Trending now

រដ្ឋសភាកម្ពុជា ផ្តល់សច្ចាប័នលើ ពិធីសារ ខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

10:09 | 03/11/2020 (សរុបដោយវិច្ឆិកា)

រដ្ឋសភានៅថ្ងៃនេះបានផ្តល់សច្ចាប័ន ៨៤ ភាគរយនៃការងារបោះបង្គោលព្រំដែនដែលបានបញ្ចប់រវាងកម្ពុជា និងវៀតណាម។

រដ្ឋសភាផ្តល់សច្ចាប័នលើការងារបោះបង្គោលព្រំដែនរវាងកម្ពុជា និងវៀតណាម

សមាជិកសភាចំនួន ១១៦ រូបបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងកម្ពុជា និងវៀតណាមក្នុងសម័យប្រជុំពេញអង្គថ្ងៃនេះ។

លោក វ៉ា គឹមហុង ប្រធានគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាបាននិយាយនៅក្នុងអង្គប្រជុំថាសន្ធិសញ្ញាបំពេញបន្ថែមកម្ពុជា – វៀតណាមឆ្នាំ ២០០៥ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ បានអនុញ្ញាតឱ្យភាគីទាំងពីរបង្កើតផែនទីព្រំដែនរដ្ឋ និងពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែន ដើម្បីកំណត់ព្រំដែន និងទីតាំងបង្គោលនៅតាមព្រំដែន។

លោក គឹមហុង បាន​​ប​ន្តថា យោងតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ ប្រ​ទេសកម្ពុជា និង
វៀតណាម​បា​ន​បញ្ចប់ពិធីសារទទួលយកកា​រងា​រ ៨៤ ភាគរយនៃខ្សែព្រំដែនរួម និងផែនទីភូមិសាស្ត្រព្រំដែនចំនួន ៩២ ដែលមានទំហំត្រឹម ១ : ២៥ ០០០ ហើយត្រូវបានចុះហត្ថលេខាកាលពីឆ្នាំមុននៅទីក្រុងហាណូយ។

លោកនិយាយថា៖ «ពិធីសារត្រូវបានធ្វើឡើងដើម្បីកត់ត្រាលទ្ធផលដែលភាគីទាំងពីរទទួលបានលើការដាំបង្គោលព្រំដែននិងការបោះបង្គោលព្រំដែន»។

លោកបានបន្ថែមថា៖ «ពិធីសារនេះក៏ជាផ្នែកមួយនៃសមាសធាតុដែលមិនអាចបំបែកចេញពីសន្ធិ​សញ្ញា​ព្រំដែនរដ្ឋ ១៩៨៥ សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០១៩»។

តំណាងរាស្ត្រ​នៅក្នុង​កិច្ចប្រជុំ​ពេញអង្គ​រដ្ឋសភា​កាលពី​ម្សិលមិញ​។ (រូប Heng Samrin Page)

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​ការពារជាតិ និង​សហការី​ជា​តំណាង​រាជរដ្ឋាភិបាល​ជា​អ្នកការពារ​សេចក្ដី​ព្រាង​ច្បាប់​នេះ​។ សេចក្ដីប្រកាស​ដដែល​បញ្ជាក់​ថា​៖ «​រដ្ឋសភា​បានអនុម័ត​យល់ព្រម​លើ​សេចក្ដី​ព្រាងច្បាប់​ទាំងមូល​មាន​ចំនួន ១១៦ ​សំឡេង​»​។

លោក ហេង សំរិន សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​ម្សិលមិញ​ថា សេចក្តីព្រាងច្បាប់​ដែល​រដ្ឋសភា​លើក​យកមក​ពិភាក្សា អនុម័ត​នាពេល​នេះ នឹង​ក្លាយ​ជា​ច្បាប់​សម្រាប់​រាជរដ្ឋាភិបាល​យក​ទៅ​អនុវត្ត​ក្នុង​ការដឹកនាំ​ប្រទេសជាតិ ទាំង​កិច្ចការ​ក្នុង​ប្រទេស តំបន់ និង​ពិភពលោក​។

លោក​សរសេរថា​៖ «​សេចក្ដីព្រាងច្បាប់​ដែល​រដ្ឋសភា​លើក​យក​មក​ពិភាក្សា​អនុម័ត​នេះ សំដៅ​បង្កើន​ការអភិវឌ្ឍ​សង្គមជាតិ និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ពហុភាគី​ជាមួយ​ប្រទេស​ជិតខាង​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់ និង​សកលលោក​លើ​ការងារ​កិច្ចការ​ព្រំដែន សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​សន្តិសុខ ជាដើម​»​។

ចំណែក​សេចក្ដី​ព្រាងច្បាប់​ចំនួន ៥ ទៀត​ដែល​រដ្ឋសភា​បានអនុម័ត​ទាំងស្រុង​ដែរនោះ​រួមមាន សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​សន្ធិសញ្ញា​ស្តីពី ការហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។ ការពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​ទី​ ១ ធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀង​ស្តីពី​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​រដ្ឋ​ជា​សមាជិក សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​ជប៉ុន​។

សេចក្តី​ព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ អនុវត្ត​កញ្ចប់​សន្យា​ទី​ ១០ ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន​ស្តីពី​សេវាកម្ម​។ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​ស្តីពី​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ទូលំទូលាយ រវាង​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ និង​សាធារណរដ្ឋ​ឥណ្ឌា និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ស្តីពី​ការវិនិយោគ​រវាង​បណ្តា​រដ្ឋ​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​ និង​រដ្ឋាភិបាល​នៃ​តំបន់​រដ្ឋបាល​ពិសេស​ហុងកុង​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR