Trending now

សមាគមមិត្តភាព រុស្ស៊ី - វៀតណាម បានជូនពរដល់ប្រជាជនវៀតណាមនាឱកាសខួបអនុស្សាវារីយ៍លើកទី ១៣០ នៃថ្ងៃកំណើតលោកប្រធាន Ho Chi Minh

15:20 | 19/05/2020 (ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - ក្នុងឱកាស ខួបអនុស្សាវារីយ៍លើកទី ១៣០ នៃថ្ងៃកំណើតលោកប្រធាន Ho Chi Minh (១៩ ឧសភា ១៨៩០ - ១៩ ឧសភា ២០២០) សមាគមមិត្តភាពវៀតណាម - រុស្ស៊ី បានផ្ញើលិខិតអបអរសាទរដល់សម្ព័ន្ធមិត្តអង្គការសមាគមមិត្តភាពវៀតណាមនិងសមាគមមិត្តភាពវៀតណាម - រុស្ស៊ី។

សមាគមមិត្តភាព រុស្ស៊ី - វៀតណាម បានជូនពរដល់ប្រជាជនវៀតណាមនាឱកាសខួបអនុស្សាវារីយ៍លើកទី ១៣០ នៃថ្ងៃកំណើតលោកប្រធាន Ho Chi Minh។ (ប្រភព៖សមាគមមិត្តភាពវៀតណាម - រុស្ស៊ី)

លិខិតនោះបានសង្កត់ធ្ងន់ថាលោកប្រធាន Ho Chi Minh «គឺជាកូនប្រុសដ៏អស្ចារ្យរបស់ប្រជាជនវៀតណាម ជាមេដឹកនាំដ៏ពូកែនៃបដិវត្តវៀតណាម ដែលជាប្រធានរដ្ឋដំបូងនៃប្រទេសវៀតណាមឯករាជ្យ» ។

លិខិតអបអរសាទរបានសរសេរថា៖ «កើតក្នុងគ្រួសារធម្មតានៅវៀតណាមកណ្ដាល លោកប្រធាន Ho Chi Minh បាននាំមុខក្នុងការតស៊ូរំដោះប្រទេសជាតិនិងសង្គម រួមបញ្ចូលក្តីស្នេហាជាតិជាមួយម៉ាក្សនិយម និងនាំប្រជាជនវៀតណាមបោះជំហានលើមាគ៌ាភ្លឺស្វាងនៃការអភិវឌ្ឍន៍ឯករាជ្យនិងជឿនលឿន តាមតម្រង់ទិសសង្គមនិយម»។

ប្រវត្តិសាស្រ្តទាំងមូលរបស់បក្សកុម្មុយនីស្តវៀតណាម ដែលបង្កើតឡើងដោយលោកប្រធាន Ho Chi Minh ត្រូវបានសម្គាល់ដោយជ័យជំនះឆ្នើមក្នុងបុព្វហេតុរំដោះជាតិការពារអធិបតេយ្យជាតិនិងកសាងសង្គមនិយម។

លិខិតនោះបានសង្កត់ធ្ងន់ថា៖ «គ្រប់ដំណាក់កាលនៃការតស៊ូបដិវត្តរបស់ប្រជាជនវៀតណាម ប្រជាជាតិនៃសហភាពសូវៀតនិងរុស្ស៊ីតែងតែអមដំណើរជាមួយប្រជាជនវៀតណាម…សាធារណៈជនរុស្ស៊ីមានសេចក្តីរីករាយជាពិសេសអំពីសមិទ្ធិផលដែលប្រជាជនវៀតណាមទទួលបានក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត ក្នុងការអនុវត្តការផ្លាស់ប្តូរដ៏ទូលំទូលាយ។ សមាគមមិត្តភាពរុស្ស៊ី - វៀតណាមក៏ដូចជាអតីតសមាគមមិត្តភាពសូវៀត - វៀតណាម បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការផ្សព្វផ្សាយព័ត៌មានអំពីជីវិតនិងសកម្មភាពរបស់លោកប្រធាន Ho Chi Minh ដោយចងចាំអនុស្សាវរីយ៍របស់លោកក្នុងដួងចិត្តរបស់ប្រជាជន​រុស្ស៊ី។ យើងជឿជាក់ថាឈ្មោះលោកប្រធាន Ho Chi Minh រស់នៅជារៀងរហូត!» ។

សមាគមមិត្តភាពរុស្ស៊ី - វៀតណាមជូនពរដល់ជនកុម្មុយនិស្តនិងប្រជាជនវៀតណាមទាំងមូលទទួលបានជ័យជំនះជាប្រវត្តិសាស្ត្រថ្មីក្នុងបុព្វហេតុកសាងនិងការពារជាតិ។ សង្ឈឹមថាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងរុស្ស៊ីនិងវៀតណាមដែលកំពុងពង្រីកនិងធ្វើឱ្យស៊ីជម្រៅឥតឈប់ឈរ៕

(ប្រែសម្រូលដោយវិច្ឆិកា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពណ៌សម្បុរនៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ កម្ពុជា-ឡាវ-ថៃ បញ្ចេញពន្លឺយ៉ាងត្រចះត្រចង់នៅទីក្រុងហូជីមិញ
បន្តថែរក្សា និងពូនជ្រំមិត្តភាព វៀតណាម-កម្ពុជា
វៀតណាម និងកម្ពុជា ពង្រឹងជំនឿទុកចិត្តនយោបាយឱ្យបានកាន់តែរឹងមាំ
សម្តេចតេជោ ហ៊ុន សែន៖ ប្រសិនបើគ្មានការជួយឧបត្ថម្ភ និងការលះបង់សាច់ស្រស់ឈាមស្រស់របស់វៀតណាមទេ គឺមិនមានកម្ពុជានាថ្ងៃនេះឡើយ
វៀតណាមមានយុទ្ធសាស្ត្រជាតិស្តីពីការបង្កើតថ្មីប្រកបដោយការច្នៃប្រឌិត ជាលើកដំបូង