Trending now

សមាគមមិត្តភាពវៀតណាម-កម្ពុជាប្រគល់ជូនប្រជាជនកម្ពុជានូវសំភារៈ បរិក្ខាពេទ្យជាច្រើនដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ (COVID-19)

22:46 | 17/04/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - តាមរយៈស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហាណូយសមាគមមិត្តភាពវៀតណាម - កម្ពុជា បានប្រគល់ជូនប្រជាជនកម្ពុជានូវម៉ាស់ការពារចំនួន១២.៥០០ សន្លឹក ទឹកលាងដៃកំចាត់មេរោគ ៥០០ ដបនិងសាច់ប្រាក់ ៥០ លានដុង។

សមាគមមិត្តភាពវៀតណាម-កម្ពុជាប្រគល់ជូនប្រជាជនកម្ពុជានូវសំភារៈ បរិក្ខាពេទ្យជាច្រើនដើម្បីប្រយុទ្ធប្រឆាំងជំងឺរាតត្បាតកូវីដ១៩ (រូបថត៖ vnanet)


នាព្រឹកថ្ងៃទី ១៧ ខែមេសា នៅទីស្នាក់ការស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅទីក្រុងហាណូយ លោក Vu Vuong Viet អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាបានប្រគល់ជូនសមាគមមិត្តភាព កម្ពុជា - វៀតណាមនូវសំភារៈ បរិក្ខាពេទ្យ និងទឹកប្រាក់មួយចំនួន តាមរយៈស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅវៀតណាម សំដៅរួមចំណែកជួយឧបត្ថម្ភដល់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំង ជំងឺរាតត្បាតកូវីដ១៩។

អញ្ជើញថ្លែងនៅពិធីនេះ លោក Vu Vuong Viet អនុប្រធានសមាគមមិត្តភាពវៀតណាម - កម្ពុជាបានឲ្យដឹងថា ក្នុងស្មារតីទំនាក់ទំនងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងកម្ពុជា រួមដៃជាមួយប្រជាជនកម្ពុជាជំនះពុះពារលើការលំបាក ប្រកៀកស្មាប្រយុទ្ធប្រឆាំងនឹង ជំងឺរាតត្បាតកូវីដ១៩ សមាគមមិត្តភាព វៀតណាម - កម្ពុជាបានបំផុសចលនាកៀរគរដល់បណ្ដាអង្គការសមាគម សហគ្រាសនៃក្លឹបធុរកិច្ចវៀតណាមនៅកម្ពុជា សប្បុរស ជនជួយឧបត្ថម្ភប្រជាជនកម្ពុជានូវសំភារៈ បរិក្ខាពេទ្យ និងទឹកប្រាក់ ជូនសមាគមមិត្តភាពកម្ពុជា - វៀតណាម៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: Vietnamplus.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ