Trending now

កងទ័ពការពារព្រំដែនវៀតណាមប្រគល់ជូនម៉ាស់ការពារនិងបង្កើតខ្សែទូរស័ព្ទបន្ទាន់ ដើម្បីជួយបណ្តាខេត្តជាប់ព្រំដែនឡាវនិងកម្ពុជា

19:31 | 16/02/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - រោគរាតត្បាតដែលបង្កឡើងដោយវីរុសកូរ៉ូណាប្រភេទថ្មី Covid-19 កាន់តែវិវត្តន៍យ៉ាងស្មុគស្មាញនាបច្បន្ននេះ។ ក្នុងបរិបទនេះ កងទ័ពការពារព្រំដែនខេត្ត Tay Ninh (វៀតណាម) បានប្រគល់ជូនម៉ាស់ការពារចំនួន ២០០ គ្រឿងដល់ប៉ុស្តិ៍នគរបាលនៅច្រកទ្វារព្រំដែនខេត្តស្វាយរៀងប្រទេសកម្ពុជា។

កងទ័ពការពារព្រំដែនខេត្ត Tay Ninh (វៀតណាម) បានប្រគល់ជូនម៉ាស់ការពារចំនួន ២០០ គ្រឿងដល់ប៉ុស្តិ៍នគរបាលនៅច្រកទ្វារព្រំដែនខេត្តស្វាយរៀងប្រទេសកម្ពុជា

ទន្ទឹមនឹងនេះ កងទ័ពការអារព្រំដែនខេត្ត Nghe An ក៏បានបង្កើតខ្សែទូរស័ព្ទបន្ទាន់ដើម្បីត្រៀមខ្លួនផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពជំងឺនេះ សំដៅដោះស្រាយនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះជាមួយមួយប្រទេសមិត្តឡាវផងដែរ។

ជាជាក់ស្តែង នៅបុស្តិ៍ការពារព្រំដែន Phuoc Tan កងទ័ពការពារព្រំដែនខេត្ត Tay Ninh បានរៀបចំពិធីប្រគល់ម៉ាស់ការពារចំនួន ២០០ គ្រឿងដល់កំលាំងត្រួតពិនិត្យច្រកទ្វារព្រំដែនបូម៉ុននៃ ខេត្តស្វាយរៀង(ប្រទេសកម្ពុជា)។ ក្នុងពិធីទទួលជំនួយឧបត្ថម្ភនេះ នាយរងប៉ុស្តិ៍នគរបាលព្រំដែនប៉ូម៉ុន លោកអនុសេនីយ៍ឯក Pot Spho បានថ្លែងអំណរគុណចំពោះជំនួយរបស់បុស្តិ៍ការពារព្រំដែន Phuoc Tan។

ទន្ទឹមនឹងនេះដែរ ក្នុងសភាពការណ៍យ៉ាងស្មុគ្រស្មាញនៃការរាតត្បាតវីរុស Covid 19 អង្គភាពទាំងអស់នឹងធ្វើការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយបុស្តិ៍ព្រំដែនច្រកទ្វារ Phuoc Tan ដើម្បីផ្សព្វផ្សាយយ៉ាងសកម្មអំពីវិធានការណ៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតដល់ភ្ញៀវទេសចរនិងប្រជាជនដែលធ្វើដំណើរឆ្លងកាត់ច្រកទ្វារព្រំដែន។ លោកអនុសេនីយ៍ឯក Pot Spho បានសង្ឃឹមថាក្នុងរយៈពេលខាងមុខនេះភាគីទាំងពីរនឹងបន្តសហប្រតិបត្តិការផ្លាស់ប្តូរព័ត៌មាននិងសម្របសម្រួលដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព។

ច្រកទ្វារព្រំដែន Thong Mi Xay - ប្រទេសឡាវ

ទន្ទឹមនឹងនេះដែរ ចំពោះស្ថានភាពស្មុគស្មាញនៃការរាតត្បាតជំងឺ Covid-19 ការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយកម្លាំងមានសមត្ថកិច្ចនៃប្រទេសឡាវ ត្រូវបានអង្គភាពនានានៃកងទ័ពការអារព្រំដែនខេត្ត Nghe An អនុវត្តយ៉ាងព្រមៗគ្នាតាមព្រំដែនផងដែរ។ ជាជាក់ស្តែង ភាគីវៀតណាមនិងឡាវបានបង្កើនការបញ្ជូនគ្រូពេទ្យចល័តដើម្បីត្រៀមខ្លួនដោះស្រាយកាលៈទេសៈ នៅពេលរកឃើញមនុស្សដែលមានការសង្ស័យឆ្លងមេរោគ។

លោកស្រី Chay Say Dao Tho គិលានុបដ្ឋាយិកាមណ្ឌលសុខភាពស្រុក​ Sam To ខេត្តហួផាន ប្រទេសឡាវ បានមានប្រសាសន៍ថា៖ ចាប់ពីមានសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលនៃប្រទេសទាំងពីរវៀតណាម - ឡាវអំពីស្ថានភាពនៃការឆ្លងរាលដាលនៃជំងឺ Covid-19 ភាគីឡាវមានការសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភាគីវៀតណាម​ ហើយជារៀងរាល់ថ្ងៃ សុទ្ធសឹងតែមានអ្នកយាម ត្រួតពិនិត្យប្រជាជននៅពេលធ្វើដំណើរជួញដូរដែលឆ្លងច្រកទ្វារព្រំដែននៃប្រទេសទាំងពីរ ព្រមទាំងផ្សព្វផ្សាយ និងណែនាំអំពីវិធានការបង្ការនិងទប់ស្កាត់ការឆ្លងវីរុស Covid-19 ជាញឹកញាប់ទៀតផងដែរ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម
សម្ព័ន្ធបណ្ដាអង្គការមិត្តភាពទីក្រុងហូជីមិញបានរៀបចំពិធីរំលឹកឡើងវិញនូវប្រពៃណីវីរភាពនិងសម្ដែងការដឹងគុណចំពោះមិត្តភក្តិអន្តរជាតិ
ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Dien Bien លោក​ Le Thanh Do៖​ ទទួលមរតកនូវជ័យជម្នះដ៏អស្ចារ្យដើម្បីកសាង Dien Bien ឱ្យកាន់តែខ្លាំងរឹងមាំឡើង
អនុវត្តប្រកបដោយប្រសិទ្ធភាពនូវផែនការរៀបចំពិធីរំលឹកខួបលើកទី ៧០ នៃជ័យជំនះ Dien Bien Phu