Trending now

ឯកឧត្តម វ៉ូ ក្វាង មិញ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហា

19:03 | 22/06/2020 (យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

នាពេលព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វ៉ូ ក្វាង មិញ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រីនៅព្រះបរមរាជវាំង។

ឯកឧត្តម ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា វ៉ូ ក្វាង មិញ អញ្ជើញចូលក្រាបថ្វាយបង្គំគាល់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសដ៏មហានក្ខត្តឫក្សនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី។ (ប្រភព៖ ស្ថានទូតវៀតណាមប្រចាំកម្ពុជា)

អញ្ជើញចូលរួមក្នុងជំនួបនេះដែរ មានវត្តមានរបស់សមេ្តចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី លោក ស៊ីមជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា លោក ឡាយ សួន ចៀន អនុទូតនៃស្ថានទូតវៀតណាម លោក ង្វៀន ថាញ ជិញ អនុព័ន្ធយោធាវៀតណាមប្រចាំនៅព្រះរាជាណាចក្រកម្ពុជា លោកត្រឹន គួក ហ៊ុយ ជំនួយការឯកឧត្តម ឯកអគ្គរដ្ឋទូត។

ក្នុងជំនួបនេះ ឯកឧត្តម វ៉ូ ក្វាង មិញ បានសម្តែងនូវក្តីសប្បាយរីករាយនិងកិត្តិយសដ៏ខ្លាំងក្លាដែលបានសម្តេចព្រះមហាក្សត្រីព្រះអង្គសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតប្រោសព្រះរាជទានជូនគណៈប្រតិភូនៃស្ថានទូតវៀតណាមចូលថ្វាយបង្គំគាល់ ហើយបានពាំនាំនូវការសួរសុខទុក្ខពី ឯកឧត្តម ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម និងបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាម ដល់ សម្តេចព្រះមហាក្សត្រី។ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមេ្តចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និង សម្តេច នរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលមានការរួមចំណែកដ៏ធំធេងដល់ចំណងទំនាក់ទំនងមិត្តភាពដ៏ល្អប្រសើរវាងប្រទេសនិងប្រជាជាតិទាំងពីរកម្ពុជា-វៀតណាម។

ក្នុងឱកាសនេះដែរ លោក ស៊ីមជី ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា ក្នុងនាមតំណាងអោយសមាគមបងប្អូនមានដើមកំណើតវៀតណាមនៅកម្ពុជាបានសម្តែងនូវអំណរគុណដ៏ស្មោះស្ម័គ្រនិងជ្រាលជ្រៅបំផុតជូនចំពោះ សមេ្តចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ និង សម្តេច នរោត្តម សីហមុនី ព្រះមហាក្សតនៃព្រះរាជាណាចក្រកម្ពុជា ដែលមានព្រះរាជហឫទ័យសណ្តោសប្រណី យកព្រះទ័យទុកដាក់ ដល់បងប្អូនមានដើមកំណើតវៀតណាមនៅកម្ពុជានាពេលកន្លងមក។

ជាការឆ្លើយតប សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ បានថ្លែងអំណរគុណចំពោះការសួរសុខទុក្ខពី ឯកឧត្តម ង្វៀន ភូ ត្រុង អគ្គលេខាធិការមជ្ឈឹមបក្សកុម្មុនីស្តវៀតណាមនិងជាប្រធានរដ្ឋវៀតណាម ហើយក៏បានផ្តាំផ្ញើនូវការសួរសុខទុក្ខ ដល់ ឧត្តម ង្វៀន ភូ ត្រុង និងបណ្តាថ្នាក់ដឹកនាំជាន់ខ្ពស់របស់វៀតណាមផងដែរ។ សម្តេចម៉ែបានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ដ៏ស៊ីជម្រៅរបស់សម្តេចឪ សម្តេចម៉ែ និងព្រះមហាក្សត្រ នរោត្តម សីហមុនី ជាមួយប្រទេសវៀតណាម និងបានបញ្ជាក់ថាប្រជាជាតិទាំងពីរកម្ពុជា-វៀតណាមធ្លាប់បានប្រកៀកស្មាជាមួយគ្នាក្នុងការតស៊ូដណ្តើមឯករាជ្យជាតិរបស់ប្រទេសនិមួយៗដែលប្រៀបដូចនឹងយុទ្ធមិត្តរួមរណ្ដៅជាមួយគ្នា ហើយប្រទេសទាំងពីរក៏តែងតែមានការជួយគ្នាទៅវិញទៅមកក្នុងបុព្វហេតុការពារនិងអភិវឌ្ឈន៍ប្រទេសជាតិផងដែរ។ សម្តេចព្រះមហាក្សត្រីបានប្រសិទ្ធិពរជ័យអោយចំណងទំនាក់ទំនងភាពជាអ្នកជិតខាងល្អមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងវៀតណាមអោយមានការអភិវឌ្ឈន៍កាន់តែខ្លាំងក្លាថែមទៀត៕

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

(យោងតាមស្ថានទូតវៀតណាមប្រចាំកម្ពុជា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR