Trending now

អគ្គលេខាធិការនៃសមាគមមិត្តភាពបារាំង - វៀតណាម លោក Jean Pierre Archambault កោតសរសើរចំពោះការរីកចម្រើនគួរឱ្យកត់សម្គាល់របស់វៀតណាម

06:29 | 05/02/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសរំលឹកខួបលើកទី ៩០ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ ខែកុម្ភៈឆ្នាំ ១៩៣០ / ៣ ខែកុម្ភះ ឆ្នាំ ២០២០) លោក Jean Pierre Archambault អគ្គលេខាធិការសមាគមមិត្តភាពបារាំង - វៀតណាមបានអះអាងថាវៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្ត ទទួលបានសមិទ្ធិផលគួរឱ្យកត់សម្គាល់ជាច្រើន។

លោក Jean Pierre Archambault អគ្គលេខាធិការសមាគមមិត្តភាពបារាំង - វៀតណាម

យោងទៅតាមលោក Archambault បានឲ្យដឹងថាកំណើតនៃបក្សកុម្មុយនីស្តវៀតណាមនៅឆ្នាំ ១៩៣០ បានបង្រួបបង្រួមសកម្មភាពរបស់ក្រុមកុម្មុយនិស្តនានានៅពេលនោះ។ នេះជាបុព្វហេតុរបស់លោកប្រធានហូជីមិញដែលមានឥទ្ធិពលយ៉ាងស៊ីជម្រៅនិងទូលាយហើយក៏ទទួលស្គាល់ខ្ពស់ពីសំណាក់ប្រជាជន។

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក កំណើនសេដ្ឋកិច្ចបានឈានដល់ពី ៦% -៧% ដែលក្លាយជាសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៅអាស៊ីអាគ្នេយ៍។ អគ្គលេខាធិការនៃសមាគមមិត្តភាពបារាំង - វៀតណាមក៏បានសម្តែងការកោតសរសើរចំពោះការរីកចម្រើនដ៏ធំធេងរបស់វៀតណាមដោយសារអនុវត្តគោលនយោបាយផ្លាស់ប្តូរថ្មីចាប់តាំងពីឆ្នាំ ១៩៨៦ ។ ជាពិសេសនៅមហាសន្និបាតអង្គការសហប្រជាជាតិលើកទី ៧៣ ប្រទេសវៀតណាមត្រូវបានបោះឆ្នោតជ្រើសរើសជាសមាជិកមិនអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខសម្រាប់អាណត្តិ ២០២០-២០២១ ដែលមានសំលេងគាំទ្របំបែកកំណត់ត្រា ពោលគឺមានសំលេងចំនួន ១៩២ /១៩៣ ។

លោក Archambault បានអះអាងថានេះគឺជាភស្តុតាងនៃឋានៈថ្មីរបស់វៀតណាមនៅលើឆាកអន្តរជាតិ ដែលត្រូវបានពង្រឹងដោយមានសមិទ្ធិផលនៃការធ្វើកំណែទម្រង់រយៈពេល ៣០ ឆ្នាំនិងការជឿទុកចិត្តពីសំណាក់សហគមន៍អន្តរជាតិក្នុងគោលនយោបាយកិច្ចបរទេសរបស់វៀតណាម៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
រួមដៃគ្នាសម្រេចក្តីប្រាថ្នារបស់យុវជនសម្រាប់អនាគតដ៏ភ្លឺស្វាង
វៀតណាម - ចិនផ្លាស់ប្តូរបទពិសោធន៍បណ្តុះបណ្តាលនៅក្នុងកងទ័ព
វៀតណាម និងទីម័រឡេស្តជំរុញកិច្ចសហប្រតិបត្តិការ