Trending now

លិខិតអបអរសាទរដល់ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមក្នុងឱកាសខួបទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេស

18:31 | 06/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្នុងឱកាសខួបទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេស ស្ថានទូតកម្ពុជាប្រចាំនៅវៀតណាមបានផ្ញើលិខិតអបអរសាទរគោរពជូនដល់សម្ព័ន្ធអង្គការមិត្តភាពវៀតណាម។ ទស្សនាវដ្តីយុគសម័យ សូមដកស្រង់លិខិតនេះជូនដល់អ្នកអាន៖

ព្រះរាជាណាចក្រកម្ពុជា

ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី ២៤ ខែមេសាឆ្នាំ ២០២០

សូមគោរពជូនលោកជំទាវ Nguyen Phuong Nga

ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម

ទីក្រុងហាណូយ

លោកជំទាវជាទីគោរព!

ខ្ញុំមានកិត្តិយសដើម្បីសំដែងការស្វាគមន៍ដ៏កក់ក្តៅចំពោះលោកជំទាវនិងប្រជាជនវៀតណាម

ក្នុងឱកាសខួបទិវារំដោះភាគខាងត្បូងវៀតណាម និងបង្រួបបង្រួមប្រទេស។

ដើម្បីឱ្យមានថ្ងៃបង្រួបបង្រួមប្រទេសនេះ ប្រជាជនវៀតណាមរាប់ពាន់នាក់បានលះបង់ខ្លួនដើម្បីគោលដៅឯកភាពនិងឯករាជ្យរបស់វៀតណាម។

ក្នុងឱកាសនេះ អនុញ្ញាតឱ្យខ្ញុំសម្តែងការដឹងគុណរបស់ខ្ញុំចំពោះ លោកជំទាវនិងសូមជូនពរឱ្យលោកជំទាវមានសុខភាពល្អនិងទទួលបានជោគជ័យជាច្រើនបន្ថែមទៀតនៅក្នុងបេសកកម្មដ៏ថ្លៃថ្នូរបស់លោកជំទាវ។

ខ្ញុំសង្ឃឹមថាលោកជំទាវនឹងទទួលយកគំនិតសោ្មះត្រង់ខ្ពស់បំផុតរបស់ខ្ញុំ។

ដោយសេចក្តីគោរពដ៍ខ្ពង់ខ្ពស់

ចាយ ណាវុធ

ឯកអគ្គរាជទូត

ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅប្រទេសវៀតណាម

ឯកអគ្គរាជឋទូតកម្ពុជា ចាយ ណាវុធ (ខាងឆ្វេង) និងប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាមលោកស្រី Nguyen Phuong Nga (ខាងស្តាំ)

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឧបនាយករដ្ឋមន្ត្រី Pham Thi Thanh Tra បានបំផុសចលនាដំណាក់កាលគំហុកប្រមូលយក ADN បើកបន្ថែមឱកាសកំណត់អត្តសញ្ញាណយុទ្ធជនពលី
ប្រតិភូជិត ២០០ រូប ត្រូវបានធ្វើបច្ចុប្បន្នភាពគោលនយោបាយកិច្ចការបរទេស និងការងារការទូតប្រជាជន
ហេដ្ឋារចនាសម្ព័ន្ធថាមពល - មូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ
ទីលានលេងកីឡារឹតបន្តឹងចំណងសាមគ្គីភាពរបស់ប្រជាជនវៀតណាមនៅរុស្ស៊ី
អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថាមពលវៃឆ្លាត ឈានទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍បៃតងរបស់វៀតណាមឱ្យបានឆាប់រហ័ស