Trending now

សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ដ្រីការពារជាតិអាស៊ាន នៅវៀតណាម

16:49 | 17/02/2020

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ទៅចូលរួមកិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat) នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨-២០ ខែកុម្ភៈ ឆ្នាំ២០២០។ នេះបើតាមការប្រកាសរបស់ក្រសួងការពារជាតិ។

សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ (រូបថត៖ FN)

តាមសេចក្ដីជូនដំណឹងរបស់ក្រសួងការពារជាតិ ដែលអង្គភាព Fresh News ទទួលបាន នៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឱ្យដឹងទៀតថា នៅក្នុងកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមផ្តល់នូវទស្សនៈស្តីពីបញ្ហាសន្តិសុខក្នុងតំបន់ និងពិភពលោក នៃផលប្រយោជន៍រួម ក៏ដូចជាកិច្ចសហប្រតិបត្តិការនាពេលអនាគតរបស់ ADMM និង ADMM បូក ដែលនឹងបម្រើជាគោលការណ៍ណែនាំសម្រាប់បន្តពិភាក្សា និងអនុវត្តដោយភ្នាក់ងារពាក់ព័ន្ធ។

ស្របគ្នានឹងកិច្ចប្រជុំនេះ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងចូលរួមកិច្ចប្រជុំក្រៅផ្លូវការ រដ្ឋមន្ត្រីការពារជាតិអាស៊ាន អូស្រ្តាលី ដើម្បីផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសន្តិសុខរួម ក៏ដូចជាការលើកកម្ពស់ទំនាក់ទំនងលើវិស័យការពារជាតិ រវាងអូស្ត្រាលី និងអាស៊ាន ជាពិសេសជាមួយរដ្ឋសមាជិកអាស៊ាននីមួយៗ។

បន្ថែមពីនោះសម្តេចពិជ័យសេនា ទៀ បាញ់ ក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយ រដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសអាស៊ានមួយចំនួនផងដែរ៕


(ប្រភពព័ត៌មាន: FreshNews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​បាន​អះអាង​ពី​ជំហរ​របស់​ខ្លួន និង​ការ​ប្តេជ្ញា​ចិត្ត​ជា​យុទ្ធសាស្ត្រ​នៅ​ក្នុង​សម័យ​សន្ទនា​ជាមួយ​គណៈកម្មាធិការ CEDAW
កិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ានលើកទី៨ ស្តីពីកីឡា៖ ឯកភាព សហប្រតិបត្តិការ ការអភិវឌ្ឍប្រកបដោយចីរភាព
ការលើកកម្ពស់ការធ្វើសមាហរណកម្ម និងនវានុវត្តន៍នៅក្នុងវិស័យសេវាកម្មក្នុងតំបន់អាស៊ាន
ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បានត្រៀមខ្លួនរួចជាស្រេចដើម្បីបម្រើប្រជាជនក្នុងឱកាសបុណ្យចូលឆ្នាំ ២០២៦
ក្រុមហ៊ុន FPT ស្នើឱ្យវិនិយោគលើអគារអប់រំមួយនៅខេត្ត Dien Bien