Trending now

ពិធីបើកវគ្គបណ្តុះបណ្តាលដំឡើងកម្មវិធីសម្រាប់មន្ត្រីនៃលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា

15:54 | 11/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ១០ ខែកុម្ភៈ នៅទីក្រុងហាណូយ ខុទ្ទកាល័យរដ្ឋសភាបានបើកវគ្គបណ្តុះបណ្តាលកម្មវិធីសម្រាប់មន្ត្រីនៃលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា។ ប្រធាននាយកដ្ឋានចាត់តាំងកម្មាភិបាល លោកស្រី Trinh Giang Huong បានអញ្ជើញចូលរួមនិងថ្លែងមតិផងដែរ។

ប្រធាននាយកដ្ឋានចាត់តាំងកម្មាភិបាល លោកស្រី Trinh Giang Huong

ក្នុងពិធីនេះ លោកស្រី Trinh Giang Huong បានមានប្រសាសន៍ថានេះគឺជាវគ្គសិក្សាដំបូងផ្នែកបច្ចេកវិទ្យាព័ត៌មានតាមកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងអគ្គលេខាធិការរដ្ឋសភាវៀតណាម និងអគ្គលេខាដ្ឋានរដ្ឋសភានៃព្រះរាជា ណាចក្រកម្ពុជា។ យោងតាម លោកស្រី Trinh Giang Huong បានឲ្យដឹងថា កម្ពុជានិងវៀតណាមមានទំនាក់ទំនងជាប្រពៃណីយូរអង្វែង ហើយប្រទេសទាំងពីរតែងតែគាំទ្រនិងជួយគ្នាទៅវិញទៅមកក្នុងដំណើរតស៊ូដើម្បីឯករាជ្យជាតិនិងការអភិវឌ្ឍជាតិផងដែរ។

ប្រជាជនវៀតណាមនិងកម្ពុជាចាត់ទុកគ្នាថាជាអ្នកជិតខាងល្អ ហើយបច្ចុប្បន្ននេះទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនិងប្រជាជនទាំងពីរត្រូវបានពង្រឹងនិងអភិវឌ្ឍន៍កាន់តែខ្លាំងឡើង។ ការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងទីភ្នាក់ងារជំនាញនៃប្រទេសទាំងពីរត្រូវបានធ្វើឡើងជាទៀងទាត់។ ក្រៅពីនោះ សកម្មភាពផ្លាស់ប្តូរបទពិសោធន៍កើតឡើងនៅក្នុងវិស័យជាច្រើនដូចជាសេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំបច្ចេកវិទ្យានិងយោធា។ ប្រទេសវៀតណាមបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់ប្រទេសកម្ពុជាក្នុងទម្រង់ជាជំនួយនិងហេដ្ឋារចនាសម្ព័ន្ធ ហើយទំនាក់ទំនងរវាងនីតិប្បញ្ញត្តិនៃប្រទេសទាំងពីរត្រូវបានពង្រឹងឥតឈប់ឈរ។

ទិដ្ឋភាពនៃពិធីនេះ

ស្របតាមនិន្នាការនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ខុទ្ទកាល័យរដ្ឋសភាវៀតណាមនិងកម្ពុជាមានសកម្មភាពសហប្រតិបត្តិការជាច្រើនរវាងភាគីទាំងពីរដើម្បីចូលរួមយ៉ាងសកម្មក្នុងការជំរុញទំនាក់ទំនងការទូតរវាងរដ្ឋសភានៃប្រទេសទាំងពីរ។ វគ្គបណ្តុះបណ្តាលការសរសេរនិងដំឡើងកម្មវិធីនេះត្រូវបានបង្កើតឡើងដោយផ្អែកលើតម្រូវការរបស់ភាគីកម្ពុជា ខុទ្ទកាល័យរដ្ឋសភាវៀតណាមបានសហការយ៉ាងជិតស្និទ្ធជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាល Aptech ដើម្បីអភិវឌ្ឍកម្មវិធីបណ្តុះបណ្តាលនេះផងដែរ។

លោកស្រី Trinh Giang Huong សង្ឃឹមថាជាមួយនឹងកាលវិភាគកម្មវិធីសមស្របជាមួយនឹងបទពិសោធន៍របស់គ្រូបង្រៀន នឹងឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលរបស់សិក្ខាកាមកម្ពុជាក្នុងអំឡុងពេលសិក្សានៅវៀតណាម។ ទន្ទឹមនឹងនេះ តាមរយៈ វគ្គសិក្សានេះ សិក្ខាកាមទាំងឡាយមិនត្រឹមតែបង្កើនជំនាញខាងកុំព្យូទ័រប៉ុណ្ណោះទេថែមទាំងមានឱកាសទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅថែមទៀតអំពីប្រជាជននិងវប្បធម៌វៀតណាមផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សារព័ត៌មានបដិវត្តន៍វៀតណាមនៅក្នុងយុគសម័យឌីជីថល
វៀតណាមស្វាគមន៍កិច្ចព្រមព្រៀងសន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
ការស្នើស្ដង់ដារកម្ម ដំណើរការពិគ្រោះពិភាក្សារបស់រណសិរ្សមាតុភូមិវៀតណាមក្នុងអាណត្តិថ្មី
វៀតណាមជំរុញសមភាពយេនឌ័រនៅក្នុងវិស័យច្បាប់អន្តរជាតិនៅអង្គការសហប្រជាជាតិ
ការកសាងទីក្រុងដោយយកប្រជាជនជាមជ្ឈមណ្ឌល៖ មើលពីគំរូកែលម្អជីវភាពរស់នៅរបស់ប្រជាជននៅសហគមន៍ Cangshan