការងារអ្នកជំនាញ; ឧស្សាហកម្មការពារជាតិ។

ជំនួបរវាង ឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ។
ជំនួបរវាង ឧត្តមសេនីយ៍ឯក Nguyen Tan Cuong ជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ។

ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា ឧត្តមសេនីយ៍ឯក Nguyen Tan Cuong បានចាត់ទុកថា កងទ័ពនៃប្រទេសទាំងពីរគប្បីបន្តប្រពៃណីសហប្រតិបត្តិការ សាមគ្គីភាព ផ្សារភ្ចាប់យ៉ាងជិតស្និទ្ធ និងជាសសរស្តម្ភសំខាន់នៃទំនាក់ទំនងជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ប្រកបដោយចីរភាពនិងយូរអង្វែងរវាងវៀតណាមនិងកម្ពុជា។ ភាគីទាំងពីរបានឯកភាព បន្តសម្របសម្រួលយ៉ាងជិតស្និទ្ធក្នុងការអនុវត្តកិច្ចសហប្រតិបត្តិការមួយចំនួនដូចជា៖ ការផ្លាស់ប្តូរនាយទាហានវ័យក្មេង កិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលធនធានមនុស្ស ផ្តោតលើការគោរពការបណ្តុះបណ្តាលភាសារបស់គ្នាទៅវិញទៅមក៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមអភិវឌ្ឍន៍វិស័យជលផលប្រកបដោយនិរន្តរភាព តម្លាភាពនិងការទទួលខុសត្រូវ
ប្រភពនៃការលើកទឹកចិត្ត និងការបំផុសគំនិតសម្រាប់ប្រជាជាតិរងការជិះជាន់
កុមារវៀតណាមរាប់លាននាក់ត្រូវបានការពារតាមរយៈការចាក់វ៉ាក់សាំង
ខួបលើកទី ៧០ នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវ
ខេត្ត Kien Giang ប្រារព្ធពិធីបើកខែមនុស្សធម៌ខេត្ត ឆ្នាំ ២០២៤